នៅថ្ងៃទី ២២ ខែឧសភា គណនីអនាមិកមួយនៅលើ X បានចែករំលែករូបថតជាច្រើនសន្លឹក និងអះអាងថាជា Heeseung អតីតសមាជិក ENHYPEN និងមានឈ្មោះលើឆាកទោល EVAN កំពុងណាត់ជួបជាមួយនារីម្នាក់ដែលមិនមែនអ្នកនៅក្នុងរង្វង់សិល្បៈ។

ការបង្ហោះដំបូងរួមមានរូបភាពព្រិលៗរបស់នារីម្នាក់ឈរជាមួយបុរសម្នាក់នៅផ្ទៃខាងក្រោយ ដែលអ្នកប្រើប្រាស់អ៊ីនធឺណិតបានស្មានថាអាចជា EVAN ដោយផ្អែកលើភាពស្រដៀងគ្នាទៅនឹងរូបថតប្រវត្តិរូប និងរូបភាពមុនៗដែលទាក់ទងនឹងតារាចម្រៀងរូបនេះ។រូបថតបន្ថែមក្រោយមកបានលេចចេញដែលបង្ហាញបុរសម្នាក់លេចមុខមួយផ្នែកក្នុងផ្ទៃខាងក្រោយផ្សេងៗគ្នា ដោយគណនីនៅតែទទូចថាបុគ្គលនោះគឺជា EVAN។
.png)
ភាពចម្រូងចម្រាសកាន់តែធ្ងន់ធ្ងរឡើងនៅពេលដែលអ្នកបង្ហោះអនាមិក បានចោទប្រកាន់នារីម្នាក់នេះថាបានបង្ហាញទំនាក់ទំនងដោយប្រយោលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈពេលដែលអ្នកគាំទ្របន្តការពារ Heeseung តាមអ៊ីនធឺណិត។ ការបង្ហោះមួយពីគណនីនោះបានសរសេរថា៖ «ខណៈពេលដែលអ្នកគាំទ្រកំពុងតស៊ូដើម្បី Lee Heeseung គាត់កំពុងចំណាយពេលជាមួយមិត្តស្រីរបស់គាត់ ហើយមិនអើពើនឹងពួកគេ»។ អ្នកប្រើប្រាស់អនាមិករូបនេះបានអះអាងថាខ្លួនមានភស្តុតាងជាច្រើនទៀតទាក់ទងនឹងទំនាក់ទំនងដែលត្រូវបានចោទប្រកាន់នេះ។.png)
ដំណឹងចចាមអារ៉ាមនេះបានរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងសហគមន៍អនឡាញ X និងកូរ៉េជាមួយនឹងការពិភាក្សាជាច្រើន។
អ្នកលេងបណ្តាញសង្គមមួយចំនួនបានអះអាងថា ភស្តុតាងទាំងនេះហាក់ដូចជាមិនគ្រប់គ្រាន់ហើយភាគច្រើនផ្អែកលើការស្មានតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះដែរ អ្នកប្រើប្រាស់អ៊ីនធឺណិតមួយក្រុមទៀតបានរិះគន់ការឈ្លានពានលើភាពឯកជនជុំវិញស្ថានភាពនេះ ដោយចង្អុលបង្ហាញថា គ្មានការចោទប្រកាន់ណាមួយត្រូវបានបញ្ជាក់ជាផ្លូវការនោះទេ។

ទោះយ៉ាងណាបន្ទាប់ពីរឿងនេះមានការជជែកវែកញែកជាច្រើនគិតត្រឹមល្ងាចថ្ងៃទី២៣ ខែឧសភា ទាំង EVAN និងតំណាងពាក់ព័ន្ធណាមួយមិនទាន់បានបញ្ចេញមតិជាសាធារណៈចំពោះពាក្យចចាមអារ៉ាមនេះនៅឡើយទេខណៈតារាចម្រៀងរូបនេះកំពុងមានកម្មវិធីនៅឯប្រទេសជប៉ុន៕










