Home តារាអន្តរជាតិ ម្ចាស់ឆាណែលយូធូបដែលបរិហារកេរ្តិ៍និងនិយាយមិនពិតពី Kim Soo Hyun ត្រូវព្រះរាជអាជ្ញាស្នើសុំដីកាចា.ប់ខ្លួន

ម្ចាស់ឆាណែលយូធូបដែលបរិហារកេរ្តិ៍និងនិយាយមិនពិតពី Kim Soo Hyun ត្រូវព្រះរាជអាជ្ញាស្នើសុំដីកាចា.ប់ខ្លួន

102
0

តាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េនៅថ្ងៃទី២១ ខែឧសភា នេះបានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែឧសភា ការិយាល័យរដ្ឋអាជ្ញាកណ្តាលទីក្រុងសេអ៊ូលបានប្រកាសថា ខ្លួនបានស្នើសុំដីកាចាប់ខ្លួន Kim Se Ui ដែលជាតំណាងនៃឆាណែលយូធូប Garo Sero Institute។ ស្ថានភាពនេះកើតឡើងបន្ទាប់ពីស្ថានីយ៍ប៉ូលិស Gangnam បានស្នើសុំដីកាចាប់ខ្លួន Kim Se Ui នៅថ្ងៃទី១៤ ខែឧសភា ពីបទរំលោភលើច្បាប់ពិសេសស្តីពីការផ្តន្ទាទោ.សចំពោះបទល្មើសផ្លូវភេ.ទ បទបរិហារកេរ្តិ៍ និងបទល្មើសផ្សេងៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB9NplJCy2wHK9jmGOPYXQI1FcCUkWhFJ5Rqt5EAML4IG5T7cPnPSqopptHbo9ycezovaIVWRX0dV4WJJ2LHPNmFW5URqRolbuxI5NhOX6OuQm4oWpQRmW2NdahHQCi8imagTblWraO2nS2aPh4HCGACVOiNVfutDu0HjQqS7iIPuRdv3D1Xz5N50zvZ0/s658/image_2026-05-21_13-40-58.png

Kim Se Ui ត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិតតាមរយៈការផ្សាយផ្ទាល់តាមយូធូបដូចជាការអះអាងថា Kim Soo Hyun បានណាត់ជួបជាមួយ Kim Sae Ron នៅពេលដែលនាងនៅជាអនីតិជន ហើយការស្លាប់របស់ Kim Sae Ron គឺបណ្តាលមកពីសម្ពាធបំណុលពី Kim Soo Hyun។ ម្ចាស់ឆាណែលរូបនេះក៏ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីក្លែងបន្លំសំឡេងរបស់ Kim Sae Ron ដើម្បីបង្កើតព័ត៌មានមិនពិត និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ Kim Soo Hyun ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih9pSOqHqsYRr5t8GOIeh2DffefuAINomPMmL6CAKyFC4G50ve_eURyM8cbYQbfYaeK5k2CnOzdK6U_mZwhUCfwigDQEUtQMTr1_fvzAKut6LLI6Ca6rZWltfiFNk7ZQbye-5A_Tw-pR2dGoFMBnWht77aNL4xkKzIzlLqQdqysh9-KYSGLB5PwwvnW9c/s640/image_2026-05-21_13-40-22%20(2).png

មានរបាយការណ៍ថា នៅក្នុងពាក្យសុំដីកាចាប់ខ្លួន ប៉ូលិសបានលើកឡើងពីហេតុផលរួមមានភាពធ្ងន់ធ្ងរនៃបទឧក្រិដ្ឋ ហានិភ័យនៃការប្រព្រឹត្តិបទល្មើសម្តងទៀត លទ្ធភាពនៃការបំផ្លាញភស្តុតាង និងរត់គេចខ្លួន និងហានិភ័យនៃការធ្វើបាបជនរងគ្រោះ និងសាក្សីសំខាន់ៗ។ តុលាការនឹងប្រកាសថាតើត្រូវចាប់ខ្លួន Kim Se Ui ឬអត់នៅក្នុងសវនាការនៅថ្ងៃទី២៦ ខែឧសភា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0QpELB2AlL89n4Uq2deIjfPJlHVJB32TWa-1mwXLmV3hahMUrPw3oI-6g-l49uEdys3M7v97exjlYEn8wh30jP1pFHXj_hOz2MMuv8tO1mZTxaQ_eqy65QHY4VtesyvDGcoMXMTkqjEvn9esTO2xdzTcD4pYlRneSCuG1sxY5YxYqqgbHuS-NyQz3qOQ/s610/image_2026-05-21_13-40-22.png
រឿងអាស្រូវដែលពាក់ព័ន្ធនឹង Kim Soo Hyun បានចាប់ផ្តើមនៅដើមឆ្នាំ២០២៥ នៅពេលដែលគណនីយូធូបខាងលើនេះបានដកស្រង់សម្តីសាច់ញាតិរបស់តារាសម្តែង Kim Sae Ron ដែលបានទទួលមរណភាព ដោយចោទប្រកាន់តារាសម្តែង Kim Soo Hyun បានណាត់ជួបជាមួយ Sae Ron នៅពេលដែលនាងនៅជាអនីតិជន។ យោងតាមក្រុមគ្រួសាររបស់ Kim Sae Ron បានចោទ Kim Soo Hyun ថាគឺជាមនុស្ស «គ្មានបេះដូង និងមិនដឹងគុណ» ដោយទាមទារឱ្យ Sae Ron សងបំណុល ដែលជំរុញឱ្យនាងអស់សង្ឃឹមក្នុងឆាកជីវិត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipkMEovrKguFnpLfJfeVt7H19UC_7-7x4IuI7Ri8zAXnuMjeZ8OYDFZGa44M82lx7Jsqn0hj8ugkNU9OlI-asB4NgQTjmMlUiA8mOABhnYUPYjK47BKJcZDE80Zw4IepVxeC7ocfrEqpUWO7nWYCZNmswfm34eDd3hY9_8slfpi_2ErPQvcFJxQxiBXvw/s1024/image_2026-05-21_13-40-23.png

Sae Ron បានទទួលមរណភាពនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ចំនឹងថ្ងៃកំណើតរបស់ Kim Soo Hyun ហើយប៉ូលិសជឿថានាងបានធ្វើជម្រើសដ៏ហួសហេតុ។ ភាគីរបស់ Kim Soo Hyun បានបដិសេធម្តងហើយម្តងទៀតចំពោះការចោទប្រកាន់នេះ។ តារាសម្តែងរូបនេះបាននិយាយថា លោកមិនបានណាត់ជួបជាមួយ Kim Sae Ron នៅពេលនាងនៅជាអនីតិជននោះទេ ហើយលោកក៏មិនបានលេងសើចនឹងអារម្មណ៍របស់នាង ឬដាក់សម្ពាធលើនាងឱ្យសងបំណុលក្រុមហ៊ុនដែរ៕