Home ព័ត៌មានអន្តរជាតិ នូវែលសេឡង់គ្រោងកាត់បន្ថយមន្ត្រីរាជការជាង៨ពាន់នាក់ ក្នុង៤ឆ្នាំខាងមុខ ហើយជំនួសដោយបច្ចេកវិទ្យា AI

នូវែលសេឡង់គ្រោងកាត់បន្ថយមន្ត្រីរាជការជាង៨ពាន់នាក់ ក្នុង៤ឆ្នាំខាងមុខ ហើយជំនួសដោយបច្ចេកវិទ្យា AI

86
0

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនូវែលសេឡង់ លោកស្រី Nicola Willis កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសពីផែនការកាត់បន្ថយមន្ត្រីរាជការរហូតដល់៨,៧០០នាក់ នារយៈពេល៤ឆ្នាំខាងមុខ ក្នុងគោលដៅសន្សំសំចៃថវិកាជាតិឱ្យបានចំនួន ១,៤០០លានដុល្លារអាមេរិក ។ បន្ទាប់មក ស្ថាប័នរដ្ឋទាំងអស់នឹងត្រូវប្រើប្រាស់បច្ចេកវិទ្យាសិប្បនិម្មិត (AI) វិញ ដើម្បីកាត់បន្ថយនីតិវិធីរដ្ឋបាលយឺតយ៉ាវ ការប្រើប្រាស់ក្រដាសស្នាម និងកែទម្រង់ប្រព័ន្ធរដ្ឋបាលឱ្យមានប្រសិទ្ធភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJdXQmFUhJUra8q-0UBdbwpBone3dhWhDVqGjsW6kP5LVWVJhXt8p9fnIkyBg6YUBHwpql-g5vUm1iCD-7Rp-uRSMuAnt2NOD_P7Y8CkBHWFuVfu5XMNB4o68AltkT9MBJ2nUDoi9iDXel1PTc3296b84N1ihtScjvuV921lVlxIpJnu-oIRkL1_ddQ9Q/s1200/photo_2026-05-20_14-59-27.jpg

តាមការអះអាងរបស់លោកស្រី Willis ផែនការនេះនឹងកាត់បន្ថយមន្ត្រីរាជការពីចំនួន៦៣,៧០០នាក់ មកនៅត្រឹម៥៥,០០០នាក់ (កាត់បន្ថយជិត១៤%) ដើម្បីឱ្យសមស្របនឹងចំនួនពលរដ្ឋសរុប ប៉ុន្តែមិនប៉ះពាល់ដល់គ្រូបង្រៀន គ្រូពេទ្យ សមត្ថកិច្ច និងកងទ័ពទេ ។ ការប្រើប្រាស់បច្ចេកវិទ្យា AI នឹងជួយសម្រាលការងារឯកសារ និងទិន្នន័យ ដែលធ្វើឱ្យស្ថាប័នរដ្ឋអាចដំណើរការបានដោយមិនចាំបាច់មានបុគ្គលិកច្រើនដូចមុន រដ្ឋាភិបាលចង់កាត់បន្ថយការចំណាយផ្នែករដ្ឋបាលដែលមិនចាំបាច់ ដើម្បីយកថវិកាទៅប្រើប្រាស់ក្នុងគម្រោងសំខាន់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbc-emxmvRFjauXNe2_eqGLe5aWtlFrUNQjwk8KR3R-BhHfBGfYxJwuPS56s6HMii7bxQdedjST02yOX3yRxfBpyDdctMbUbe9mhvju7KRmRGE3iP8rhSFJp7GzelqfDXI1_ypp7EYdYMQcWxzgeJuI2d58cvq3z5r2Xx43cWhe4-hGQHg1gkbfl0gyLA/s1200/photo_2026-05-20_14-59-27%20(3).jpg

បច្ចុប្បន្ន ចំនួនមន្ត្រីរាជការនៅប្រទេសនូវែលសេឡង់ច្រើនពេក ត្រូវចំណាយថវិកាជាតិច្រើន ដែលពួកគេបំពេញការងារដូចគ្នា ឬជាន់គ្នា ។ វាជាការរៀបចំរចនាសម្ព័ន្ធរដ្ឋឡើងវិញ និងបង្កើតប្រព័ន្ធការងាររដ្ឋមួយដែលមានទំហំតូចជាងមុន ប៉ុន្តែមានប្រសិទ្ធភាពការងារខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo9VZh4Y2-_8kNhFq2oN3yX8CWutWSPLaLmx4RH1AH6yGcWbXdUBkr2tHQ33K6B2rNFQ4dY6HApQJig3WnV8HXMLferPBoSFgTb1l6swz7hrNyPXumPh0cbqOYndFQOoR0UpUH9TuumhNFuW5Ymhh6Ow4cws9AtEts445kVvx5BqAemKcqRimeFj4xAbg/s1120/photo_2026-05-21_08-14-13.jpg

ក្រៅពីនេះ រដ្ឋាភិបាលនូវែលសេឡង់ ក៏មានគម្រោងរួមបញ្ចូលក្រសួង ឬនាយកដ្ឋានតូចៗផងដែរ ដែលមានមុខងារដូចគ្នាឱ្យមករួមគ្នា ដើម្បីលុបបំបាត់ភាពស្មុគស្មាញ ។ រដ្ឋាភិបាលបានព្យាយាមកាត់បន្ថយការចំណាយតាំងពីឆ្នាំ២០២៣ និងសន្សំសំចៃថវិកាកាន់តែខ្លាំង ជាពិសេស នៅមុនការបោះឆ្នោតខែវិច្ឆិកាខាងមុខ ដោយសារកំណើនសេដ្ឋកិច្ចទាបនាំឱ្យប៉ះពាល់ដល់ប្រាក់ចំណូលជាតិ និងជំរុញឱ្យបង្កើនការប្រុងប្រយ័ត្នលើការចំណាយច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFRJoUxuorztTnLEsFPl_B8HOGMgQTRzdYt-W03QnxMNyhNPvx_AnXPTf-RsSuzoH27Lx3LkD-NjI5efdhfGyprd91P52xFQdwh_QspWqbyBHBOIRosRPUSdqWuydqdo7LtCBvwounC3kCoi6Axmvq2qTUZ84ERiWFb3PISikk9-ImdNnjE88H8lF1cew/s1200/photo_2026-05-21_08-14-13%20(2).jpg

ទោះយ៉ាងណា ផែនការនេះមិនទទួលបានការគាំទ្រទាំងស្រុងទេ ដោយគណបក្សប្រឆាំង និងសមាគមសេវាសាធារណៈ បង្ហាញក្តីបារម្ភពីការកាត់បន្ថយមន្ត្រីរាជការច្រើនពេកនាំឱ្យប៉ះពាល់ការផ្តល់សេវាសាធារណៈទៅកាន់ពលរដ្ឋ ពីព្រោះ AI មិនអាចធ្វើការជំនួសមនុស្សទេ ។ មន្ត្រីរាជការរាប់ពាន់នាក់នឹងបាត់បង់ការងារ ប៉ះពាល់ជីវភាពគ្រួសារជាច្រើន និងប៉ះពាល់សេដ្ឋកិច្ចដែលទើបងើបពីវិបត្តិ ៕