តើនេះជាចេតនាអ្វី? នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ សារព័ត៌មានក្នុងស្រុករបស់ថៃបានរាយការណ៍ថា មេទ័ពកំពូលរបស់ថៃ បានឡើងបើកបរយន្តហោះចម្បាំងប្រភេទ F-16 ដោយផ្ទាល់ ដើម្បីហោះហើរល្បាត និងពិនិត្យស្ថានភាពតាមបណ្តោយព្រំដែន។ សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យការត្រៀមលក្ខណៈប្រយុទ្ធ និងបង្កើតទំនុកចិត្តលើសមត្ថភាពការពារលំហអាកាសរបស់កងទ័ពអាកាសថៃ។
.jpg)
យោងតាមការចុះផ្សាយរបស់កាសែត Khaosod និង Thairath បេសកកម្មនេះត្រូវបានធ្វើឡើងដោយសេនាប្រមុខទ័ពអាកាស នាយឧត្តមសេនីយ៍ឯកអាកាស សេកសាន កាន់តា បានដឹកនាំឧត្តមសេនីយ៍ អ៊ុគ្រីត ប៊ុនតាណុន មេបញ្ជាការកងទ័ពអាកាស ក្នុងការត្រួតពិនិត្រការត្រៀមខ្លួនប្រយុទ្ធរបស់កងទ័ពអាកាសភូមិន្ទថៃ។ ភារកិច្ចនេះរួមបញ្ចូលទាំងការធ្វើសមយុទ្ធសាកល្បងប្រព័ន្ធស្ទាក់ចាប់ រវាងក្រុមយន្តហោះចម្បាំង F-16 និងយន្តហោះហ្វឹកហ្វឺនយុទ្ធសាស្ត្រ T-50TH ដើម្បីធានាថាប្រព័ន្ធការពារដែនអាកាសមានប្រសិទ្ធភាពខ្ពស់។ .jpg)
ការហោះហើរយន្តហោះចម្បាំង F-16 នៅក្នុងពេលបច្ចុប្បន្ននេះ កងទ័ពថៃបានបញ្ជាក់ពីគោលបំណងចម្បងចំនួនពីរ នោះគឺពិនិត្យត្រួតពិនិត្យការត្រៀមលក្ខណៈប្រយុទ្ធរបស់កងទ័ពអាកាស និង ល្បាតការពារដែនអាកាសតាមបណ្តោយព្រំដែន ដែលផ្ដោតសំខាន់លើប៉ែកខាងលិច (ជាប់ប្រទេសមីយ៉ាន់ម៉ា) ដែលកំពុងមានភាពតានតឹង ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសន្តិសុខក្នុងតំបន់។

គួរបញ្ជាក់ថា នៅក្នុងរយៈពេលថ្មីៗចុងក្រោយនេះយោធាថៃបានបង្កើនប្រតិបត្តិការហោះហើរយន្តហោះ F-16 យ៉ាងខ្លាំងក្លា។ ក្រៅពីសម្ញែងការហោះហើរយន្តហោះចម្បាំង F-16 និងសាកល្បងប្រព័ន្ធស្ទាក់ចាប់ដែលបង្ហាញពីភាពទំនើបនៃបច្ចេកវិទ្យាក្នុងវិស័យការពារជាតិរបស់ខ្លួន យោធាថៃក៏បានអះអាងពីការត្រៀមខ្លួនប្រយុទ្ធយ៉ាងពេញលេញផងដែរ។ ការណ៍នេះបានបង្កជាក្ដីបារម្ភយ៉ាងខ្លាំងសម្រាប់ប្រទេសដែលនៅជិតខាងថៃ។
.jpg)
ក្នុងនាមជាអ្នកជិតខាងម្នាក់ កម្ពុជាតែងតែបង្ហាញជំហរដោះស្រាយរាល់បញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគី និងកិច្ចព្រមព្រៀងសន្តិភាពនានា ដើម្បីជៀសវាងការប្រឈមមុខដាក់គ្នាតាមផ្លូវយោធាជាថ្មី។ ហើយក្រៅពីនេះ មីយ៉ាន់ម៉ា ឡាវ និងម៉ាឡេស៊ី ក៏តែងតែជំរុញឲ្យថៃរក្សាភាពស្ងប់ស្ងាត់នៅតាមព្រំដែនផងដែរ ដោយប្រទេសទាំងនេះចង់ឃើញការត្រៀមខ្លួនរបស់យោធាថៃបម្រើដល់សន្តិសុខរួមក្នុងតំបន់ ជាជាងការបង្កើតការប្រជែងអាវុ.ធដែលមើលទៅហាក់ដូចជាការគំរា.មកំហែង៕










