បន្ទាប់ពីកូរ៉េខាងត្បូងលែងត្រូវការ ថៃក៏សុំអ៊ីស្រាអែលជួយទទួលយកពលកររបស់ខ្លួនទៅធ្វើការផ្នែកកសិកម្ម បើទោះជាត្រូវប្រឈមនឹងគ្រោះថ្នា.ក់ដោយសារសង្គ្រា.មមជ្ឈិមបូព៌ាក្តី! កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងការងារថៃបានស្នើទៅកាន់ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសថៃដើម្បីបញ្ជូនពលករថៃទៅធ្វើការ ដោយសារនៅទីនោះទទួលបានប្រាក់ឈ្នួលខ្ពស់ ខណៈឯកអគ្គរដ្ឋទូតអ៊ីស្រាអែលនឹងពិចារណាសិន ពីព្រោះពលករថៃមានប្រវត្តិមិនល្អ ត្រូវបានកូរ៉េខាងត្បូងដាក់ក្នុងបញ្ជីខ្មៅ (Blacklist) ។.jpg)
រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Julapun Amornvivat កាលពីថ្ងៃទី១៥ ខែឧសភា បានជួបឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសថៃ លោកស្រី Alona Fisher-Kamm និងស្នើសុំជួយទទួលយកពលករថៃទៅធ្វើការផ្នែកកសិកម្មនៅអ៊ីស្រាអែល បន្ទាប់ពីកូរ៉េខាងត្បូងដាក់ពលករថៃ៤ខេត្តក្នុងបញ្ជីខ្មៅ ដោយសារលួ.ចរត់ចេញពីកន្លែងការងារ និងមិនគោរពកិច្ចសន្យាការងារជាមួយនិយោជក ។ លោកក៏ស្នើសុំរដ្ឋាភិបាលអ៊ីស្រាអែលជួយធានាសុវត្ថិភាពដល់ពលករថៃផងដែរពេលមានអាសន្នកើតឡើង ដូចជា ៖ ការវាយប្រ.ហារ ។
ការស្នើសុំបញ្ជូនពលករថៃទៅធ្វើការនៅអ៊ីស្រាអែល គឺក្នុងអំឡុងពេលឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសថៃ លោកស្រី Alona ចូលជួបរដ្ឋមន្ត្រីក្រសួងការងារថៃ លោក Julapun ដើម្បីអបអរលោកទើបឡើងកាន់តំណែង ។

រដ្ឋមន្ត្រីក្រសួងការងារ លោក Julapun សង្ឃឹមថា អ៊ីស្រាអែលនឹងយល់ព្រមតាមការសំណើនេះនៅឆ្នាំ២០២៦ ដោយក្រសួងការងារថៃបានកំណត់គោលដៅបញ្ជូនពលករទៅធ្វើការនៅប្រទេសផ្សេងៗលើពិភពលោក (រួមទាំងបញ្ជូនទៅអ៊ីស្រាអែល) ស្មើនឹង១សែន ៣ម៉ឺននាក់ ។ នេះជាឱកាសដ៏សំខាន់ដែលលោកបានជួបឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសថៃ ដើម្បីបង្កើនទំនាក់ទំនងផ្នែកពលករជាមួយអ៊ីស្រាអែលឱ្យកាន់តែជិតស្និទ្ធ និងផលប្រយោជន៍របស់ប្រទេសទាំងពីរ ។ 
អ៊ីស្រាអែល គឺជាប្រទេសដ៏មានសក្តានុពលសម្រាប់ការបញ្ជូនពលករថៃទៅធ្វើការ ដោយរដ្ឋមន្ត្រីក្រសួងការងារថៃសន្យាថា នឹងបញ្ជូនពលករណាដែលមានជំនាញតាមតម្រូវការទីផ្សារការងារនៅទីនោះ ។ លោកក៏បានស្នើសុំរដ្ឋាភិបាលអ៊ីស្រាអែលជួយធានាសុវត្ថិភាពដល់ពលករថៃពេលបំពេញការងារនៅទីនោះក្នុងករណីអាសន្ន ដូចជា ៖ ត្រូវរកកន្លែងលាក់ខ្លួនឱ្យពលករថៃពេលមានការវាយប្រហារ ប្រសិនបើកើតហេតុការណ៍ធ្ងន់ធ្ងរ គឺសុំឱ្យអ៊ីស្រាអែលទំនាក់ទំនងមកកាន់មន្ត្រីថៃជាបន្ទាន់ ។.jpg)
គួរបញ្ជាក់ថា ពលករថៃនៅប្រទេសអ៊ីស្រាអែល ភាគច្រើនធ្វើការងារផ្នែកកសិកម្ម សំណង់ និងសេវាកម្ម ទទួលបានប្រាក់ឈ្នួលខ្ពស់រហូតដល់ជាង១,៨០០ដុល្លារក្នុង១ខែ ប៉ុន្តែត្រូវប្រឈមនឹងបញ្ហាអសន្តិសុខ គ្មានសុវត្ថិភាព ដោយសារជម្លោះនៅតំបន់មជ្ឈិមបូព៌ា ។ បើទោះជាមានគ្រោះថ្នាក់ក្តី ក៏ឱកាសការងារនៅអ៊ីស្រាអែលនៅតែមានការទាក់ទាញខ្លាំងសម្រាប់ពលករថៃ ។

កាលពីថ្ងៃទី១២ ខែឧសភា កូរ៉េខាងត្បូងបានផ្អាកការនាំចូលកម្លាំងពលកម្ម និងដាក់ក្នុងបញ្ជីខ្មៅ (Blacklist) ចំពោះពលករថៃមកពី៤ខេត្ត រួមមាន ៖ ខេត្តឧត្តរថានី, ខនកែន, ជ័យភូមិ និងមហាសារ៉ាខាម ដែលធ្វើការផ្នែកកសិកម្ម និងនេសាទតាមរដូវ រយៈពេល១ឆ្នាំពេញ (ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦) ដោយសារពលករថៃធ្វើការក្រោមទិដ្ឋាការ E-8 (Visa E-8) លួ.ចរត់ចេញពីកន្លែងការងារ និងបោះបង់ចោលកិច្ចសន្យាការងារជាមួយនិយោជក ។ 
សកម្មភាពមិនល្អទាំងនេះ ធ្វើឱ្យកូរ៉េខាងត្បូងបាត់បង់ទំនុកចិត្តលើពលករថៃទាំងអស់ ធ្វើឱ្យពលករថៃនឹងបាត់បង់ឱកាសទៅធ្វើការនៅកូរ៉េខាងត្បូង ទើបរដ្ឋមន្ត្រីក្រសួងការងារថៃប្រញាប់ប្រញាល់ស្នើសុំអ៊ីស្រាអែលជួយទទួលយកពលកររបស់ខ្លួនទៅធ្វើការផ្នែកកសិកម្មដើម្បីឱ្យមានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ពីព្រោះបច្ចុប្បន្ន ពលរដ្ឋថៃក្នុងស្រុកបាត់បង់ការងារកាន់តែច្រើនដោយសារសេដ្ឋកិច្ចថៃដាំក្បាលចុះ ៕










