Home តារាជាតិ ណា សាឌី ថានាងអាចជាមនុស្សគំរូសម្រាប់អ្នកគាំទ្រចំពោះការមិនបោះបង់ចោលខ្លួនឯង

ណា សាឌី ថានាងអាចជាមនុស្សគំរូសម្រាប់អ្នកគាំទ្រចំពោះការមិនបោះបង់ចោលខ្លួនឯង

89
0

នៅរយៈចុងក្រោយនេះប្រិយមិត្តមួយចំនួនអាចដឹងមកហើយថាពិធីការិនី ណា សាឌី បានហោះទៅប្រទេសកូរ៉េ ដើម្បីកែកុនសម្រស់ហើយបានទាក់ភ្នែកមនុស្សជាច្រើនខណៈការកែកុននេះត្រូវចំណាយអស់រាប់ម៉ឺនដុល្លារ។ មិនឱ្យបាក់សម្រស់ទៅតាមធម្មជាតិឬមានចំណុចណាដែលមិនពេញចិត្តនឹងខ្លួនឯង ណា សាឌី បានបង្ហើបថានាងនឹងកែកុន ខណៈកូនកាត់ថៃរូបនេះថានាងអាចជាមនុស្សគំរូសម្រាប់ការមិនបោះបង់ខ្លួនឯងចោល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2bLrvMaZmTwaxwEZbcg4V2bQerel66ETPmaqz4mKWscBL91orHtDmVUGTMUP5tlWX4www_fc0ziDNyfg8PxAiRbFsHJvL6ndLfuXpW5nt59Q5O6BS2MSWCxAkkDM4t86FaS_xBSd3460IFOhMv-_cLS62yqN2-VNHCF4CgGYK8DDvUYxmRWzbdOqMeWo/s2048/image_2026-05-07_09-05-36.png
ឈានចូលថ្ងៃទី៧ ខែឧសភា ពិធីការិនីប្រចាំទូរទស្សន៍បាយ័ន ណា សាឌី បានបង្ហោះរូបភាពមួយសន្លឹកដោយប្រៀបធៀបរូបនាងកាលពីឆ្នាំ២០២២និងឆ្នាំ២០២៦ ដែលមានភាពខុសប្លែកកាន់តែស្រស់ស្អាតជាងមុន។ ណា សាឌី ថានេះជាលទ្ធផលស្រលាញ់ខ្លួនឯង ពេលដឹងថាខ្លួនឯងធ្លាក់ប្រឹងទាញខ្លួនឯងមកវិញ អត់បណ្តោយខ្លួនតាមពេលវេលា មិនដែលដើរជាន់ដានចាស់ ឬដើរថយក្រោយ ជីវិតនាងត្រូវតែទៅមុខជានិច្ច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRjTKatXXGBTd-HRgTPgmPBhbVmfWvfbLlpscR_ng_07rqPUeckF3c5iTRsK9-uINxn7OHe5uczHshzK4mFjxO1ZJYHd5Mwq6A1Xbl9Xzat0DrAOZsYvVaWrkriOuVvhdRYXU_gonu8-DtuLmmE5lOeSIWfq6uImRJL0ojnA-i7O3kJmmNrTUYVOhyphenhyphenR7o/s2048/image_2026-05-07_09-05-40.png
ពិធីការិនីរូបនេះបញ្ជាក់ទៀតថា នាងគឺជាគំរូប្រាប់អ្នកទាំងអស់គ្នាបានថា គ្មានពាក្យថាយើងធ្វើមិនបាននោះទេ ការតស៊ូតែងតែជោគជ័យជានិច្ច ដើរយឺត ដើរលឿនមិនសំខាន់ សំខាន់នាងទៅដល់គោលដៅដែលចង់បាន។ ស្របពេលមានរូបសម្រស់ស្រស់ស្អាតនិងរាងស្លីមជាងមុនគេសង្កេតឃើញថា ណា សាឌី កាន់តែមានទំនុកចិត្តលើខ្លួនឯងជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg03M7KLFzZLM92yPIG8cTVWetcScDrte1ZTuU91AKaTBc1Hi1p7V1V5vhX0t5XDekkPOvfvwti9NfzPAvFBSbxiv-7_idmxZcg5fa8T5WPYXt-Q_Wj6giMPw9b2PjyiWflXqFX9cMTJA3qcTsn3xK_IkP_XsrSYP-FGlYj3dzw9NrLXF4TsKFzuWwFxts/s2048/image_2026-05-07_09-05-43.png

កន្លងមកថ្មីៗនេះពិធីការិនី ណា សាឌី មិនបានលាក់បាំងពីមហាជនឡើយគឺនាងបានឡើងទៅប្រទេសកូរ៉េដើម្បីកែកុនសម្រស់ខ្លះៗនូវចំណុចណាដែលនាងមិនពេញចិត្ត។ ការកែសម្ផស្សដែលទស្សនិកជនមានការចាប់អារម្មណ៍ជាងគេគឺខ្ទង់ច្រមុះរបស់ ណា សាឌី ដែលចំណាយអស់ ១៥ ០០០ដុល្លារ។ បន្ទាប់ពីបង្ហាញទម្រង់មុខថ្មី មានមនុស្សជាច្រើនបានសរសើរថានាងស្រស់ស្អាតរហូតបាននិយាយថាមានភាពស្រដៀងគ្នាជាមួយនឹង Jennie សមាជិក BLACKPINK ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL-HGuMm9JgLIaXVv1vrl1KB73ekaewdHLjeUSCLcWQP4Kwi811IfSROgbSrh-kggTRtpGbLZAcv-eVwKbuVcHNxMN0w6CqH8bT7lw1zK8aSFv2kWeAEKGDo5IyGTwyt636H5YT5_NkGM13jgYUiomLO3v2vFBsdpS5QlA6Ox-pthLwCRz1UkYb6ZwDP4/s764/image_2026-05-07_09-05-35.png

គួរឱ្យដឹងថា ដ្បិតតែសាងឈ្មោះនៅក្នុងអាជីពសិល្បៈមានមុខមាត់គួរសមនៅក្នុងសង្គមមកទល់ពេលនេះ ណា សាឌី មិនទាន់បានបង្ហើបពីម្ចាស់បេះដូងនៅឡើយទេ៕