អ្នកគាំទ្រមួយចំនួនបានបង្ហាញការខកចិត្តចំពោះ ទីនីន ដោយលើកហេតុផលថានាងប្រែប្រួលខុសពីមុន។ ទោះយ៉ាងណា ទីនីន បានឆ្លើយតបដោយត្រង់ៗវិញថានេះគឺជាជីវិតរបស់នាង ខណៈនាងក៏មានអាយុច្រើនហើយពេលចាស់ទៅនាងមិនអាចមកដើរលេងសប្បាយដូចពេលនេះនោះទេ។
.png)
ថ្មីៗចុងក្រោយនេះ ទីនីន ដែលជាបុគ្គលមានឥទ្ធិពលមួយរូបនៅលើបណ្តាញសង្គម ជាអ្នកលក់អនឡាញ និងត្រូវបានមនុស្សមួយចំនួនចាត់ទុកថាជាស្រ្តីរឹងមាំ បានដើរកម្សាន្តនៅពេលរាត្រីជាញឹកញយ ដែលធ្វើឱ្យអ្នកគាំទ្រមួយចំនួនហាក់ស្រងាកចិត្តចំពោះនាង។ មានមតិយោបល់ជាច្រើនបានបញ្ចេញមតិចង់ឱ្យ ទីនីន ដូចកាលពីមុននិងមិនចង់ឱ្យនាងប្រែប្រួលបែបនេះទេ ខណៈអ្នកមួយចំនួនថែមទាំងចោទប្រកាន់នាងថា ធ្វើលើសៗ មិនសមទំនង។
ជួយនឹងមតិរិះគន់ពីអ្នកគាំទ្ររបស់ខ្លួន ទីនីន បានឆ្លើយតបដោយត្រង់ៗនិងពុំខ្លាចបាត់បង់ប្រជាប្រិយភាពឡើយ។ ទីនីន បានឆ្លើយតបថានេះគឺជាជីវិតរបស់នាង នាងរស់នៅបែបមិចសប្បាយចិត្តគឺជាជម្រើសរបស់នាង។ ទីនីន បន្ថែមទៀតថានាងមានអាយុច្រើនហើយមិនមែនក្មេងទៀតនោះទេហើយកាលណាដែលនាងចាស់នឹងមិនអាចដើរលេងសប្បាយបានទៀតនោះទេ។ អ្នកលក់អនឡាញរូបនេះបញ្ជាក់ទៀតថា តាំងពីក្មេងធំដឹងក្តីមកនាងមិនដែលបានសប្បាយ គឺដឹងតែពីរកស៊ី មានគ្រួសារ មានកូនហើយខំប្រឹងចិញ្ចឹមកូនម្នាក់ឯង។

ទីនីន ថាដល់ពេលនាងសប្បាយចាប់ផ្តើមមានពាក្យ មានសម្តី ហើយនាងក៏មិនចង់ដឹងឮអ្នកណាស្រលាញ់ឬមិនស្រលាញ់ជីវិតរស់នៅរបស់នាងនោះទេ។ ណាមួយវ័យរបស់នាងគឺជាវ័យដែលត្រូវខ្វល់ពីផ្លូវចិត្តរបស់ខ្លួនឯង រស់នៅឱ្យពេញលេញ មានសេរីភាព មានក្តីសុខ អត់មានសម្ពាធ។

ទីនីន បញ្ជាក់ចុងក្រោយទៅកាន់មតិរិះគន់ទៀតថា កុំឃើញមួយផ្នែកនៅលើបណ្តាញសង្គម ដើរវិនិច្ឆ័យជីវិតអ្នកដទៃដោយមុននឹងនាងមានពេលដើរលេង នាងត្រូវធ្វើការជាច្រើន។ នាងមិនត្រូវការ ការស្រលាញ់ពីអ្នកគាំទ្រនូវអ្វីដែលមិនមែនជាខ្លួននាងនោះទេ៕










