Home ព័ត៌មានអន្តរជាតិ អេស្ប៉ាញប្រឆាំងនឹងអ៊ីស្រាអែលពេញមុខ ដោយហ៊ានអំពាវនាវឱ្យសហភាពអឺរ៉ុបលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអ៊ីស្រាអែល

អេស្ប៉ាញប្រឆាំងនឹងអ៊ីស្រាអែលពេញមុខ ដោយហ៊ានអំពាវនាវឱ្យសហភាពអឺរ៉ុបលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអ៊ីស្រាអែល

106
0

នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sánchez បានបង្ហោះវីដេអូរបស់ខ្លួនពេលថ្លែងសុន្ទរថាការជួបជុំជាមួយអ្នកនយោបាយគណបក្ស PSOE ដោយអំពាវនាវឱ្យសហភាពអឺរ៉ុប (EU) ដែលជាដៃគូពាណិជ្ជកម្មដ៏ធំរបស់អ៊ីស្រាអែល គួរតែលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអ៊ីស្រាអែល ក្រោមហេតុផលប្រទេសនេះល្មើសច្បាប់អន្តរជាតិ និងគុណតម្លៃរបស់ EU បន្ទាប់ពីធ្វើប្រតិបត្តិការកងទ័ពបង្កសង្គ្រា.មនៅមជ្ឈិមបូព៌ា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjalnNajiiMEDnKy2Jm0psjGme5ClpBHRHmo4LoNvMGJ6evQnlnpS8AkLZd5n03s28K-fw-QAn56kF9lszbQ6U-dS3ryhyphenhypheng9jJmEuql5qYxW_hYdjOXY7QBzNZhHXVzbMt81osCkyRX5J2AOnalVmXGToMBjPLz6YDyEc9FhWA-NxhaTmEzmOQb_vEW4dc6/s1280/photo_2026-04-21_09-03-38.jpg
លោកនាយករដ្ឋមន្ត្រី Sánchez និយាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ថា ប្រទេសអេស្ប៉ាញបានប្រឆាំងការធ្វើសង្គ្រាម យើងគ្មានបញ្ហាជាមួយពលរដ្ឋអ៊ីស្រាអែលទេ ប៉ុន្តែអេស្ប៉ាញមិនគាំទ្រសកម្មភាពរបស់រដ្ឋាភិបាលអ៊ីស្រាអែល ។ សហភាពអឺរ៉ុប (EU) មិនគួរធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអ៊ីស្រាអែលទៀតទេ ពីព្រោះការបង្កសង្គ្រាមលើកនេះជាកំហុសឆ្គងយ៉ាងខ្លាំង វាមិនត្រឹមតែឆក់យកជីវិតមនុស្សរាប់ពាន់នាក់ប៉ុណ្ណោះទេ ប៉ុន្តែធ្វើឱ្យមនុស្សរាប់លាននាក់នៅមជ្ឈិមបូព៌ាចាកចោលផ្ទះសម្បែង និងបំផ្លាញប្រាក់ចំណូលសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjBSMcmXwLtveMQMFQvaTucaV9-09JhUs2RbI9bzgI7UVIKvlDEUk-_qvsxc11_UF1PXKTR7XzgI3VRlNDzr-nQ2F6RMVDYLzuHD-VKVkblMaVSvbh-BgQuJuSipOP71aM3hEupHpi9_9fmke4UvdmyarcuH0yGVAD2htkHNu3y4H5ldEGWb4AgLAkZ2pC/s1280/photo_2026-04-21_09-03-38%20(2).jpg
សង្គ្រាមប៉ះពាល់ដោយផ្ទាល់មកលើប្រាក់ចំណូលពលរដ្ឋសាមញ្ញនៅប្រទេសអេស្ប៉ាញ ទើបលោកអំពាវនាវឱ្យបុគ្គលបង្កសង្គ្រាមលើកនេះបញ្ឈប់ជាបន្ទាន់ និងបញ្ឈប់រាល់សកម្មភាពរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ផងដែរ ។ នៅថ្ងៃទី២១ ខែមេសានេះ រដ្ឋាភិបាលអេស្ប៉ាញនឹងស្នើឱ្យសហភាពអឺរ៉ុបលុបចោលកិច្ចព្រមព្រៀង (Association Agreement) ជាមួយអ៊ីស្រាអែល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirZbeczhFiArbs88J2Y3sT3uvzOB-Rb_4vGApgZ23UKkorFZns_C8wJSm_o795GLcZmwepjuJoaYm9yBOw4stVyJt42_cncTw__WsegCq2GMod4-Ray1jgAEiC2eYjT4RZ2hKcUB2Ydp6a4nzZg8eHPMVl9YN2ST1uLC1BxhAWsjKFDnAXUm1Rd7jOKziS/s670/photo_2026-04-22_08-35-19%20(2).jpg
ក្នុងវីដេអូសុន្ទរកថា នាយករដ្ឋមន្ត្រីអេស្ប៉ាញថា ៖ «ការស្នើឱ្យសហភាពអឺរ៉ុបលុបចោលកិច្ចព្រមព្រៀង មិនមែនដោយសារអារម្មណ៍ប្រឆាំងនឹងអ៊ីស្រាអែលនោះទេ យើងឈរជាមួយពលរដ្ឋអ៊ីស្រាអែល ប៉ុន្តែមិនគាំទ្រសកម្មភាពរដ្ឋាភិបាលរបស់ពួកគេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpJYEWoowIhgLEMh-I8SyQnLo0CfUzV1KnnfR02GIy01JdDeKNFhH0H5aDjkFjM9EL1jwPaiI0XKetaVhsBteGPEz_0_FPRvZixfd-YV40MvAuUB9up0-y29JxY4cjOmWz9R4wsZ8RYLacbiFoD5iwVHrrWWtNUgo4VsotmQczCHdEoP4K0PtNbwxX5KJm/s980/photo_2026-04-22_08-35-19%20(3).jpg

មូលហេតុចម្បងដែលនាយករដ្ឋមន្ត្រីអេស្ប៉ាញស្នើទៅកាន់សហភាពអឺរ៉ុបនេះ ដោយសាររដ្ឋាភិបាលអ៊ីស្រាអែលល្មើសច្បាប់អន្តរជាតិ ទើបមិនអាចធ្វើជាដៃគូពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប ដែលត្រូវបានគេចាត់ទុកថា នេះជាការបង្ហាញគោលជំហរយ៉ាងច្បាស់លាស់របស់អេស្ប៉ាញប្រឆាំងសង្គ្រាមនៅតំបន់កាហ្សា ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងអ៊ីស្រាអែល បានអនុវត្តតាំងពីឆ្នាំ២០០០ គឺជាលក្ខខណ្ឌទំនាក់ទំនងពាណិជ្ជកម្ម នយោបាយ និងកិច្ចសហការក្នុងវិស័យផ្សេងៗ ដោយផ្តល់សិទ្ធិឱ្យអ៊ីស្រាអែលចូលមកកាន់ទីផ្សារអឺរ៉ុបក្នុងនាមជាមិត្ត ។ សំណើរបស់នាយករដ្ឋមន្ត្រីអេស្ប៉ាញ គឺដូចគ្នានឹងអំពាវនាវឱ្យសហភាពអឺរ៉ុបលុបចោលអ៊ីស្រាអែលក្នុងឋានៈជាមិត្តផ្នែកសេដ្ឋកិច្ចនៅអឺរ៉ុប ហើយសំណើនេះជាបញ្ហាដែលប្រទេសជាសមាជិកសហភាពអឺរ៉ុបខ្វែងគំនិតគ្នា មិនទាន់មានការឯកភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5wOPh5QLm2Imev_pfsskkHxqfRGgVoQ9wG2JoDXdAgCE7LYhzXhRAaMQhKmSITO7jThaioAkfzvOc7N6Ryvk1nXe_N3YupJYKY9K1WMe9cvve1AtOspWNgsJlMVka9GzHiBYa5KbNnvvIxe7ZlG87xCyNz3QTrSi2319ye64wH2ntao9KwIq6M5fn8qFO/s1200/photo_2026-04-22_08-35-19.jpg

អេស្ប៉ាញ គឺជាសមាជិករបស់សហភាពអឺរ៉ុប ដែលបានបង្ហាញគោលជំហរគាំទ្រប៉ាឡេស្ទីនរហូតមក ហើយអេស្បាញ អៀរឡង់ និងន័រវេស ធ្លាប់បានប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការកាលពីឆ្នាំ២០២៤ ៕