Home ព័ត៌មានអន្តរជាតិ បុរស-ស្ត្រីរៀបអាពាហ៍ពិពាហ៍រួច មានអត្រាកើតមហារីកទាបជាងអ្នកនៅតែម្នាក់ឯង?

បុរស-ស្ត្រីរៀបអាពាហ៍ពិពាហ៍រួច មានអត្រាកើតមហារីកទាបជាងអ្នកនៅតែម្នាក់ឯង?

64
0

ដំណឹងល្អចំពោះអ្នកមានដៃគូ ឬក៏រៀបអាពាហ៍ពិពាហ៍រួច! យោងតាមរបាយការណ៍នៃការស្រាវជ្រាវថ្មីបង្ហាញថា ការរៀបអាពាហ៍ពិពាហ៍អាចជួយកាត់បន្ថយហានិភ័យជំងឺមហារីក ជាពិសេស ស្ត្រី រីឯអ្នកនៅលីវប្រឈមនឹងកើតជំងឺមហារីកក្នុងអត្រាខ្ពស់ ដោយបានលើកពីហេតុផលមួយចំនួន ។ ប៉ុន្តែមានមតិមិនគាំទ្រការស្រាវជ្រាវនេះ ដោយអះអាងថា ប្រទេសនានាបានផ្តល់អាទិភាពខ្ពស់ដល់អ្នករៀបអាពាហ៍ពិពាហ៍ឱ្យទទួលបានសេវាធានារ៉ាប់រងសុខភាព និងការថែទាំសុខភាពផ្សេងទៀត ប៉ុន្តែមិនផ្តល់អាទិភាពដល់អ្នកនៅលីវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1ylPs8VzlAtIUSfRP2aPww0NNa67FocolSl9zjNEOi3XvQEp8I7hvT7px818z5wRyJikY8utqPve-dWxa6iEuWkabZf7mFFSfq_12A8xeLnPApLo46Izm4UTDKFUIS8nwNHV_fNcfYGDU8Gt7bIlccqUCAv1heDwSwVmxVUh71CVponciwlgw86esy59E/s720/photo_2026-04-20_08-39-24%20(4).jpg

ការស្រាវជ្រាវនេះផ្សព្វផ្សាយក្នុងទស្សនាវដ្តីជំងឺមហារីក «Cancer Research Communications» បង្ហាញថា ការរៀបអាពាហ៍ពិពាហ៍អាចជួយកាត់បន្ថយហានិភ័យជំងឺមហារីក ដោយសារមានដៃគូថែទាំសុខភាព និងនាំទៅព្យាបាល ។ ក្រៅពីនេះ ដោយសារអ្នករៀបអាពាហ៍ពិពាហ៍រួចមិនធ្វើអ្វីប៉ះពាល់សុខភាព ដូចជា ៖ មិនជក់បារី មិនផឹកគ្រឿងស្រវឹង ហើយការស្រាវជ្រាវបញ្ជាក់ថា អ្នកនៅលីវប្រឈមនឹងជំងឺមហារីកខ្លាំងជាងអ្នកមានដៃគូ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv7p6i28TxQC7np6U4YRjcmieD6Gw-feqL0i2wN14nxcmR2vtSx9ZvmUCgtZLIibY9CUUh-Vqz_UPy5zESDuMjcZfG9g_i4zmeWSxZszm41whdnMXgqsS1i0zVn-n7QASEPNvQhRcaGlgZqMbRPjB48Y7OeeXz-jKJvji-VzCE8CATzeQJ4ULfs6yN3XXN/s1200/photo_2026-04-20_08-39-24%20(5).jpg
វាស្របគ្នានឹងការស្រាវជ្រាវជាច្រើនទៀតដែលលើកឡើងថា ការរៀបអាពាហ៍ពិពាហ៍ធ្វើឱ្យសុខភាពល្អ ។ ក្រុមប្រុសនៅលីវ (រួមទាំងបុរសលែងលះ) បានកើតជំងឺមហារីកច្រើនជាងក្រុមប្រុសរៀបអាពាហ៍ពិពាហ៍រួចរហូតដល់៦៨% ខណៈស្ត្រីនៅលីវវិញ បានកើតជំងឺមហារីកខ្ពស់ជាងបុរសរហូតដល់៨៣% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2gGhJy21nhsWLuwc91TgVqQWqAfackiXI_1NNQX8NG1k67ZaD-tZajtakftzc4WMxr0QHAsIqJ1Vqc-L7RwTa7Gx-STOsy1STb8n3a-985GEaQ6jVHX3BC0e2Zd9ofjLtXXwfvwjI9Zf4EuzkRgdWQxTXbZfWbnoO_6q1CT2q5koxfJesUCujr4S02RZp/s1264/photo_2026-04-20_08-39-24%20(2).jpg

ការស្រាវជ្រាវផ្សេងៗពាក់ព័ន្ធនឹងការរៀបអាពាហ៍ពិពាហ៍បង្ហាញថា បុរសទទួលបានផលប្រយោជន៍ច្រើនជាងស្ត្រីក្នុងទំនាក់ទំនងផ្លូវភេ.ទ ប៉ុន្តែការស្រាវជ្រាវនេះបង្ហាញថា ការរៀបអាពាហ៍ពិពាហ៍អាចជួយការពារស្ត្រីពីហានិភ័យជំងឺមហារីកច្រើនជាងបុរស ។ បើតាមអ្នកស្រាវជ្រាវ គឺអាចបណ្តាលមកពីកត្តាជាច្រើន ដូចជា ៖ មហារីកមាត់ស្បូន និងមហារីកអូវែ អាចពាក់ព័ន្ធនឹងប្រព័ន្ធបន្តពូ.ជ ក្នុងនោះស្ត្រីមិនធ្លាប់មានកូន គឺប្រឈមនឹងជំងឺមហារីកខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiYCN7gmYKh9Gw1JC3-Qc89K6txirK9MSojaEpyRw1llgFpmwHeCW_AIQ6XzVK7IWNjVR86mG1Bwsl78ApSFhWJTebn9RxCdTECvozVzcjvsoSBK3kU6rhLylM2Ee2rimwzxvhdhfNGpQa5rJcqZRDJjcT5D1yTRFVgdgTNztPmORxSrL6EHx2DqFhPSDz/s675/photo_2026-04-20_08-39-24%20(3).jpg

ការស្រាវជ្រាវនេះបង្ហាញទៀតថា សម្រាប់បុរសស្បែកខ្មៅទទួលបានប្រយោជន៍ពីការរៀបអាពាហ៍ពិពាហ៍ខ្លាំងបំផុត ដោយសារស្ត្រីស្បែកខ្មៅជាភរិយាមានតួនាទីសំខាន់ក្នុងការជំរុញឱ្យស្វាមីទៅត្រួតពិនិត្យសុខភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE4ummqgY31E5QEx2qXnS2Rsy_ChAxEaHqizMvBlhNxr4l6Ry6yxfftPr4KoxreSwxKUG37X_cMFqDJuKmY0Ybds2zmE02p22x1ukAnjn9ISItYr5bYNT5ljNeIJmp2FO66qC9LlqHa4PpXFKQKh9nLuESe1MOICWOW2BTzdGN88921GR7tDF0OYR1sTzL/s750/photo_2026-04-20_08-39-24%20(6).jpg
មានចម្ងល់ជាច្រើនថា ហេតុអ្វីការរៀបអាពាហ៍ពិពាហ៍មានប្រយោជន៍អាចជួយកាត់បន្ថយហានិភ័យជំងឺមហារីក? តើការរៀបអាពាហ៍ពិពាហ៍ធ្វើឱ្យសុខភាពល្អជាងមុន ឬអ្នកមានសុខភាពល្អចង់រៀបអាពាហ៍ពិពាហ៍? ចម្លើយ គឺអ្នករៀបអាពាហ៍ពិពាហ៍រួចនឹងមានដៃគូជួយថែទាំ និងនាំទៅត្រួតពិនិត្យសុខភាព ។ ក្រៅពីនេះ ពួកគេមិនជក់បារី មិនផឹកគ្រឿងស្រវឹង ឬគ្មានដៃគូច្រើន ផ្ទុយពីអ្នកនៅលីវ គឺមានដៃគូច្រើនប្រឈមនឹងកើតជំងឺមហារីកសួត មហារីកមាត់ស្បូន និងនៅដាច់ដោយឡែកពីសង្គមធ្វើឱ្យមានឱកាសតិចក្នុងការត្រួតពិនិត្យ និងការពារជំងឺ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaNo1VifIapkKnE0g0atlDHeeiehluobZqDf3VIHEX6y56UnzSFC-nlGMlIX6f2-DmDbEW8IjIPKW4mdHBlp_u5WQPWp-yAjhRtDXNQDXzdFCl7Rfsu8LBYJPbmvxFAYjwNj435yJA6PPNqNBAwkIOuAQP-ivezVoq1MZF7UTMqCAie8VKtvM3bZ1GNF91/s1000/photo_2026-04-20_08-39-24.jpg
ទោះយ៉ាងណា ក៏មានមតិខ្លះមិនគាំទ្រការស្រាវជ្រាវនេះ ដោយអះអាងថា ប្រទេសនានាបានផ្តល់អាទិភាពខ្ពស់ដល់អ្នករៀបអាពាហ៍ពិពាហ៍ក្នុងការទទួលបានសេវាធានារ៉ាប់រងសុខភាព និងការថែទាំសុខភាពផ្សេងទៀត ប៉ុន្តែមិនផ្តល់អាទិភាពដល់អ្នកនៅលីវ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhylgEAJBLvPZbu2GOlDjm4ZnfHfH1Gp99XoEAYJvV7to3_Rzr2BtC4Lk7Km_YfHC0lBqH0fnDcNpbYoo830CciGAMDgy6hkpY1T_J9AbsakSOI0K8fh1UdR7d-Lox591DD7rXHMmKziYM34Z-l9JwW2sWMyuYXgWGLwEBzYtCOrHPd7NLmeiThQEfHNDOz/s720/photo_2026-04-20_08-39-23.jpg
អ្នកជំងឺមហារីកបំពង់ទឹកប្រមាត់ម្នាក់ថា នាងនៅលីវ មិនទទួលបានសេវាកម្មសុខភាពដូចអ្នកមានប្តី-ប្រពន្ធទេ និងសំណូមពរឱ្យប្រទេសនានាផ្តល់សេវាថែទាំសុខភាពដល់អ្នកនៅលីវ និងឱ្យគ្រូពេទ្យណែនាំពីវិធីថែទាំសុខភាព ។ អ្នកជំងឺរូបនេះថា សាច់ញាតិ មិត្តភក្តិ និងអ្នកជិតខាង ក៏អាចជួយថែទាំសុខភាព និងផ្តល់កម្លាំងចិត្តដល់អ្នកនៅលីវបានដែរ ហើយការថែទាំសុខភាពរបស់ក្រុមមនុស្សទាំងនេះមានប្រសិទ្ធភាព មិនខុសពីអ្នករៀបអាពាហ៍ពិពាហ៍ដែលមានដៃគូជួយថែទាំសុខភាពនោះទេ ៕