អង្គការសហប្រជាជាតិ ហៅកាត់ថា UN ជារឿងៗតែងតែត្រូវបានសាធារណជនបញ្ចេញមតិរិះគន់ចំពោះចំណាត់ការរបស់អង្គការមួយនេះដែលហាក់ដូចជាគ្មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាឬយឺតយ៉ាវជាដើម។ ទោះជាយ៉ាងណាសម្រាប់លោក ខាំ ភូរិ វិញដ្បិតតែ UN ពុំបានបញ្ចេញសកម្មភាពខ្លាំងក្លាក្តីប៉ុន្តែលោកចាត់ទុកថាជារឿងល្អមួយហើយប្រសិនជាគ្មានអង្គការនេះទេពិភពលោកអាចនឹងកាន់តែវឹកវរ។
.png)
នៅថ្ងៃទី៨ ខែមេសា UN បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នៅការវាយប្រហារលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលដែលជាសកម្មភាពរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិដោយកំណត់ថាជនស៊ីវិលមិនមែនជាគោលដៅក្នុងសង្គ្រាមនោះទេ។ សេចក្តីថ្លែងការណ៍របស់ UN បានទាក់ទាញមនុស្សជាច្រើនដោយអ្នកខ្លះក៏មិនពេញចិត្តចំពោះអង្គការមួយនេះពីព្រោះគ្មានចំណាត់ការអ្វីក្រៅពីអំពាវនាវនោះទេ។
.png)
ស្របពេលមានការបញ្ចេញមតិជាច្រើនលោក ខាំ ភូរិ ដែលជាអ្នកនិពន្ធនិងជាផលិតករមួយរូបក៏បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនចំពោះអង្គការមួយនេះ។ លោកបានចែករំលែកនៅលើបណ្តាញសង្គមថា «UN មិនមែនជាម្ចាស់ផែនដីទេ គឺជាអង្គការដែលរស់ដោយសារវិភាគទានពីប្រទេសសមាជិក។ ធម្មតាទេ “អ្នកចេញលុយ គឺជាអ្នកមានមាត់មានក”។ ប្រទេសដែលផ្តល់ថវិកាច្រើនជាងគេ តែងតែមានឥទ្ធិពលលើការសម្រេចចិត្ត ឬការកំណត់របៀបវារៈផ្សេងៗ។

ជារឿយៗ យើងឃើញ UN ចេញសេចក្តីថ្លែងការណ៍ “ព្រួយបារម្ភយ៉ាងខ្លាំង” ឬ “ថ្កោលទោសដាច់អហង្ការ” ប៉ុន្តែនៅលើដីជាក់ស្តែង ការបាញ់បោះ និងការរំលោភបំពាននៅតែបន្ត។ ភាពយឺតយ៉ាវ និងអសមត្ថភាពក្នុងការបញ្ឈប់ជម្លោះភ្លាមៗ ធ្វើឱ្យគេយល់ថាស្ថាប័ននេះគ្រាន់តែជា»។
លោកបន្តទៀតថា «បើគ្មានច្បាប់ ឬគ្មាន UN សោះ តើពិភពលោកនឹងទៅជាយ៉ាងណា?
ទោះបីជាវាមិនល្អឥតខ្ចោះ និងមានភាពលម្អៀង ក៏វាជារបាំងចុងក្រោយដែលជួយសម្របសម្រួលរឿងមនុស្សធម៌ ការចាក់វ៉ាក់សាំង កម្មវិធីស្បៀងអាហារ និងការទប់ស្កាត់សង្គ្រាមលោកលើកទី ៣ មិនឱ្យកើតឡើងតាមរយៈការចរចា។វាដូចជា អាជ្ញាកណ្តាលដែលលម្អៀង អ៊ីចឹងយើងខឹងគាត់ យើងដឹងថាគាត់មិនយុត្តិធម៌ តែបើដេញគាត់ចេញ ហើយលែងមានអាជ្ញាកណ្តាលសោះ នោះការប្រកួតនឹងក្លាយជាការវាយតប់គ្នាផ្អើលតារាងមិនខាន»៕










