Home ព័ត៌មានអន្តរជាតិ អាមេរិកថា “ក្រុមប្រទេសសមាជិកអង្គការ NATO គ្មានប្រយោជន៍ បែរខ្នងមិនសហការ ហើយអាមេរិកនឹងដើរចេញ”

អាមេរិកថា “ក្រុមប្រទេសសមាជិកអង្គការ NATO គ្មានប្រយោជន៍ បែរខ្នងមិនសហការ ហើយអាមេរិកនឹងដើរចេញ”

82
0

រដ្ឋាភិបាលអាមេរិកកំពុងពិចារណាដកកងទ័ពដែលប្រចាំការនៅប្រទេសជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) មួយចំនួនដោយសារមិនជួយអាមេរិក និងអ៊ីស្រាអែលធ្វើសង្គ្រា.មប្រឆាំងអ៊ីរ៉ង់ ហើយអាមេរិកគ្រោងបញ្ជូនកងទ័ពទៅប្រចាំការនៅប្រទេសផ្សេងវិញ ។ កន្លងមក លោកប្រធានាធិបតី Donald Trump ខឹងសម្បារសមាជិកអង្គការនេះមិនអនុញ្ញាតឱ្យប្រើប្រាស់មូលដ្ឋានកងទ័ព ទាំងដែលអាមេរិកផ្តល់ថវិកាការពារប្រទេសពួកគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmKZv0jv_dtB-u2I5DyoUJvaSzCzqDPiIGWK1HBBRyrLP0cepAjr46fKUUzyN7ypCC8MevPtVlg9LabfcpTh8vCGOQ4FkqvPpHg8e7sPORDe5cDHMnTLFTm-rPjqtXUqp9BHIhhONQBpcbcXdzoWmnPXfZJMo3yl6KXopxFJlKMMS_vJp7qJenezRB_D2h/s600/photo_2026-04-10_08-31-56%20(2).jpg

បើតាមការអះអាងរបស់មន្ត្រីរដ្ឋាភិបាលអាមេរិកជាច្រើនរូប គឺអាមេរិកនឹងដកកងទ័ពដែលប្រចាំការនៅប្រទេសមួយចំនួនជាសមាជិកអង្គការ NATO ដោយសាររដ្ឋាភិបាលអាមេរិកមើលឃើញថា គ្មានប្រយោជន៍ក្នុងការធ្វើសង្គ្រាមប្រឆាំងអ៊ីរ៉ង់ ហើយអាមេរិកនឹងបញ្ជូនកងទ័ពរបស់ខ្លួនទៅប្រចាំការនៅប្រទេសផ្សេងវិញដែលគាំទ្រប្រតិបត្តិការកងទ័ពអាមេរិក ។ នេះបើតាមចុះផ្សាយរបស់កាសែត Wall Street Journal កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG4IjNQq9koaPh3OtD9LdlzwCC_VXPNeYDPfZduNaN9F2lNNoNNIu99eKItwkwxZ9C-O-STwwIg9KpuqyY7bIF1vLClfgKQKkxCLR88SrhrFLKOhajyNMyj21Y3MJW3-fl6pVXqJigc4UpqoVDx8FGFwJddtV6-QPBvx15c0YqfcEXY3gWmIKstLHiXBvy/s1280/photo_2026-04-10_08-31-56.jpg

ទោះយ៉ាងណា គម្រោងដកទ័ពអាមេរិកចេញពីសមាជិកអង្គការ NATO មួយចំនួន គឺមិនធ្ងន់ធ្ងរដូចការគំរាមជាញឹកញាប់របស់លោកប្រធានាធិបតី Trump ពាក់ព័ន្ធនឹងការដកអាមេរិកចេញពីអង្គការ NATO នោះទេ ប៉ុន្តែលោកអាចដកអាមេរិកចេញបាន លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFGUkF0AI9v9T_ungtLChZ9PHzGXXmqPu7J7SWRQW5vefmOac8zqPlaVVl_OVocPdI1cYOLRJ7hE074bPHbnGDpdjgVvn2ZN2SH1mvbKpQcGmS01-SFxfNpyjVMdycb4JhZcacvcv5VkNXoG8iPSDT2kwd3guv2dMymtJGqTiyRNKBSzg3brB_AkLzxABy/s1280/photo_2026-04-10_08-31-57%20(2).jpg

អាមេរិកគ្រោងដកកងទ័ពចេញពីសមាជិកអង្គការ NATO ស្របពេលលោកប្រធានាធិបតី Trump ជួបជាមួយលោក Mark Rutte អគ្គលេខាធិការអង្គការ NATO នៅសេតវិមានកាលពីថ្ងៃទី៨ ខែមេសា ខណៈសង្គ្រាមនៅអ៊ីរ៉ង់ធ្វើឱ្យរង្គោះរង្គើដល់ទំនាក់ទំនងរវាងអាមេរិក និងសមាជិកអង្គការនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-89KhC0o6IatTlhKAnYh-GUN7PeZkNVquq03YT_cdALhSZxFG4oVoxYLhRtNZDHZ3DwPpi5daBSyJYej8y8zozBriATbm9hL1UoWr1lNBzRgDVqbT4pk8vSBzd0HJ68hgjzs4AeZSBb5bZBIrsCA-xfQ1eX_wvJY-IXQJAs5c1LdSaJtyAEMNucbh6t01/s1280/photo_2026-04-10_08-31-57.jpg
លោក Trump ធ្លាប់ប្រកាសដកអាមេរិកចេញពីអង្គការ NATO ដែលមានសមាជិកចំនួន៣២ប្រទេស និងថ្កោលទោសសមាជិកអង្គការមិនគាំទ្រអាមេរិក និងអ៊ីស្រាអែល ក្នុងការវាយប្រហារអ៊ីរ៉ង់ ខណៈមន្ត្រីសេតវិមានថា គួរឱ្យសោកស្តាយណាស់ដែលអង្គការនេះបែរខ្នងដាក់ពលរដ្ឋអាមេរិកក្នុងរយៈពេល៦សប្តាហ៍កន្លងមក ទាំងដែលពលរដ្ឋអាមេរិកបានផ្តល់ថវិកាការពារប្រទេសពួកគេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-U6_zRwfdF-gcxwn1bthOR9wgEhktCV5jmO4FjeP83UmJCm1c8BN3EwoMiZIj9TD7sMrtGzUMs9lKKephz1-e99guUjuXZOXSqk2zvypYqLP-cbj-peR8Lt2vfjLJFhMdrmD17d92q9e_aJuXkDZSzSUiX-T-fYtM9laqo6AWDdO7hYyBK5UZQrpNRYWc/s1024/photo_2026-04-10_08-31-58%20(2).jpg
កន្លងមក លោក Trump បានហៅអង្គការ NATO គឺជាខ្លាក្រដាស ដោយសារមិនជួយសហការបើកច្រកសមុទ្រ Hormuz ព្រមទាំងខឹងសម្បារសមាជិកអង្គការនេះមិនអនុញ្ញាតឱ្យអាមេរិកប្រើប្រាស់មូលដ្ឋានកងទ័ពក្នុងទឹកដីពួកគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh8GVavN_cGMTapxkUsL3LwE3EPWXDpDLcmIpiTCZk7CxdyZcGx7Bxhg0VSSfbn0_Ta5cvgxGHloncP5BYE7_p_jXD1pS7j19gNpJYXz2cWVIt9myzAhAB-tGwtzhgn16QRPtN2Zl9zBibZ_Wu3FsXHcbwUpWe2XS88uEyCGSqiMvDJTPQHxvZ2bDWZ9_k/s1280/photo_2026-04-10_08-31-58.jpg

គួរបញ្ជាក់ថា អាមេរិក និងអ៊ីរ៉ង់ បានព្រមព្រៀងឈប់បាញ់រយៈពេល២សប្តាហ៍ ដោយមានលក្ខខណ្ឌឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz ដើម្បីឱ្យនាវាដឹកប្រទេសឥន្ធនៈផ្សេងៗឆ្លងកាត់ដោយសុវត្ថិភាព ។ ប៉ុន្តែដោយសារអ៊ីស្រាអែលវាយប្រហារប្រទេសលីបង់យ៉ាងចាស់ដៃរហូតដល់ជាង១០០កន្លែង បណ្តាលឱ្យមនុស្សស្លាប់ជាង២០០នាក់ និងរងរបួសរាប់ពាន់នាក់ អ៊ីរ៉ង់ក៏ប្រកាសបិទច្រកសមុទ្រនេះជាថ្មីក្រោមហេតុផលអ៊ីស្រាអែលមិនគោរពបទឈប់បាញ់ ៕