Home ព័ត៌មានជាតិ តើសំឡេងតុកកែយំប្រាប់ដំណឹងអ្វីខ្លះដល់ម្ចាស់ផ្ទះ?

តើសំឡេងតុកកែយំប្រាប់ដំណឹងអ្វីខ្លះដល់ម្ចាស់ផ្ទះ?

113
0

តើដឹងឬអត់ថា ពេលសត្វតុកកែយំម្តងៗប្រាប់ដំណឹងអ្វីខ្លះដល់ម្ចាស់ផ្ទះ? ការយំរបស់តុកកែអាចប្រាប់ពីដំណឹងល្អ ឬអាក្រក់ លាភសំណាង លុយកាក់ និងទ្រព្យសម្បត្តិហូរចូលផ្ទះ ។ វាអាចយំចំនួន២លើក ឬ៣លើក ឬច្រើនជាងនេះ ហើយការប្រាប់ដំណឹង ក៏អាស្រ័យតាមពេលវេលាផងដែរ ដូចជា ៖ យំពេលព្រឹក ឬពេលយប់ ប៉ុន្តែពេលខ្លះ វាក៏យំតាមធម្មជាតិ ។
null
តុកកែ គឺជាសត្វរស់នៅតំបន់ក្តៅក្នុងទ្វីបអាស៊ី ហើយតុកកែភាគច្រើនមានពណ៌ចម្រុះលើដងខ្លួនរបស់វា ។ បើតាមផ្នែកវិទ្យាសាស្ត្រ គឺតុកកែយំដោយសារវាចង់ប្រកាសពីទីតាំងរស់នៅ និងដើម្បីបញ្ចេញខ្យល់ពីក្នុងសួតតាមរយៈបំពង់កដ៏តូច ហើយវាយំប៉ុន្មានលើក អាស្រ័យលើបរិមាណខ្យល់ដែលស្ទះក្នុងសួត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinB_NTJ1I_QMul3fSBKLbhtVzYAtTtLAr63x-Y3xLABokEUGeGzGezrIkRIhhWIWhyQoRPAs3ivty_eoochp9GJZNsq90ZXXcb8GV9aNgrbN5aLDaq0iaj7wUajRcn3Jp1KVTlbnBB_xmm5LOzX3xURRnrMwjxLJ1GbAIR1GlaBEre81PypyaGquo1M0aR/s1280/photo_2026-04-09_08-40-45.jpg

ប៉ុន្តែបើតាមជំនឿរបស់ចាស់ៗវិញ គឺតុកកែជាសត្វមានព្រលឹងវិញ្ញាណបុព្វបុរសរបស់យើងដែលបានចែកឋានហើយ ហើយពេលបុព្វបុរសចង់ដាស់តឿនអ្វីមួយដែលកូនចៅ តែងតែដាស់តឿនតាមរយៈសំឡេងតុកកែយំ ។ ហេតុនេះ សំឡេងតុកកែយំ គឺជាការប្រាប់ពីដំណឹងល្អ ដំណឹងអាក្រក់ ឬប្រាប់ពីលាភសំណាង ដោយផ្អែកតាមការយំរបស់វាមានចំនួនប៉ុន្មានលើក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGvB5qn_BvbPzW_v4I6vow4MiIFPAFaqoflY8dsl3BQFr7r6Xfrnc_OjOaQW6daQBCCSoF8Hj2_adrZAMinfj1sP9lAscGwiPIZ0RGVzAh4B381Ph1-rMvSRe62oitOut1BoUM_aU4iySN0e9YfresA0l28EPlvxgq1Rthno_nOgOgJcGh5CxygtHt_qJs/s800/photo_2026-04-09_08-40-45%20(2).jpg

តើការយំរបស់តុកកែក្នុង១លើកៗប្រាប់ដំណឹងអ្វីខ្លះដល់ម្ចាស់ផ្ទះ?

-យំ ១លើក ៖ មានន័យថា នឹងបាត់បង់របស់របរដ៏មានតម្លៃក្នុងផ្ទះ
-យំ ៣លើក ៖ គឺសមាជិកក្រុមគ្រួសារនឹងជួបតែសេចក្តីសុខ ភាពរុងរឿង និងសុខសប្បាយទាំងផ្លូវកាយ និងផ្លូវចិត្ត
-យំ ៤លើក ៖ នឹងមានហេតុការណ៍មិនល្អកើតឡើងលើសមាជិកក្រុមគ្រួសារ ដូចជា ៖ ឈឺថ្កាត់ ឬឈ្លោះប្រកែក
-យំ ៥លើក ៖ គឺជាការប្រាប់ពីហេតុការណ៍អាក្រក់
-យំ ៦លើក ៖ ម្ចាស់ផ្ទះនឹងជួបរឿងក្តៅក្រហាយ
-យំ ៧លើក ៖ បើយំចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ គឺនឹងមានដំណឹងល្អ បើវាយំផ្ទួនៗ មានន័យថា នឹងមានលាភសំណាង
-យំ ៨លើក ៖ ម្ចាស់ផ្ទះនឹងទទួលបានលាភសំណាង
-យំ ៩លើក ៖ នឹងមានសំណាងយ៉ាងខ្លាំង និងសម្បូរទ្រព្យសម្បត្តិ
-យំ ១០លើក ៖ នឹងជួបភាពរុងរឿង ជួបគូគ្រងមានគុណសម្បត្តិល្អឥតខ្ចោះ មានលុយកាក់ និងរបស់របរប្រើប្រាស់មិនខ្វះ
-យំ ១១លើក ៖ នឹងទទួលបានលាភសំណាងដ៏ធំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUgx53jCiIgT-IqPYXw6bYPxySxKKeNQbS6k4nslXzLpw4ndn2HfjlwXXF7FwuZTpKkY2r6g1YnZBB7SOvmAFetYH0rzAWoBSMzSAWQqvBs8g698Cju3_sHWJDXI9rORhDnfvYeW6htSQi_zIPCycKZi_X_BgH82j9_VmNJUlDYvmvxRwGGqEUXqAKDZVq/s850/photo_2026-04-09_08-40-45%20(3).jpg

បើតាមជំនឿចាស់ៗ គឺការយំរបស់តុកកែ អាស្រ័យលើពេលវេលា រួមមាន ៖

-ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ ៖ គឺជាការប្រាប់ពីដំណឹងល្អ
-ចាប់ពីម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង៦ល្ងាច ៖ គឺប្រាប់ពីដំណឹងអាក្រក់
-ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១២យប់ ៖ ប្រាប់ទាំងដំណឹងល្អ និងដំណឹងអាក្រក់
-ចាប់ពីម៉ោង១២យប់ ដល់ម៉ោង៦ព្រឹក ៖ គឺជាការយំតាមធម្មជាតិរបស់តុកកែ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkb-UiQnISyf4Xyje1TYHDuGvPYbMn7dJbXIOy25p_1bZe4VwK3dUsCQ5Vga2e7_sFohlCZra1dyr9o_rLDUb3SxesRCCkXlIoCXqXappllic2fuYMFgkUiNeZH8JCAQ-0aBF1IU_Q9vZQkgRUAsFfoTVjcDjN-wnnWKqC3g6OPSz6a1Ulvf-ogPT7wzXK/s650/photo_2026-04-09_08-40-45%20(4).jpg