Home ព័ត៌មានជាតិ កម្ពុជាស្វាគមន៍ «វត្ថុបុរាណសម័យអង្គរចំនួន ២០រូប» វិលត្រឡប់មកមាតុភូមិវិញ

កម្ពុជាស្វាគមន៍ «វត្ថុបុរាណសម័យអង្គរចំនួន ២០រូប» វិលត្រឡប់មកមាតុភូមិវិញ

108
0

ក្រោយឃ្លាតឆ្ងាយពីមាតុភូមិកំណើតអស់រយៈពេលជាច្រើនឆ្នាំ នៅទីបំផុតវត្ថុបុរាណខ្មែរអាយុកាលរាប់រយឆ្នាំចំនួន២០រូប ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញដោយជោគជ័យ បន្ទាប់ពីទាមទារបានពីអ្នកកាន់កាប់សមុច្ច័យឯកជនមួយនៅតំបន់អាស៊ី ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtOQvh4h3-Am_pXLeFrBFIMwDVGGBtHUpJXINhyg4SeUnnbj34ViyyAVeENCQwONoRYAUdCHRProVEh09zSTt83umNifJCShD8_2Mu2_beECPK1t5EXQS4BFc3RD9Za_4Ugd4W3dJ84ktTL_pRUUZYluG7zQt5U0YylYZHw9oFzrLCZ6TJYLn8gkza1d8R/s1280/photo_2026-04-07_16-10-41%20(2).jpg
យោងតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦ បានបង្ហាញថា វត្ថុបុរាណដែលបានប្រគល់មកវិញមានលក្ខណៈចម្រុះ សាងពីថ្មភក់ និងសំរឹទ្ធ ដូចជា រូបបដិមាសម័យបាយ័ន ដែលគេជឿថាមានប្រភពដើមមកពីក្រុងអង្គរធំ។ សម្បត្តិវប្បធម៌ទាំងនេះមិនត្រឹមតែជាវត្ថុសិល្បៈទេ តែជាសាក្សីរស់ នៃបញ្ញាញាណរបស់បុព្វបុរស និងដួងព្រលឹងនៃអរិយធម៌ខ្មែរ ដែលនឹងផ្តល់ការយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi28xQbr98N5sgO7FixBw7AiPms6mHWOyh2NQC5CvtQzo9HCKbGlZMrnXTbpX4Kg0LqCgd_1gkYsNkGcH4Q2ead0yzWhCwxq5OOPOB3mL9Vs9ebJ5BQCUcjI5RZ8v4rFiy46d7Fam7lKFsicUDhXXpUYYVDbbPE3So6DVnXxQGGfDprtBDwbz6obS5Xps9j/s1280/photo_2026-04-07_16-10-41.jpg
ដំណើរការទាមទារនេះអាចសម្រេចទៅបាន ដោយមានការចូលរួមជ្រោមជ្រែងពីអ្នកជំនាញនៃក្រុមការងារ ស្រាវជ្រាវ ដែលបានផ្តល់ប្រឹក្សា និងរៀបចំការចរចា រហូតឈានដល់ការប្រគល់វត្ថុទាំងនេះមកកម្ពុជាវិញ ដោយក្រសួងបានធ្វើការថ្លែងអំណរគុណដល់ដៃគូអន្តរជាតិ និងក្រុមការងារ ដែលបានសម្របសម្រួលក្នុងការងារនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBm3WWYKlYFjtsiEbtDedFvlha9cFGeORgHndNrgvqhqPX-5rwDcHOuRUhNZeRH1xHn4aearJcmjoA1GVtQ5fuLmDFJR3YYK5_uXIgh_UBhyphenhyphenw_He7Neks6AvypUZizpBDD34jIbgxKAU2wXVCYBBQPBM2V350ket3i5zumks7E6grd-lkFJemBT-QzvvEB/s1280/photo_2026-04-07_16-10-42.jpg

ការប្រគល់មកវិញនូវវត្ថុបុរាណទាំងនេះ សបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តស្វែងរក យុត្តិធម៌ សម្រាប់បេតិកភណ្ឌវប្បធម៌របស់ខ្លួន។ ជាមួយគ្នានេះដែរ កម្ពុជាមានក្តីរំភើបចំពោះការវិលត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរ មកកាន់មាតុភូមិកំណើត។ សមិទ្ធផលនេះ បានបញ្ជូនសារយ៉ាងច្បាស់ថា ប្រជាជនកម្ពុជាបន្តរួបរួមគ្នាជាធ្លុងមួយក្នុងការ ការពារមរតកវប្បធម៌របស់ខ្លួនសម្រាប់មនុស្សជាតិទាំងមូល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp_QEUDMXAvjRy69xEKQXIxAEHtODq5xZVlOvOrAHRMroXkHhGzzSdRE_BpXDaDJN0syt5DyjFnbhGgUBTEkjl-8NxtejDBwtXaDNtOm6iVFYixScwNRzw7rL80KSDCkDaivqVaF-TjmmOpiOhM90gUPsYq2UyPJigWjqBytwfoID7oDM1JnWtvsuPHczA/s1280/photo_2026-04-07_16-10-43.jpg
មិនតែប៉ុណ្ណោះ ការប្រគល់មកវិញនៃវត្ថុទាំងនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីមួយទៀតតាមរយៈកិច្ចខិតខំប្រឹងប្រែងជាប្រចាំរបស់កម្ពុជា ក្នុងការទាមទារ និងស្តារឡើងវិញនូវមរតកវប្បធម៌ដូនតាសម្រាប់កូនចៅជំនាន់ក្រោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1LUkn3IhUp3FiMgtTLQrdFZGuEKYsRhNaSoI7fb4swHQStFJ04aztlrOxEidZ4BGC_GoyJyrZXQhtWIi7zqy44BIghoQCX0zSSukH48FpGl1QLtukAHeaK36zP5uKEyCfOYEckcXag2Tkk67PuidmGQe_dGDJC9T6menOjShdex9DYCje9wREmFLhApfX/s1280/photo_2026-04-07_16-10-43%20(2).jpg
ជាចុងក្រោយ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអំពាវនាវនិងលើកទឹកចិត្តដល់សារមន្ទីរ និងអ្នកប្រមូលសមុច្ច័យឯកជននានា ដែលកំពុងកាន់កាប់វត្ថុបុរាណខ្មែរ សូមទាក់ទងមកក្រសួង និងចូលរួមពិភាក្សាប្រកបដោយវិជ្ជាជីវៈ ក្នុងការប្រគល់វត្ថុ បុរាណខ្មែរមកកម្ពុជាវិញផងដែរ៕