Home តារាជាតិ អ្នកនាង ចន ច័ន្ទលក្ខណា ថាជីវិតលោកស្រី មាស ច័ន្ទដាលីន វេទនាជាងនាងបដាចារទៅទៀត

អ្នកនាង ចន ច័ន្ទលក្ខណា ថាជីវិតលោកស្រី មាស ច័ន្ទដាលីន វេទនាជាងនាងបដាចារទៅទៀត

117
0

លោកស្រី មាស ច័ន្ទដាលីន ដែលជាម្ចាស់ប្រ៊េនល្បីឈ្មោះមួយរូបបានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលជាថ្មីដោយសារតែទើបទម្លាយថាម្តាយរបស់ខ្លួនជាប់បំណុលរហូតដល់១០លានដុល្លារហើយលុយដែលនៅសល់ចុងក្រោយសឹងតែធ្វើឱ្យជាប់ពន្ធនាគារ។ រឿងរ៉ាវថ្មីៗនេះបានធ្វើឱ្យអ្នកនាង ចន ច័ន្ទលក្ខណា លើកឡើងថាម្ចាស់ប្រ៊េនរូបនេះជីវិតវេទនាជាងនាងបដាចារទៅទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_NGpg9bSJCexRaO3CAeRI8x7-MmYnywnWXykrQ07WAzkq1zXTfX9W1n-6Z2EJ14Zd0pD7bq3r94sovve5Ovxi8ddKvCri1gXBqgxRBgk04iSDpv0ncmf8ncCqh5sdQewgFwxgB6V3BpHKmjgdR6_mb7QwspFITAqsc7IJltDTIGxeM4se5azXNpdlZEYY/s2048/image_2026-04-08_10-07-40.png
ចាប់តាំងពីបាត់បង់ស្វាមីមកផ្លូវចិត្តរបស់លោកស្រី មាស ច័ន្ទដាលីន នៅមិនទាន់ស្រាកស្រាន្តនៅឡើយនិងរងនូវជំងឺបាក់ទឹកចិត្ត។ អ្វីដែលធ្វើឱ្យទស្សនិកជនបើកភ្នែកធំៗនាថ្ងៃទី៦ មេសា ម្ចាស់ប្រ៊េនឡាកាម៉ូ បានទម្លាយពីបំណុលម្តាយរបស់ខ្លួនរហូតដល់១០លានដុល្លារដោយរូបនាងជាអ្នករ៉ាប់រងសងទាំងអស់។ ម្ចាស់ប្រ៊េនរូបនេះថែមទាំងទម្លាយពីរឿងខ្លួនមិននិយាយរកម្តាយចំនួន២ឆ្នាំដោយសារតែថ្ងៃដំបូងចូលទៅរស់នៅក្នុងផ្ទះថ្មីម្តាយមិនព្រមទៅធ្វើឱ្យនាងស្រក់ទឹកភ្នែកស្របពេលគេបាញ់សម្លាញ់ស្វាមីទៀតកាន់តែធ្វើឱ្យមានចិត្តខឹងចំពោះម្តាយ។ លើសពីនេះទៅទៀតគឺរឿងបំណុលម្តាយដែលជំពាក់គេរហូតដល់១០លានដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKwxS-LTijizetDBBghPhbEaR9no07DH_ji84Rxgh5Jm3gasRz9lsv9-tiFwjvmpt2V6zIwnxYQnPfXR7GmkvjtiyNxLaHEdsocJVyVWSNjHSkc_t_soHYuqZDnEZO_FAGW0pAnJ5Ah7Wd6fVd-QpGjyHcsLY1atf5QHvfSxu7Gci0XJlbVHgxWFZJqbOs/s1716/image_2026-04-08_10-07-38.png
ការទៅសុំខមាទោសម្តាយ និងការទម្លាយនេះបានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលដោយសារតែបំណុលនេះគឺច្រើនខ្លាំងស្ទើរតែមិននឹកស្មានថាម្តាយរបស់លោកស្រី មាស ច័ន្ទដាលីន អាចជំពាក់គេដល់តួលេខនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidvT7KuNPiPZuzruWFH-J-43A-LAi0TsRsplySoKtvk7BPctMFEN4bX1gTXryDsgFG2VeyDBJ5PNQDtYc5-5k0_olcHucR9RJWpXL61H3IDr79V-LirJkF4Vdd9eONTpM7KzEjcEm10JCO9pQ8wlf-Qvj8Llx3q2dzCyDm9F7nyfqx_sGyvmQAhqIni1pi/s2048/image_2026-04-08_10-07-39%20(2).png
អ្នកនាង ចន ច័ន្ទលក្ខណា អតីតប្រធានសមាគមសិល្បករ បានលើកឡើងនៅលើហ្វេកប៊ុករបស់ខ្លួនថា «ជីវិតគាត់វេទនាជាងនាងបដាចារទៅទៀត កន្លងមកគាត់បង្ហាញពីបញ្ហាទុក្ខលំបាករបស់គាត់តែ 20% ទេ ខ្ញុំមិនអាចនិយាយអ្វីបាន គ្រាន់តែនិយាយបានថា ជីវិតគាត់សឹងតែគ្មានមនុស្សស្រីណាជួបដូចគាត់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_60zuI9VOjx_AS60oiN2SBiWKiGAjd5-Z7-pYPf2tDtdtJo2aNUd5GWRrAJ_3jGoCHGPIqkRLMkRKCB84EnQXAkBZaHm0f30wNGxmiHll2aSdlHYYtPSr5mNyZtqXGk9YymVy0nVHT9UGF0G3H-yTVpJ3Pbft2GFdDfUhHWBuj9IUk6-RKgbfBQfx7uZe/s730/image_2026-04-08_10-07-38%20(2).png

មានមនុស្សជាច្រើនបានបង្ហាញការអាណិតអាសូរទៅកាន់ម្ចាស់ប្រ៊េនរូបនេះដើម្បីតែដោះបំណុល១០លានដុល្លារជំនួសម្តាយ បាត់បង់ស្វាមី បានធ្វើឱ្យមានជំងឺបាក់ទឹកចិត្ត ខណៈ ងនូវការខាតបង់ទៅលើផលិតផលដែលយកមកពីប្រទេសថៃទៀត៕