Home ព័ត៌មានជាតិ កម្ពុជា-ឥណ្ឌា ត្រៀមធ្វើសមយុទ្ធរួមគ្នា​ ក្រោមប្រធានបទ “ប្រឆាំងភេរវកម្ម”

កម្ពុជា-ឥណ្ឌា ត្រៀមធ្វើសមយុទ្ធរួមគ្នា​ ក្រោមប្រធានបទ “ប្រឆាំងភេរវកម្ម”

87
0

កងទ័ពជើងគោកកម្ពុជា-ឥណ្ឌា នឹងសហការគ្នាធ្វើសមយុទ្ធ នៅលើទឹកដីកម្ពុជា ក្នុងខែឧសភា ឆ្នាំ២០២៦ខាងមុខនេះ ក្រោមប្រធានបទ ប្រតិបត្តិការប្រឆាំងភេរវកម្ម ក្រោមជំពូកទី៧ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjETLNOuL0lYc19FZd1sFdHLvqFMb8vpxBDPer5Ocj7ITE14EAQX9bx5lN4DnnRMsNCimq_bNVPlthbGtBiMiTVF_VKROHkRHkvvGtcCBNWnzYCjkwxscfarYBucdUU2wy_eNAsrAyBLQbGUYPN0_tv5hQ8xfA59Ft4shA9u8Sb45nxTq22Dj9JJ3HTmfKK/s800/image_2026-04-06_14-59-47%20(2).png
នេះជាលើកទី២ហើយ ដែលកម្ពុជា-ឥណ្ឌា បានធ្វើសមយុទ្ធយោធាជាមួយគ្នាម ខណៈលើកទី១ធ្វើឡើងនៅលើទឹកដីឥណ្ឌា កាលពីអំឡុងឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-Jdb240GBSAjO9T62Eq_Yz_ZXht1l8Jb1qGmQQYrEGxZqfsw6ekgQ_odU-OaxxBW9SOey2gkqhXrm7avTLfePfOa2wUDY_ZEq36iAuFE1SpqeirIXmxxgFbJH2JcG8i0fJ2zfovM-Rltur0nrXvYR87TeasfHFr2vLT78ecoGYT6SjSTWhXmnRNc5H8db/s750/image_2026-04-06_14-59-47%20(3).png
កាលពីសមយុទ្ធលើកទី១ រវាង កម្ពុជា-ឥណ្ឌា មានកងទ័ពកម្ពុជាតែ២០នាក់ និងកងទ័ពឥណ្ឌា២០នាក់ប៉ុណ្ណោះដែលចូលរួមលំហាត់ហ្វឹកហ្វឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyHfObhT2psPMef5xfqJ3KOID9e0MFYo8kgSesB2BwF9XrV00H6mzS6PWZ11P23tGgSIiMd10UuVXRKXOSnjw5rjdhm1gkB-VGusxHdYkxNLjJ5oOaABJ4l41p-raePYS0LI-IvxQHJrJaoTDzpXtT9h9HVUZcIhRK6gWD0lrvXzoGuzSnZwB_MchDKVrD/s1600/image_2026-04-06_14-59-47%20(4).png
ដោយឡែកសមយុទ្ធលើកទី២ ត្រូវបានគេរំពឹងថានឹងធ្វើធំជាមុន ដើម្បីជំរុញការយល់ដឹងគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅរវាងកងទ័ពឥណ្ឌា និងកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5gx5osX9NmqsDovkpS7P9oqRy0O1vQO1XHlaoXO0d-ndp6DbV7zCzooaplBE3aizUc_HHFCkBxM512xNXiMrNMD1U39nJvOVqrL9PhL9NaH0uNkhID5Lp83uvb640wgFs7CBSWEuCZWT2UGl_d4gb3oq4IWubQxwUNAgt18l6753wJBpv6t6iYiT4r1W_/s750/image_2026-04-06_14-59-49%20(2).png
សមយុទ្ធនេះ ត្រូវបានភាគីទាំងពីរ ចាត់ទុកថា ជាព្រឹត្តិការណ៍សំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធា ដោយផ្ដោតសំខាន់លើប្រតិបត្តិការប្រឆាំងភេរវកម្ម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgFBNPcabvlYSF5BaagT8Hiirs5BDNNItYvZoVXUiH-QRR2HKmK-RF2pFNwHDBdbnHP-mVUql7ZgrzbkwECKXzongBo2SmmNbKcIYJyq757l02XkOvcwc-lqo1nuGQW_3Z76UVIbqrEDK_18i8lSJ1KULRqWJxxxQCCZxIkc99ShIKSZYN-SXcR4EoqdfK/s750/image_2026-04-06_14-59-50%20(2).png