Home ព័ត៌មានជាតិ “របាំត្រុដិ” មានដើមកំណើតចេញពីជនជាតិដើមភាគតិចមួយនៅខេត្តសៀមរាប

“របាំត្រុដិ” មានដើមកំណើតចេញពីជនជាតិដើមភាគតិចមួយនៅខេត្តសៀមរាប

74
0

របាំត្រុដិ គឺជារបាំប្រជាប្រិយបុរាណខ្មែរមួយដែលប្រជាពលរដ្ឋតែងនិយមលេងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី។

របាំនេះ ជាកេរដំណែលវប្បធម៌ប្រជាប្រិយខ្មែរ ដែលមានដើមកំណើតពិតប្រាកដចេញពី ជនជាតិដើមភាគតិចសម្រែ (Samre) នៅតំបន់អង្គរ ខេត្តសៀមរាប។

កាលពីបុរាណ ជារៀងរាល់ពេលចូលឆ្នាំខ្មែរ ជនជាតិសម្រែតែងតែយករបាំត្រុដិនេះទៅលេងថ្វាយព្រះពរព្រះរាជាខ្មែរនៅរាជធានីយសោធរបុរៈ ឬយើងស្គាល់ថាក្រុងអង្គរ។

របាំត្រុដិមានតួសម្ដែងច្រើនគ្នា ដូចជា តួសត្វប្រើស ព្រានព្រៃ យក្ស ព្រាយស្រីក្រចកវែង សត្វក្ងោក សត្វទន្សោងហែហម ហើយច្រៀងបន្ទរដោយក្រុមអ្នកសម្ដែងទាំងអស់គ្នាទៅតាមចង្វាក់ តាមវគ្គឃ្លានៃចម្រៀង ខណៈពាក្យពេចន៍ចម្រៀងមានភាពខុសគ្នាបន្តិចបន្តួចទៅតាមក្រុមសម្ដែងនីមួយៗ។ ។

គេសម្ដែងរបាំត្រុដិនេះគឺនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឬប្រារព្ធកិច្ចបណ្ដេញឧបទ្រពចង្រៃចេញពីគេហដ្ឋាន ឬការិយាល័យផ្សេងៗ ឬក្នុងពេលដែលសត្វព្រៃរត់ចូលស្រុកភូមិជាដើម។

ម្យ៉ាងវិញទៀត របាំត្រុដិនេះក៏បានផ្សារភ្ជាប់នឹងជំនឿបន់ស្រន់សុំទឹកភ្លៀងនៅពេលដែលមានការរាំងស្ងួតផងដែរ៕