Home ព័ត៌មានអន្តរជាតិ ថៃធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាប្រេងឥន្ធនៈ ហ្គាស និងទំនិញឡើងថ្លៃ

ថៃធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាប្រេងឥន្ធនៈ ហ្គាស និងទំនិញឡើងថ្លៃ

89
0

ថៃ និងប្រទេសជាច្រើនលើពិភពលោក កំពុងប្រឈមនឹងវិបត្តិថាមពល ដោយតម្លៃប្រេងឥន្ធនៈ ហ្គាស និងទំនិញឡើងថ្លៃកាន់តែខ្លាំង ដែលបញ្ហានេះប៉ះពាល់ដល់ពលរដ្ឋថៃគ្រប់រូប ។ កាលពីព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ សហព័ន្ធសាមគ្គីការងារថៃ, សហព័ន្ធកម្មករសហគ្រាសរដ្ឋ, គណបក្សសង្គមប្រជាធិបតេយ្យ ព្រមទាំងពលរដ្ឋជាច្រើននាក់ បានធ្វើបាតុកម្មតវ៉ានៅមុខក្រសួងថាមពល ដើម្បីប្រឆាំងនឹងការឡើងថ្លៃប្រេងឥន្ធនៈ អគ្គិសនី ហ្គាស និងទំនិញ ដោយទាមទារឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO96mGiwPmQ34Jc2Xhp5t1C75-MdEARtJDTJJMomXAaCkGGA_zm5wJibjt3EJ9vrWBPQlbZjl8g7s_GrKaQAyd_HkR0Ilzzqj07Qj48MwjANFb9_YVedS203TL2FHi11b934OZoFbunpSDnasO8TUcMp8hXOYTKIxFbCOsh4mr5orc8yTmNsg4wOFEHUy9/s1280/photo_2026-04-02_14-25-16.jpg

សារព័ត៌មាន Khaosod រាយការណ៍ថា នាវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២ ខែមេសា សហព័ន្ធសាមគ្គីការងារថៃ, សហព័ន្ធកម្មករសហគ្រាសរដ្ឋ, គណបក្សសង្គមប្រជាធិបតេយ្យ ព្រមទាំងពលរដ្ឋជាច្រើននាក់ បានធ្វើបាតុកម្មនៅមុខក្រសួងថាមពលតាមបណ្តោយផ្លូវវិផាវ៉ាឌីរាំងស៊ីត ដើម្បីប្រឆាំងការដំឡើងថ្លៃប្រេងដែលបណ្តាលឱ្យទំនិញឡើងថ្លៃគ្រប់មុខប៉ះពាល់ដល់ជីវភាពរស់នៅ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcV9bfPG4SfeurCVZbsEsHmNJmXz_gCH4X-IiKNNOEpL25J6XgaG6qm0nUhExAwxW17W2yNkInZRyn9-7WGp-ByZ115SljqnHWkW56ZxqXciYlJCcil8ZidV6G19yUC669adBVpqLvsHIQ2_LSU6x7Nd8yykW7O_uIjTgpNm_S81LgsBnDRLFOTHFgw8OP/s1280/photo_2026-04-02_14-25-07.jpg
ក្រុមអ្នកតវ៉ាទាមទារឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាដែលកើតឡើងនាពេលនេះ ព្រមទាំងឱ្យរដ្ឋាភិបាលទប់ស្កាត់កុំឱ្យហ្គាសឡើងថ្លៃផងដែរ តាមរយៈការដាក់លិខិតស្នើសុំជាច្រើនចំណុច ។ ពួកគេសង្ឃឹមថា រដ្ឋាភិបាលថៃ និងលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul នឹងដោះស្រាយបញ្ហាទាំងអស់ដើម្បីជាប្រយោជន៍ជាតិ និងពលរដ្ឋគ្រប់រូបដែលកំពុងតែលំបាកបំផុត មិនថាការធ្វើស្រែចម្ការ ការលក់ដូរតាមផ្លូវនៅទីក្រុងតូច-ធំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilYJBR5Wmzer2kUYgbaj8gLAn5sMe26wskZnHP-Qxr-sXACs8OrTcilYUZF_mJW71BPeEssq8OHgDLEExpxk9Ba8veB7PRWvcygxe-2hoKlxKywo58dHEJMvnaH-pvYwWBv0JoLpoS75M5CDKV45npiM8t6vEbykBqAbr8rD83zk3eotuvYNyWwt_BnC87/s1280/photo_2026-04-02_14-25-08.jpg
ក្រៅពីនេះ ក៏ទាមទារឱ្យលោក Anutin ប្រកាសប្រទេសស្ថិតក្នុងស្ថានភាពអាសន្ន មុនពេលបញ្ហារាលដាលកាន់តែខ្លាំង ដោយតំណាងអ្នកតវ៉ាថា ប្រទេសថៃបានរងផលប៉ះពាល់ដោយសារសង្គ្រាមមជ្ឈិមបូព៌ា និងកំពុងរងទុក្ខយ៉ាងខ្លាំង មិនខុសគ្នាពីកំពុងស្ថិតក្នុងសង្គ្រាម ដោយសារថៃចាំបាច់ត្រូវការថាមពលសម្រាប់រស់នៅ ។ នាយករដ្ឋមន្ត្រីធ្លាប់និយាយថា ថៃមានប្រេងបម្រុងគ្រប់គ្រាន់អាចប្រើប្រាស់ចំនួន១០៦ថ្ងៃ ប៉ុន្តែត្រឹមតែ១ខែសោះ ថៃខ្វះខាតប្រេង ជាពិសេស នៅតាមខេត្ត ដូច្នេះ រដ្ឋាភិបាលត្រូវដោះស្រាយបញ្ហាបន្ទាន់ កុំឱ្យខ្វះប្រេងពេលចូលឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSW5kSUZ0l8-R1fDllA8B7igQ3LCkSQkb-miX16aS7jFj2NngmD61p7ZW87bJJk6VqPPq2w2ddCO8RRBxCAJ5CNtqtCqu8VcjzJQcs9365EnaFznIeAooNvxvyO8PqBPIQTeBb7Stp4RrJ673LBNmK_1J8xpFH_XT001UVDEH2sOht_FZbV7GiP23TKYcR/s1280/photo_2026-04-02_14-25-12.jpg

ក្រុមអ្នកតវ៉ាអំពាវនាវទៅកាន់ពលរដ្ឋថៃទាំងអស់រួមគ្នាបង្ហាញកម្លាំង និងគោលជំហររបស់ខ្លួន ដោយកុំបណ្តោយឱ្យក្រុមឈ្មួញទទួលបានផលចំណេញ ។ បន្ទាប់ពីពួកគេបានប្រគល់លិខិតតវ៉ាទៅឱ្យមន្ត្រីក្រសួងថាមពលរួចហើយ ក៏បន្តការធ្វើបាតុកម្មនៅវិមានរដ្ឋាភិបាលទៀត ដែលបាតុកម្មនេះ អ្នកចូលរួមបានកាន់បដាសរសេរអក្សរធំៗ ថែមទាំងបង្ហាញធុងហ្គាសដែលកំពុងតែឡើងថ្លៃ ៕