Home ព័ត៌មានអន្តរជាតិ វៀតណាមបង្កើនកិច្ចសហការថាមពលជាមួយរុស្ស៊ីស្របពេលតម្លៃប្រេងឥន្ធនៈពិភពលោកកើនឡើងខ្ពស់

វៀតណាមបង្កើនកិច្ចសហការថាមពលជាមួយរុស្ស៊ីស្របពេលតម្លៃប្រេងឥន្ធនៈពិភពលោកកើនឡើងខ្ពស់

48
0

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានធ្វើដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសរុស្ស៊ីកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដើម្បីជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin ក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហការវិស័យថាមពល ស្របពេលតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់លើពិភពលោក រួមទាំងតម្លៃប្រេងនៅវៀតណាមកើនឡើងផងដែរ រហូតដល់៥០% ទៅ៧០% ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijUbQsQbHCN7KjgXfH22aPxgNUPvjkHdh1gjFECsfE_0JPESxfosQOdlFjKSW4MrGYZod3bcwSRpB244v_S-NfePZI0oGy2d75xmr0z9x1KY1ttvOEGZbc8oXK8pgzd4VH41N-VMJaQBHjuFLzZCvK3L97i_9wRs7v04jKA1qKePT_4j9emZ2gqK5wgjuR/s730/photo_2026-03-24_08-40-35%20(2).jpg
តាមការចុះផ្សាយរបស់សារព័ត៌មាន AFP ដែលដកស្រង់ប្រភពពីមន្ត្រីនៅទីក្រុងហាណូយ គឺនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានធ្វើដំណើរបំពេញទស្សនកិច្ចទៅប្រទេសរុស្ស៊ីជាផ្លូវការកាលពីថ្ងៃទី២២ ខែមីនា ហើយប្រទេសទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនច្បាប់ រួមទាំងពង្រឹងកិច្ចសហការវិស័យថាមពល និងឧស្ម័ន ។ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់ប្រទេសផលិតប្រេងឥន្ធនៈ ស្របពេលវៀតណាមព្យាយាមបម្រុងប្រេងសម្រាប់ប្រើប្រាស់ក្នុងប្រទេស បន្ទាប់ពីការផ្គត់ផ្គង់ប្រេងលើពិភពលោកផ្អាកដំណើរការភ្លាមៗដោយសារសង្គ្រាមមជ្ឈិមបូព៌ា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiByNoVv8McMdZZPgmZjiH4peHNUbtuHyEz2-9h7gwp1Wwvcy46L7tXMtMVzkzCi146cvybDXQm3t1Wh4iCVPA7A1BXFD9iEhL0GWX13TqDWFfBtnmRfVhvfQMA7VZHphtyD-Kl1o-ia2embMsAeRPzYAw9Bh_BIQ4NIdASvP9OEyDWwR5ZlaSyNwUBUjV/s599/photo_2026-03-24_08-40-35%20(3).jpg
យោងតាមការបញ្ជាក់របស់រដ្ឋាភិបាលវៀតណាមក្នុងសេចក្តីថ្លែងការណ៍ វៀតណាមនឹងផ្តោតលើការពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី និងបង្កើនកិច្ចសហការពាណិជ្ជកម្ម វិនិយោគ និងថាមពល ។ ក្នុងអំឡុងពេលការបំពេញទស្សនកិច្ចនេះ នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ជាច្រើនច្បាប់ពាក់ព័ន្ធនឹងគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ កិច្ចសហការផ្នែកថាមពល ប្រេងឥន្ធនៈ និងឧស្ម័ន ដោយពង្រឹងគ្រប់ផ្នែកនៃពាណិជ្ជកម្ម ការរុករក និងបណ្តុះបណ្តាលធនធានមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH-arfQ6lMmpIfIutGO6vkjk1hUfmyw0VMBuof534L3nqN-Z-TX6qg84LmFMh5rshiAlLxnXrokhREpsgEqtYhdGC9BxpxOK4CZQJT1djOaq4j-mbP_N2JKBjCcsofBTB0aYUJGaffD6adkJ3vYeExH2rsW06q6BcPTTsU9vpFo4QPFlnhJSknTPweCmfF/s1020/photo_2026-03-24_08-40-36.jpg

តាំងពីផ្ទុះសង្គ្រាមរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែលកាលពីចុងខែកុម្ភៈ ឆ្នាំ២០២៦ ធ្វើឱ្យតម្លៃប្រេងកើនឡើងខ្ពស់បង្កការបារម្ភពីកង្វះខាតប្រេងលើពិភពលោក ។ តម្លៃប្រេងនៅវៀតណាមក៏កើនឡើងដែរ ក្នុងនោះតម្លៃប្រេងសាំងស៊ុបពែរនៅវៀតណាមកើនឡើងរហូតដល់៥០% និងប្រេងម៉ាស៊ូតកើនឡើង៧០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI8-Zl5pxIbT2JAV92dFR1oH5SL6pRpdLtRKquQqZv0ZsgtQpntCU21VAiKdjedJuwcZ_v5l-ft6W4HkhHyWjHiJERYjOq-heZ5LU9iOJMmYCLsBseRP0-kkIdiUD187_Gx0wrggxVx6Lo0v3rZ1QSapYQ-sZ02T9_hDp2a0EpsZSNyEwsrWEON_KPJU7M/s1140/photo_2026-03-24_08-40-35.jpg

ហេតុនេះ នាយករដ្ឋមន្ត្រីវៀតណាមក៏ពិភាក្សាតាមទូរស័ព្ទជាមួយប្រទេសជាច្រើនដើម្បីស្នើសុំជំនួយប្រេង រួមមាន ៖ ប្រទេសកាតា គុយវ៉ែត អាល់ហ្សេរី និងជប៉ុន ។ នាយករដ្ឋមន្ត្រីវៀតណាមគ្រោងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin នៅថ្ងៃទី២៣ ខែមីនា ហើយភាគីទាំងពីរនឹងពិភាក្សាគ្នាពីពាណិជ្ជកម្មរវាងរុស្ស៊ី និងវៀតណាម ដោយផ្តោតលើគម្រោងសហការវិស័យថាមពល និងវិស័យផ្សេងៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUosHJ0u3OdKPtz2brXOfPZlq7TRsYNBvHOHqICUslirzZnTVpalkMtdrrDu1OiAVm_MxRf3Jgm5Z3RNofGqAYTUyy_oQEo4xKYplfla5Q5DdXSBdaPMhpWBtU9m8iTZRYpW2kA60W8SgKYBBVirAC5c9XJxpkHjX-U_4XKDs8X0_mjYBUbjAwF9dfQIHZ/s1024/photo_2026-03-24_08-40-36%20(2).jpg
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin ធ្លាប់បំពេញទស្សនកិច្ចនៅទីក្រុងហាណូយកាលពីខែមករា ឆ្នាំ២០២៥ និងចេញសេចក្តីថ្លែងការណ៍រួមបញ្ជាក់ថា រុស្ស៊ីនឹងចូលរួមបង្កើតឧស្សាហកម្មថាមពលនុយក្លេអ៊ែរនៅវៀតណាម ហើយប្រទេសទាំងពីរនឹងធ្វើការរួមគ្នាលើគម្រោងប្រេង និងឧស្ម័ន ។ ពេលនោះ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថាមពលនុយក្លេអ៊ែរ ដោយវៀតណាមកំណត់គោលដៅសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរក្នុងរយៈពេល៥ឆ្នាំ ៕