Home ព័ត៌មានអន្តរជាតិ ពលរដ្ឋប្រទេសជាច្រើនជួបជុំគ្នាធ្វើបាតុកម្មប្រឆាំងសង្គ្រា.មនៅអ៊ីរ៉ង់ដែលប៉ះពាល់សេដ្ឋកិច្ចពិភពលោក

ពលរដ្ឋប្រទេសជាច្រើនជួបជុំគ្នាធ្វើបាតុកម្មប្រឆាំងសង្គ្រា.មនៅអ៊ីរ៉ង់ដែលប៉ះពាល់សេដ្ឋកិច្ចពិភពលោក

46
0

សង្គ្រា.មរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែលដែលអូសបន្លាយពេលជាច្រើនសប្តាហ៍ បានបង្កផលប៉ះពាល់ដល់ពលរដ្ឋនៅជុំវិញពិភពលោក ដោយសារស្ថានការណ៍អសន្តិសុខ កង្វះខាតប្រេងឥន្ធនៈ ឧស្ម័ន និងទំនិញឡើងថ្លៃ ។ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ពលរដ្ឋប្រទេសជាច្រើន រួមមាន ៖ ពលរដ្ឋអ៊ីស្រាអែល អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ និងឥណ្ឌា បានជួបជុំគ្នាធ្វើបាតុកម្មប្រឆាំងសង្គ្រា.មដែលនាំឱ្យបាត់បង់ជីវិ.តមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPqkD7zSpMZB1-WhOCzqvZ5a4kKIYh16qIqG3b_YsdqVuWU4jII6ryOgkCIB-iCnkJKTzww0Y93qcmz5mNbWVZoL0Y32actExRqWo2TEhRxIeYBAly3PAvsE7oLPeoMYgmxENTK0HcoEdv2BqO4xigtdC2TQ6UBMR0y_gKugJqJVucziKR4pjlW1ummgrN/s1200/photo_2026-03-24_08-29-03.jpg

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២២ ខែមីនា ពលរដ្ឋនៅប្រទេសនានាបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបង្កឡើងដោយអាមេរិក និងអ៊ីស្រាអែល ដែលរហូតមកដល់ពេលនេះ បានអូសបន្លាយរហូតដល់ជាង៣សប្តាហ៍ ។ សង្គ្រាមបង្កឱ្យមានវិបត្តិថាមពលលើពិភពលោក លើសពីនេះ នឹងរាលដាលកាន់តែខ្លាំងក្លាយជាវិបត្តិសេដ្ឋកិច្ចពិភពលោក នាថ្ងៃអនាគត ។

ពលរដ្ឋអ៊ីស្រាអែលជាច្រើននាក់បានធ្វើបាតុកម្មដោយដើរជាក្បួននៅទីក្រុង Tel Aviv ដើម្បីប្រឆាំងការធ្វើសង្គ្រាម ក្នុងនោះក្រុមបាតុករខ្លះបានលាបពណ៌ក្រហមលើបាតដៃរបស់ពួកគេ ខណៈបាតុករខ្លះទៀតលើកស្លាកសរសេរអក្សរថា «បញ្ឈប់សង្គ្រាម» ឬ «បញ្ឈប់ការបញ្ជូនអាវុធឥឡូវនេះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkORP4Z6EKIJSo9zwQkAmn9DyR-zPmA4f9VLZT7MROLFTxeOS-fMetToRL44IWC1S2jTfx__ZPsUDUdvc9mgPtzpT8Sr-tIAkZnLDvS78bC_CbCGvK8tgpjmWCjLyyvFe8EhEyZRLONwRoavkJYcw-FTQ1tMqudqTqzm02eMKujwIHVBOg1BG92rP2OAnr/s770/photo_2026-03-24_08-29-04%20(2).jpg

នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ពលរដ្ឋបានប្រមូលគ្នាធ្វើបាតុកម្មនៅតាមផ្លូវកាលពីថ្ងៃទី២១ ខែមីនា ព្រមទាំងលើកស្លាកសរសេរអក្សរថា «បញ្ឈប់សង្គ្រាមរបស់លោកប្រធានាធិបតី Trump» និង «បញ្ឈប់ការទម្លាក់គ្រាប់បែកនៅអ៊ីរ៉ង់» ខណៈក្រុមបាតុករខ្លះទៀតជួបជុំគ្នានៅអគារលេខ១០ ផ្លូវដាវនីង គឺជាកន្លែងស្នាក់នៅរបស់នាយករដ្ឋមន្ត្រីអង់គ្លេស ។

រីឯមូលដ្ឋានកងទ័ពអាកាស Fairford តំបន់ Gloucestershire ប្រទេសអង់គ្លេស ដែលកងទ័ពអាកាសអាមេរិក (USAF) មានវត្តមាននៅទីនេះ ក៏បានធ្វើបាតុកម្មប្រឆាំងសង្គ្រាមដែរ ដោយការកាន់បដាសរសេរអក្សរថា «ឈប់វាយប្រហារអ៊ីរ៉ង់» និង «ឈប់ធ្វើឱ្យមនុស្សស្លាប់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmUFNtGeTmUGLaG_cl-JDmmFxt9_wBMjomxk6GHLzuweMssqFNa7rEcLRhyphenhyphen21zUU7SZbmeHYofP3fU-kz-_TkZpu6vEpoBm86DTyOEEhejLMM_DBipO3WZZTaoKar7DWfG2uSN2n2nJIWVTjdFooUosQwBcGFf1ry4CK7UjlS9o-p9U96E56PhkXFpkn_1/s1200/photo_2026-03-24_08-29-04%20(3).jpg

ដូចគ្នានេះ ពលរដ្ឋអាល្លឺម៉ង់ជាច្រើននាក់បានធ្វើបាតុកម្មនៅទីក្រុងប៊ែរឡាំងកាលពីថ្ងៃទី២២ ខែមីនា ដើម្បីរំឭកពីកូនសិស្សស្លាប់ក្នុងការវាយប្រហារសាលាបឋមសិក្សានៅប្រទេសអ៊ីរ៉ង់ពេលសង្គ្រាមចាប់ផ្តើម ។ ពលរដ្ឋអាល្លឺម៉ង់លើកស្លាកថា «សិស្សស្រីតូចៗចំនួន១៦៨នាក់ បានស្លាប់ដោយសារអាមេរិក និងអ៊ីស្រាអែល» ។ ពលរដ្ឋអាល្លឺម៉ង់ថា ការបង្កសង្គ្រាមនេះ គឺជាការល្មើសច្បាប់អន្តរជាតិ ហើយវាដូចសង្គ្រាមនៅអ៊ីរ៉ាក់ ។

ចំណែកពលរដ្ឋអេស្ប៉ាញបានជួបជុំគ្នាធ្វើបាតុកម្មនៅទីក្រុងម៉ាឌ្រីដ ដោយកាន់ស្លាកសរសេរថា «ប្រឆាំងសង្គ្រាម» និង «សូមសន្តិភាព» ដោយពលរដ្ឋអេស្ប៉ាញជាច្រើនបានគ្រវីទង់ជាតិប៉ាឡេស្ទីនផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUR6cwu9DxikuciRUs6aJMzcbDSY6X2zJmlx_j6HOOOHXRVCAUcmtkawJE1hvlDoDNy4egon9hklco8txM0tkhTwt21RpAUHZoN_E9EHrcCMLPMMwvj9eacdL-ZpYCmN7OU_Kk5J2m9DH3ScxJ-0N2k_WH1BuejrCYm8LOOLpwVKQmEovfCahopRzjcJrR/s1100/photo_2026-03-24_08-29-04.jpg
ប្រទេសឥណ្ឌាវិញ ក្រុមមូស្លីមបានមកចូលរួមធ្វើបាតុកម្មតាមផ្លូវនៅតំបន់កាស្មៀដែលគ្រប់គ្រងដោយឥណ្ឌា ព្រមទាំងបង្ហាញរូបភាពរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ដែលបានស្លាប់ គឺលោក Ayatollah Ali Khamenei ដោយក្រុមមូស្លីមបានស្លៀកពាក់ឈុតពណ៌ខ្មៅដើម្បីកាន់ទុក្ខអតីតមេដឹកនាំកំពូលអ៊ីរ៉ង់ ៕