Home ព័ត៌មានជាតិ ត្រឹមពេល ៣ថ្ងៃ! «សមរាត្រីអង្គរ» ទាក់ទាញភ្ញៀវទេសចរបានរាប់ម៉ឺននាក់ឲ្យខេត្តសៀមរាប

ត្រឹមពេល ៣ថ្ងៃ! «សមរាត្រីអង្គរ» ទាក់ទាញភ្ញៀវទេសចរបានរាប់ម៉ឺននាក់ឲ្យខេត្តសៀមរាប

45
0

តើអ្នកណាដែលថាមិនចង់ទៅ មិនចង់ឃើញផ្ទាល់ភ្នែកនូវព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ? បាតុភូតព្រះអាទិត្យពណ៌មាសរះចំកំពូលប្រាង្គកណ្ដាលប្រាសាទអង្គរវត្ត ឬហៅថា «សមរាត្រីអង្គរ» នាឆ្នាំ២០២៦នេះ បានទាក់ចិត្តភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ឲ្យមកឈរតម្រៀបគ្នាត្រៀបត្រារង់ចាំមើល និងផ្តិតរូបភាពដ៏អស្ចារ្យនេះមិនសំចៃដៃឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8qjDNxhpQHuKa77TfOP7x9p-vy4vyWLY9wVCx-SVrDx-r83kXVd3wdf2D5Ko_nd-LfxHo_vk_DWtDI-yroucc-zbhyjh4e6-0C1Gbu8wjda2o80ojhYUqzRV2yPPU4gHinPxh5I-C10uOdovfRxyMunyenr4Bw7tTrdim4AuReyrBObUKrK87f_HHdBxa/s1280/photo_2026-03-23_14-42-58%20(2).jpg

យោងតាមការបង្ហោះរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា នាព្រលឹមស្រាងៗថ្ងៃទី២១,២២,២៣ ខែមីនា ឆ្នាំ២០២៦ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៣ម៉ឺននាក់ បានធ្វើដំណើរមកពីគ្រប់ទិសទី ដើម្បីទស្សនាព្រឹត្តិការណ៍សមរាត្រី (Equinox) ដែលជាទិដ្ឋភាពព្រះសូរិយារះឡើងចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តយ៉ាងស្រស់ត្រកាលបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbjyf8DX3Go5WduC-coVXbwtZk51nVydgusL6fmCJT5SAPgYIuGyqZuiTr4GRoNBpviKRaULtPoXtvc9j_sTNNzveMRgnFkbeaAITouXtke13oifk1eAEb1H1Sw8J_InzKqZl4S-Xc3gAmpi1KUhkVuetequGwCZEIbslKGAFx5CkTlJJpd6zTTiuPYfdW/s1280/photo_2026-03-23_14-42-58.jpg
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺជាភស្តុតាងដែលបង្ហាញយ៉ាងច្បាស់បំផុតពីចំណេះដឹងផ្នែកតារាសាស្ត្រ និងស្ថាបត្យកម្មដ៏ខ្ពង់ខ្ពស់នៃអាណាចក្រ និងបុព្វបុរសខ្មែរ ដែលរហូតមកដល់បច្ចុប្បន្ននេះវាបានក្លាយជាកញ្ចប់ទេសចរណ៍ថ្មីសម្រាប់ខេត្តសៀមរាប និងត្រូវបានផ្សព្វផ្សាយ យ៉ាងទូលំទូលាយនៅជុំវិញពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCxCpdVLrduiGMMq6XlImiWlWZckbp-jaixOVwvrdjJNYoBRXk-nU87SxiHcUXwHyVYsk-Quylfd67R1F3jZdoYh-1yrBCFiRo3NBnw-94ylKt_rA9n07I637bZEgkIuIneA62zHuAIlG1IOTEkh041d25y0UduzoRCMh1DFVfCtIke6QY0e8pzVC8N-I0/s1280/photo_2026-03-23_14-42-59.jpg

គួរបញ្ជាក់ថា សមរាត្រីអង្គរ ( Angkor Equinox ) គឺជាព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បង្កេីតបានផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត និងអស្ចារ្យរបស់ដូនតាខ្មែរបន្សល់ទុកដល់មនុស្សជាតិបានឃេីញ និងយល់អំពីជំនឿ និងវិទ្យាសាស្ត្រពិត បង្កេីតបាននូវភាពទាក់ទាញដល់អ្នកទេសចរជាតិ និងអន្តរជាតិជាច្រើនកុះករមកទស្សនា និងផ្តិតយកអនុស្សាវរីយ៍ព្រះអាទិត្យរះចំកំពូលប្រាសាទព្រះបរមវិស្ណុលោក ឬប្រាសាទអង្គរវត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaKByz9wvll4a0frPWLexTqJokBBBteLNA2JzIDpGmo5zywRaXLolDFUbuez7q4k8NC-m3ZMnviD68poXbyUnI6PS89ihH1EaE5QfLsqhW-GJnDzRgNnb0NTIQQPX1kenmgPUkECBb_Ob_8cGF2eb9-WJfn6PuoO98x4OFCQrNPn-NUhyphenhyphenWf7x0sx3auBuz/s1280/photo_2026-03-23_14-43-01.jpg
ព្រឹត្តិការណ៍នេះកើតមានឡើងតែពីរដងប៉ុណ្ណោះនៅក្នុងមួយឆ្នាំ ដោយនៅរដូវប្រាំង ( Vernal Equinox ) ចាប់ពីថ្ងៃទី២០-២២ ឬ ២៣ ខែមីនា និងរដូវវស្សា ( Autumnal Equinox ) ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ជារៀងរាល់ឆ្នាំ ។ ដូច្នេះសម្រាប់លោកអ្នកដែលមិនទាន់បានមកទស្សនានៅរដូវប្រាំងនេះ កុំអាលអស់សង្ឃឹម! លោកអ្នកនៅតែអាចមកគយគន់ទិដ្ឋភាពដ៏វិសេសវិសាលនេះនៅខែកញ្ញា ចុងឆ្នាំនេះបានដូចគ្នា៕