Home តារាជាតិ សម្រស់ SK ឆាបឆក់បេះដូងអ្នកគាំទ្រទោះគ្មាន Filter នៅតែចែងចាំង

សម្រស់ SK ឆាបឆក់បេះដូងអ្នកគាំទ្រទោះគ្មាន Filter នៅតែចែងចាំង

11
0

សម្រស់របស់តារាចម្រៀង SK ជានិច្ចកាលតែងតែងទទួលបានការយកចិត្តទុកដាក់ពីទស្សនិកជនមិនថាជាមនុស្សប្រុសឬមនុស្សស្រីនោះទេពោលសរសើរនាងមិនដាច់ពីមាត់។ ទោះយ៉ាងណា មិនត្រឹមតែទស្សនិកជនឃើញនាងតាមរយៈការបង្ហោះរូបនៅលើបណ្តាញសង្គមសង្ស័យថាមានការកែកុនរូបខ្លះៗប៉ុន្តែអ្នកគាំទ្រម្នាក់បានចែករំលែកទោះបីជាគ្មាន Filter SK នៅតែស្រស់ស្អាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglO6Ke9fJwi9OseIxXQRXNgihjTpmymjA7ED09fDT543HfdLqEyKoRimLToliXjZcSGvyRP6i-rEwcMewT6Zj1-09LC1EHmFYQWzdSMZ1I3tRXqTjfwYuxZOuYcwwb4xlvjLuQ-4EP9t82HV3b5Vyyh7XLDLr3hMGCad8e-9qG9GLWmHK9ArGSnAG5o0fu/s2048/image_2026-03-05_09-07-26.png
នៅលើគណនីទិកតុកមួយបានចែករំលែកវីដេអូកាលពីពេលថ្មីៗនេះពីតារាចម្រៀង SK កំពុងតែសម្តែងនៅក្នុងឆាកតន្រ្តីមួយជាមួយនឹងបទ អផ្សុក ដែលកំពុងទទួលបានការគាំទ្រពីទស្សនិកជន។ អ្នកបង្ហោះនោះបានអះអាងថាវីដេអូដែលថត SK នេះគឺគ្មានការប្រើ Filter ជំនួយនោះទេ ហើយស្អាតបែបច្បាស់ៗតែម្តង។ អ្នកគាំទ្រខ្លះក៏បង្ហាញពីសេចក្តីស្រលាញ់ទៅកាន់តារាចម្រៀងរូបនេះចំណែកអ្នកខ្លះទៀតបានប្រាប់ពីចម្ងាយលើសំលៀកបំពាក់របស់នាងដែលដៃអាវនាងរបូត ប៉ុន្តែនាងនៅតែបន្តសកម្មភាពដោយរលូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW51zTHWMjBkMkZkaT0HXTSXSBCZbTvCF7wNDM-KiPsDANrTtkSDTBjTTYNjo3kWBfsWz2fpCs3ymK3-N0oHO3ZchkMaqxmt7BWGi_Tg6VvqjHw7xvbXiQVLE-BdtpYGILRnnF9ys6aBjBodY_1Za4HWqUd3ODn4QTYCiJ4DU3cZqJBx5o9lR6CF-xo8wp/s1389/image_2026-03-05_09-07-30.png

ក្រៅពីមានរូបសម្រស់ស្រស់ស្អាត SK បានច្រៀងនិងរាំបទខាងលើនេះយ៉ាងឡូយ ជាពិសេសទៅទៀតគឺនាងបានរ៉េបខាងផ្នែករបស់ Cherri អ្នកចម្រៀងចំណូលថ្មីដែលទទួលបានការសរសើរយ៉ាងច្រើនពីការរ៉េបរបស់នាង។ នៅក្នុងអាជីពរបស់ខ្លួនភាគច្រើន SK បានចាប់ដៃគូជាមួយនឹងតារាចម្រៀង STEP ហើយថ្មីៗនេះអ្នកទាំងពីរមានបទចម្រៀងសម្រាប់រាំលេងថ្ងៃចូលឆ្នាំខ្មែរផងដែរ។
កន្លងមកនេះ SK បានសហការជាមួយនឹង YCN TOMIE និង MUT PHEARIN នៃសមាជិក Lacima តាមរយៈបទ «១លើ១»៕