Home ព័ត៌មានអន្តរជាតិ គ្រោះថ្នា.ក់ផ្ទួនៗ បាក់ដងសន្ទួចនៅកណ្តាលក្រុងបាងកក សង្ស័យមកពីកម្មពារដែលថៃបានសាងមកលើប្រទេសកម្ពុជា!

គ្រោះថ្នា.ក់ផ្ទួនៗ បាក់ដងសន្ទួចនៅកណ្តាលក្រុងបាងកក សង្ស័យមកពីកម្មពារដែលថៃបានសាងមកលើប្រទេសកម្ពុជា!

16
0

ប្រទេសថៃ ៖ បាក់ដងសន្ទួចនៅកណ្តាលទីក្រុងបាងកក ប្រទេសថៃ សង្ស័យតែបាបកម្មតាមស្នងម្ចាស់កម្មពារដែលបានបំផ្លា.ញប្រាសាទព្រះវិហារខ្មែរហើយ បានជាប្រទេសថៃទទួលគ្រោះផ្ទួនៗ មានទាំងទឹកជំនន់ មានទាំងភ្លើងឆេះ មានទាំងខ្យល់ពុល មិនដែលខាននោះ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMWg-yBjxCsGyogW6axJmiz7IDt_b77lcVlzy_mSRld88QlLS8Uy6NdYSiXtutZyv1a5hqYrjHAUlRljKN-GdPMAuyBQNjDzuFUkLR13NUEuNque11y0CswuHplZxw_1XKp37bDusMqMscgVsBocHq2FxyAcYDzovW8zo9M9zKuR9SlQ_VpfffLxJeQNot/s1200/photo_2026-02-07_14-09-39.jpg

    គ្រោះថ្នា.ក់ទៀតហើយនៅប្រទេសថៃ! ដងស្ទួចដ៏ធំមួយនៅការដ្ឋានសំណង់ក្បែរហាងលក់ទំនិញ Terminal 21 តាមបណ្តោយផ្លូវសុខុមវីត ទីក្រុងបាងកក បានបាក់សង្កត់លើកម្មករមីយ៉ាន់ម៉ាបណ្តាលឱ្យរងរបួសធ្ងន់២នាក់ ។ ហេតុការណ៍នេះបង្កការភ័យស្លន់ស្លោយ៉ាងខ្លាំងចំពោះអ្នកឃើញហេតុការណ៍ ពីព្រោះប្រទេសថៃទើបតែបាក់ដងស្ទួចជាបន្តបន្ទាប់កាលពីពេលថ្មីៗនេះបណ្តាលឱ្យមនុស្សស្លា.ប់ និងរងរបួសជាច្រើននាក់ ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw6zAvLGgNaREYtNCMTfmffmcd36aQ2p9M3wpCqlujUC5wxi4UUlxhKPi5Bc1Z4wLDd3Kr51ImHrgOfUB3pOCCDpwlqrL8xp_cfVNeODM8TMr7Uk0sv94wCOG2OLI9vbGGVaPpT1YDgG6zeOlKxkjXhhuvOlQScC2EeW-p-73u3PWnWLU7XWbUiw79bqso/s1280/photo_2026-02-07_14-09-40%20(2).jpg
    សារព័ត៌មាន Khaosod រាយការណ៍ថា កាលពីវេលាម៉ោង១០និង២៧នាទីព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដងស្ទួច (Tower Crane) នៅការដ្ឋានសំណង់ក្បែរហាងលក់ទំនិញ Terminal 21 ផ្លូវសុខុមវីត តំបន់អាសូក ទីក្រុងបាងកក បានបាក់សង្កត់លើកម្មករមីយ៉ាន់ម៉ាដែលកំពុងធ្វើការនៅខាងក្រោម បណ្តាលឱ្យកម្មករ២នាក់រងរបួសធ្ងន់ (ក្នុងនោះមានស្រីម្នាក់ ប្រុសម្នាក់) ។ បន្ទាប់មក សមត្ថកិច្ច និងភ្នាក់ងារសង្គ្រោះ បានត្រួតពិនិត្យនៅកន្លែងកើតហេតុ និងបញ្ជូនកម្មកររងរបួសធ្ងន់ទាំង២នាក់ទៅមន្ទីរពេទ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIgkM4JMy-dOv_HSDFmJC54kWMNCj6-VYxmVc3CMqupwoFLWn5cTitMOa10_Iz8V0lmY9026t_VYImTadZoHyS1OyU22APELtnoLBd1CPuS6QmnpU-LEkOh7wIurUXZbBinHV2eT_of4sOS_N1v0H2q0lNFXu11_gnWP5B3h33ls4VNtb9QqU8M-c-QxYC/s1280/photo_2026-02-07_14-09-40.jpg

    បើតាមភ្នាក់ងារសង្គ្រោះ បន្ទាប់ពីដងស្ទួចបាក់សង្កត់លើ កម្មករប្រុសបានសន្លប់នៅនឹងកន្លែង ភ្នាក់ងារសង្គ្រោះក៏បានធ្វើចលនាបេះដូងរហូតដឹងខ្លួនឡើងវិញ និងបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីឱ្យគ្រូពេទ្យសង្គ្រោះជាបន្ទាន់ ។

    ចំណែកមូលហេតុបណ្តាលឱ្យបាក់ដងស្ទួច មិនទាន់ដឹងនៅឡើយទេ សមត្ថកិច្ចកំពុងតែស្រាវជ្រាវរកមូលហេតុពិតប្រាកដ និងត្រួតពិនិត្យពីសុវត្ថិភាពក្នុងការដ្ឋានសំណង់ដើម្បីបង្ការកុំឱ្យគ្រោះថ្នាក់កើតឡើងម្តងទៀត ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMmlmcp-6bKMDOWHMySVZRB7kRDJTjORE3g5bnSiJbZ2KQ_2hRuPiypOc3hB8d-NXG5NmmR9xoYHhva51ABjXqghrhyphenhyphenyhUJbZZTX72wg1ZPijVZr3afIO1tgy7zVoNpvql4LIkHEUMiAMxH3WoHQigAMuxZ-yzs0jBbWeFDdaDgThWuVYqapgFXdkSFnJF/s800/photo_2026-02-07_14-09-32.jpg
    គ្រោះថ្នាក់បានកើតឡើងផ្ទួនៗគ្នាបែបនេះធ្វើឱ្យពលរដ្ឋថៃញញឺតលែងចង់ធ្វើដំណើរឆ្លងកាត់តាមម្តុំនោះ និងថា ការបាក់ដងស្ទួចហាក់មានអ្នកណាម្នាក់ធ្វើឱ្យបាក់អីចឹង ឬមួយត្រូវបណ្តាសា និងសំណូមពរឱ្យមន្ត្រីស្ថាប័នពាក់ព័ន្ធ ក៏ដូចជារដ្ឋាភិបាលចាត់វិធានការលើក្រុមហ៊ុនសំណង់ជាបន្ទាន់ ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg19fuqI6uMgNdXEOcIqKIkbjbCu8qHkQ0zxmfiU7nKATP3phWr8aT96nnBkoYtCVSDCA7mE3LC5XkhOCpH1gHSEMxSPyVjezO1GdDm0C-rUT_KqKliRocGb4a5fdjb_U5E7liX964ssoJ0ig2LJ4SGZXLYZbyl6UEcBvxDMFtKq499iB1HN5jhcSzyddQ4/s1200/photo_2026-02-07_14-09-36.jpg
    គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមករា ដងស្ទួច (Crane) ដ៏ធំមួយរបស់គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន បានបាក់សង្កត់លើក្បួនរថភ្លើង១ខ្សែនៅខេត្តណាខនរ៉ាជសីម៉ា ដែលកំពុងធ្វើដំណើរពីទីក្រុងបាងកក ទៅខេត្តឧប៊ុនរ៉ាជថានី បណ្តាលឱ្យមនុស្សស្លាប់រហូតដល់ជាង៣០នាក់ និងរបួសជាច្រើននាក់ ។ រំលង១ថ្ងៃ គឺនៅថ្ងៃទី១៥ ខែមករា ដងស្ទួច១ទៀតក្នុងការដ្ឋានសំណង់នៅផ្លូវព្រះរ៉ាម២ ខេត្តសមុទ្រសាខន បានបាក់រលំសង្កត់លើស្ពានអាកាសបណ្តាលឱ្យអ្នកដំណើរស្លា.ប់ ចំនួន២នាក់ និងរងរបួសជាច្រើននាក់ ដែលហេតុការណ៍ទាំង២លើកនេះត្រូវបានពលរដ្ឋថៃចាត់ទុកមិនគួរកើតឡើង ៕