Home ព័ត៌មានអន្តរជាតិ ម៉ាឡេស៊ីហាមនាំចូលកាកសំណល់អេឡិចត្រូនិកគ្រប់ប្រភេទពីក្រៅប្រទេស

ម៉ាឡេស៊ីហាមនាំចូលកាកសំណល់អេឡិចត្រូនិកគ្រប់ប្រភេទពីក្រៅប្រទេស

11
0

ប្រទេសម៉ាឡេស៊ី ៖ ម៉ាឡេស៊ីហាមនាំចូលកាកសំណល់អេឡិចត្រូនិក (E-Waste) ពីក្រៅប្រទេសជាដាច់ខាត និងអនុវត្តចាប់ពីពេលចេញសេចក្តីប្រកាស ដោយកំណត់គោលដៅច្បាស់លាស់ គឺម៉ាឡេស៊ីមិនមែនជាកន្លែងចោលសំរាមរបស់ពិភពលោក ដើម្បីកុំឱ្យសារធាតុពុលក្នុងកាកសំណល់អេឡិចត្រូនិកប៉ះពាល់សុខភាពពលរដ្ឋ និងបំពុលបរិស្ថាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6ifygrjsV-Eb457la5uqwav7ykxAOfZVNckAeg2-cLJQxr6RRuUnfqXLQtBh8nJNznqABrQk6dGuKQ-wP_ChHwReouubPFRtGZItOhsoedR9ysr-CR4kJkImVY033muxmrWQ3rOsvlZ60Zis-aLV5_KNLFpUFLdpjG-LE1FnJIh9VsLpl8Rd2V2xMqHfy/s1080/photo_2026-02-07_10-36-58.jpg
គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) បានប្រកាសកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ហាមនាំចូលកាកសំណល់អេឡិចត្រូនិកពីក្រៅប្រទេសជាដាច់ខាត ដែលសេចក្តីប្រកាសនេះ គឺជាការលុបចោលសេចក្តីសម្រេចរបស់ក្រសួងបរិស្ថានម៉ាឡេស៊ី ដែលធ្លាប់ពិចារណាអនុញ្ញាតឱ្យនាំចូលកាកសំណល់អេឡិចត្រូនិកពីប្រទេសមួយចំនួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKewQaKfiRj8vidK1T3i58PYl0ZvMtaCDHd0EJfHJXG1lJviuFiEjUOJVvnN4CtwvOPNMuVaq2FzgWgGjbRn7PoZF9vGg6feJr0qRhkRQVVgNmhRL27WrdbBk9PIlOYHEPQdcVEjbASoDgd9ngy68Nz3UY3wu-uozlugzDWJa8H4HnFf2PfSym0iUB5cn0/s696/photo_2026-02-07_10-36-59%20(2).jpg

ម៉ាឡេស៊ីបាននាំចូលកាកសំណល់អេឡិចត្រូនិកខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់នាពេលកន្លងមក ដែលប៉ះពាល់សុខភាពពលរដ្ឋ និងបំពុលបរិស្ថាន ពីព្រោះកាកសំណល់អេឡិចត្រូនិកផ្ទុកសារធាតុពុល និងលោហធាតុបំពុលដី បំពុលទឹក ប្រសិនបើមិនប្រមូលទុកដាក់ឱ្យបានត្រឹមត្រូវទេនោះ ។ ម៉ាឡេស៊ីបានរឹបអូសទូរកុងទឺន័រដឹកកាកសំណល់អេឡិចត្រូនិករាប់រយទូរនៅកំពង់ផែ និងបញ្ជូនទូរកុងទឺន័រទាំងនេះទៅឱ្យក្រុមហ៊ុននាំចូលវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKXFFCe2T2dfJMwQgN2x8g-0wdLGrhxNZdZNxps_Oez6U6_SH3ntr-uf4_gj5vD-nQwh-T95B9FF5gjBvd-IvH0EkbQrT2JiP1HYMwRQCklmmtFOtoeG9MwbFbhtZPkDmclrHFW_UOHguAxR0lVKQdtRh8mN9QuDUpjO3GkDOi1lJyZoBhOxOfdk1bf2hu/s800/photo_2026-02-07_10-36-59.jpg
ថ្មីៗនេះ គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) បានឃុំខ្លួនអគ្គនាយក និងអគ្គនាយករងមន្ទីរបរិស្ថាន ដោយចោទប្រកាន់ពីបទប្រើប្រាស់អំណាចក្នុងផ្លូវខុស និងប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធនឹងការគ្រប់គ្រងកាកសំណល់អេឡិចត្រូនិក ។ គណៈកម្មការបានបង្កកប្រាក់ក្នុងគណនីធនាគារ និងរឹបអូសទ្រព្យរបស់មន្ត្រីបរិស្ថានទាំង២រូបផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjG3HKa1X3Ox3pR_Zsqn-vvBq6dZjOfO1y_BR9PKSLU2GGWhKsvtHcJEpsWWoPpFxbNUIFt3UpoRky5fsnvNc6XvaomzJHb786R3Pm7clIqucs1tgoTveTZ3xafKoit5tqMh1pimQwtQMt7f-aIhMUWej3TZSfAaLAyuILoNwSR9-TPFEkqNOMcyDeAMal/s1171/photo_2026-02-07_15-12-05.jpg
ចាប់ពីពេលនេះ ម៉ាឡេស៊ីមិនអនុញ្ញាតឱ្យនាំចូលកាកសំណល់អេឡិចត្រូនិកទៀតទេ មន្ត្រីពាក់ព័ន្ធនឹងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងដើម្បីការពារការនាំចូលកាកសំណល់អេឡិចត្រូនិកខុសច្បាប់ ពីព្រោះម៉ាឡេស៊ីមិនមែនជាកន្លែងចោលសំរាមរបស់ពិភពលោក ។ កាកសំណល់អេឡិចត្រូនិកមិនមែនជាកាកសំណល់ធម្មតា វាប៉ះពាល់បរិស្ថាន និងសុខភាពពលរដ្ឋយ៉ាងខ្លាំង ។ នេះបើតាមការលើកឡើងរបស់ប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8ivcWQmFuGZqnYzdnegf-j-nRjIRk8j3WPinccuGGQFipKUkX7gProwmEb1pphQfwSKiHZwCKu7Lq2V6YY9bn6tI8rqvFOLOkJ6fEkj_9aUow5E5J3E8OlkAQZwd4-v-NYWa9q7Ax9gCEPhyj-_Xk2LwHxoBR_9fqTilLek1ZHLOw7d-hww_Xl26pOomq/s1280/photo_2026-02-07_15-12-06.jpg

គួរបញ្ជាក់ថា អ្នកបរិស្ថានបានអំពាវនាវឱ្យរដ្ឋាភិបាលម៉ាឡេស៊ីហាមនាំចូលកាកសំណល់អេឡិចត្រូនិកពីក្រៅប្រទេសយូរមកហើយ ដោយសារកាកសំណល់ ដូចជា ៖ កុំព្យូទ័រ ទូរស័ព្ទ និងសម្ភារៈអគ្គិសនី សុទ្ធតែផ្ទុកសារធាតុពុល និងលោហធាតុបំពុលដី បំពុលទឹក ប្រសិនបើមិនប្រមូលទុកដាក់ត្រឹមត្រូវ ៕