Home តារាជាតិ ព្រះនាង ចេណ្ណា លេចព្រះភក្រ្តសម្តែងរឿងភាគចិននឹងចាក់ផ្សាយនៅលើវេទិកា IQIYI

ព្រះនាង ចេណ្ណា លេចព្រះភក្រ្តសម្តែងរឿងភាគចិននឹងចាក់ផ្សាយនៅលើវេទិកា IQIYI

65
0

ថ្មីៗនេះមហាជនបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីមានការចែករំលែកតៗគ្នាពីព្រះនាង ចេណ្ណា ដែលបង្ហាញខ្លួនលើកដំបូងក្នុងខ្សែភាពយន្តចិននឹងមានការចាក់ផ្សាយនៅលើ IQIYI ដែលជាវេទិកាដ៏ធំមួយរបស់ចិន។ ទោះបីជាសម្តែងជាតួធម្មតាប៉ុន្តែអ្នកគាំទ្រនៅតែមានមោទនភាពចំពោះទ្រង់ដោយចាត់ទុកថានេះជាជំហានដ៏សំខាន់មួយរបស់សិល្បករខ្មែរជាពិសេសសម្រាប់ទ្រង់ផ្ទាល់តែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHWgusYCZGBNHKTCM-OfP59CGqOB-Y0w39olgi7YsKFpIDqIWPJWapo7FMVwmIP94xRj9NwHCW1hX-Y6ECkJksQEjYMC6UOyiBNVpgjYMq58udBL0A1FK0aSv9N7WGHhzgYwLNoEPllqG4rC-BVK1s_0kBrGHi1keulVN8jfrCLuJeKCCq5SkFRPh3Chwy/s1702/image_2026-02-06_13-47-31%20(3).png
«Shadows of Desire» គឺជាខ្សែភាពយន្តភាគបុរាណដែលមានតួឯកប្រុស Zhou Ke Yu ឬ Daniel Zhou និងតួឯកស្រី Zhao Qing និងសិល្បករផ្សេងទៀត។ រឿងនេះដកស្រង់ចេញពីប្រលោមលោកនិយាយអំពី Shen Qingwu សម្តែងដោយ Zhao Qing ជានារីវ័យក្មេងម្នាក់ដែលបែកបាក់ជាមួយគ្រួសារដើម្បីស្វែងរកសេរីភាពអាពាហ៍ពិពាហ៍ ក្រោយមកបានចូលរួមជាមួយយោធា។ ដោយមានឧត្តមគតិរួមគ្នា នាងបានសហការជាមួយតួប្រុសដែលជាមន្ត្រីស៊ីវិលដែលមានចិត្តលះបង់ចំពោះប្រជាជន ដើម្បីបង្ក្រាបការបះបោរ លុបបំបាត់ចោរប្លន់ និងប្រឈមមុខនឹងរដ្ឋមន្ត្រីពុករលួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUVO2woZ1eXONDp0OZUrmkgAuFP0L3Dk8SABYTy5vCLLn8VmTnhRho4UDFGCnKH8qO9ECluTKKeTDX9bKTiqqvpEhzsAbyZx7uLb5Ad5iH9B5t6RFljM2wZk5oSgFCa9Fq4efXRWOTfMfOTx2xq1FEbK-JV69Lcd0s6LsbgfnaFWNnIy-1MGA3eF6s1RF1/s1596/image_2026-02-06_13-47-30.png

តាមរយៈការចែករំលែករបស់អ្នកគាំទ្រ ព្រះនាង ចេណ្ណា ស្ថិតនៅក្នុងតួធម្មតាម្នាក់ហើយគេបានឃើញទ្រង់តុបតែងខ្លួនក្នុងសំលៀកបំពាក់ចិនយ៉ាងស្រស់ស្អាតនិងស័ក្តិសមខ្លាំង។ រូបភាពនោះគេក៏បានឃើញទ្រង់សម្តែងក្នុងឈុតយំផងដែរ។ ការលេចព្រះភក្រ្តរបស់ ព្រះនាង ចេណ្ណា នៅក្នុងខ្សែភាពយន្តចិននេះបានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីព្រោះនេះក៏ជាក្តីស្រមៃរបស់អ្នកគាំទ្រដែលឃើញទ្រង់បោះជំហាននៅក្នុងទីផ្សារអន្តរជាតិ។ កន្លងមកព្រះនាង ចេណ្ណា បានចូលរួមព្រឹត្តិការណ៍ជាច្រើននៅក្នុងទីផ្សារប្រទេសចិនមានទាំងថតរូបទស្សនាវដ្តីទៀតផង។ សម្រាប់តារាសម្តែងចិនដែលព្រះនាង ចេណ្ណា ពេញចិត្តនោះគឺជាតារាស្រី Zhou Lusi។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi82HJFjJgkHJYikxHm1svHojRJ-pMnkUINZl2z_7xxr80QnEDlfy5NdJjifyhuzLSkVZW1xL23x8lq8nlM0yFzSbCi-ypE2Mna5iurXfw3aFuMTRdCrMgJ4ot0QqeWHbyZMBH7EOZtOfVZSRXoABb-hOLYcsCuzvFtY29k4IjOq5uNRZ-AynJzmWR2jbRo/s1888/photo_2026-02-06_10-24-09.jpg
គួរឱ្យដឹងថាខ្សែភាពយន្ត «Shadows of Desire» នឹងមានការចាក់ផ្សាយនៅលើវេទិកា IQIYI ដែលជាវេទិកាដ៏ធំមួយរបស់ចិនបន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យរួចរាល់។ នេះអាចបញ្ជាក់ថាដ្បិតតែព្រះនាង ចេណ្ណា ខកខានក្នុងការបង្ហាញខ្លួនជាតារា Kpop ប៉ុន្តែទ្រង់ក៏បានក្តាប់ឱកាសទីផ្សារសិល្បៈនៅក្នុងប្រទេសចិនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDXx9FSXZWOoDR_tTt9YmMPCg-y00t2AFcpP5OVN6_PcxR3HqQGLVsnxUTNx3x-AsDSl_qkWiKn8Z2jnSSJRC4Ki6ZfB-zMYb5mCtaBo0iDQ7eQawU5TGjB8D4J0Gs9vFz8JMQlr1ZgfnEoABXXwofAXHumm_1NTzZELdEcj0zW1hqH-27Lzz7AeWhmfgw/s1755/photo_2026-02-06_10-24-23.jpg

ចាប់តាំងពីប្រឡូកក្នុងអាជីពសិល្បៈសម្តែងមក ព្រះនាង ចេណ្ណា ធ្លាប់បានសម្តែងក្នុងខ្សែភាពយន្តរឿងភាគខ្មែរមានដូចជា «ទេពធីតា ថ្កុលមាស» និង «នគរមាស»។ ចំពោះការសម្តែងក្នុងភាពយន្តខ្នាតធំវិញគឺរឿង «បណ្ដាសានាងរាត្រី» ថែមទាំងទទួលបានពានរង្វាន់ពីមហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី២ ទៀតផង៕