Home ព័ត៌មានអន្តរជាតិ អាមេរិកប្រកាសឱ្យពលរដ្ឋរបស់ខ្លួនដែលស្នាក់នៅអ៊ីរ៉ង់ចាកចេញជាបន្ទាន់

អាមេរិកប្រកាសឱ្យពលរដ្ឋរបស់ខ្លួនដែលស្នាក់នៅអ៊ីរ៉ង់ចាកចេញជាបន្ទាន់

12
0

ស្ថានការណ៍រវាងអាមេរិក និងអ៊ីរ៉ង់កាន់តែឡើងកំដៅខ្លាំងហើយ ដោយអាមេរិកប្រកាសឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីអ៊ីរ៉ង់ជាបន្ទាន់ បន្ទាប់ពីអ៊ីរ៉ង់បិទមធ្យោបាយដឹកជញ្ជូនសាធារណៈ ផ្តាច់ទំនាក់ទំនងតាមប្រព័ន្ធអ៊ីនធើរណេត ផ្តាច់សេវាទូរស័ព្ទដៃ និងទូរស័ព្ទលើតុក្នុងប្រទេស ថែមទាំងបង្ហាញមីស៊ីលថ្មីបំភ័យអាមេរិកមុនការចរចានុយក្លេអ៊ែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjPKCfDmcoFxxVA13CAwN-jD0AZpJPs7AAtHrRcXvc_hxo2wU0Q-c2JkgOwbTkZ30FxUwW_NrEhYvGMK5osYa0OXn0KlyUSF_s4R30Bl_TeiqRL2IXvRMWXT2_-qsPmP4x-w5FglXH9DdQP2EH8ID7W4XrlfvsdhyphenhyphenIve-bG9Pfu9aL6hKhGYKjV4Gav3ER/s1000/photo_2026-02-06_16-37-30.jpg
ក្រសួងការបរទេសអាមេរិកបានចេញសេចក្តីប្រកាសឱ្យពលរដ្ឋរបស់ខ្លួនដែលស្នាក់នៅប្រទេសអ៊ីរ៉ង់ ប្រញាប់ចាកចេញជាបន្ទាន់តាមរយៈយន្តហោះ ដោយសារប្រឈមនឹងការចា.ប់ខ្លួនតាមអំពើចិត្តស្របពេលស្ថានការណ៍កាន់តែតានតឹង ។ សេចក្តីប្រកាសនេះកើតឡើងមិនប៉ុន្មានម៉ោងបន្ទាប់ពីកងកម្លាំងបដិវត្តន៍អ៊ីរ៉ង់ (IRGC) ប្រកាសរឹបអូសនាវាដឹកប្រេងឥន្ធនៈ២គ្រឿង និងបង្ហាញមីស៊ីលថ្មីដើម្បីបំភិតបំភ័យមុនការចរចានុយក្លេអ៊ែរនៅប្រទេសអូម៉ង់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_YL6bwmz_8TOxL8YOlnRTi_8qdvsJ9uqAVfMHtX6yNNMNpCnuQ9C8QIUzvJEU4NA-7Hv-BARvbBeBVzu-u_rFoe_ZxAiPnRfZkscFBVvfmPGiyB7fKxk_Mor_RtedckiU9gRIqM4qh9wOXC3J_axRI2Sgcr7hHzONFN8RH9-HTOMKFuACTCPyVfBcns6_/s1000/photo_2026-02-06_16-37-27%20(2).jpg
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការបរទេសអាមេរិកស្នើឱ្យពលរដ្ឋខ្លួនដែលស្នាក់នៅអ៊ីរ៉ង់ ជាពិសេស អ្នកមានសញ្ជាតិ២ ប្រញាប់ចាកចេញពីអ៊ីរ៉ង់ជាបន្ទាន់ ពីព្រោះប្រឈមនឹងការចាប់ឃុំខ្លួនគ្មានមូលហេតុ ដើម្បីធ្វើជាចំណាប់ខ្មាំងក្នុងការចរចានយោបាយ ។ ក្រៅពីនេះ ក្រសួងការបរទេសអាមេរិកក៏បានដាស់តឿនពីគ្រោះថ្នាក់ទៅកាន់ពលរដ្ឋខ្លួនផងដែរ ដោយសារការវាយប្រហារផ្លូវអាកាសអាចកើតឡើងគ្រប់ពេលវេលានៅគោលដៅសំខាន់ៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvF6dhbhSbJR2Ls7HVnSLZqwYs5ZS0tAN9PDbWZyu-UtmTXXZx01gmeF1uA7NnjNmOVsvUzWGJokKaY_5zuUd1VoN23MOAUlm6O272vE4uBhZhpXC-dAfMxgKK0ctxX9r26UYt4OMR-SuHvkk_u8nYdyaA6311WiHerrN6R3u2ItHIjGAzCJS4-YZMmlnj/s1200/photo_2026-02-06_16-37-27.jpg
ក្រសួងការបរទេសអាមេរិកជំរុញឱ្យពលរដ្ឋចាកចេញពីអ៊ីរ៉ង់តាមផ្លូវគោក ដោយឆ្លងកាត់តាមប្រទេសអាមេនី ឬតួកគី ពីព្រោះការធ្វើដំណើរតាមផ្លូវអាកាសអាចពិបាក ខណៈក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់កាត់បន្ថយហោះហើរចេញ-ចូលក្រៅប្រទេស ។ ពលរដ្ឋអាមេរិកគួររៀបចំផែនការធ្វើដំណើរខ្លួនឯងក្នុងស្ថានការណ៍នេះ ដោយមិនចាំបាច់រង់ចាំជំនួយពីរដ្ឋាភិបាល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmcbuRY1imykQ6ghtsKy-FNTmSzfHuQRqKDbFdsjPQHIO73uVrs4yn9bLzhcWtVjMgL9nXsp5fTB-8xxIE8SPQfKwsiZZ5eBmFvPUmu-_e1bwXR5xWipvfMBX-POJEkx2zBzl1LYJSzppQuxJEY_3sXnX1-OleGrkln1wnpDtA8eVlKE67VUJRpE_v3V8O/s1200/photo_2026-02-06_16-37-28.jpg
ពលរដ្ឋអាមេរិកដែលទទួលបានសញ្ជាតិអ៊ីរ៉ង់ ត្រូវចាកចេញពីអ៊ីរ៉ង់ដោយប្រើប្រាស់លិខិតឆ្លងដែនអ៊ីរ៉ង់ ដោយសាររដ្ឋាភិបាលអ៊ីរ៉ង់មិនទទួលស្គាល់ពលរដ្ឋមានសញ្ជាតិ២ ។ ក្រៅពីនេះ មិនត្រូវបង្ហាញពីទំនាក់ទំនងជាមួយអាមេរិក ពីព្រោះអាចត្រូវអ៊ីរ៉ង់ចាប់ខ្លួន ចោទប្រកាន់ពីបទល្មើសផ្សេងៗ និងហាមដាច់ខាតកុំធ្វើដំណើរទៅប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និងទៅកានព្រំដែនប៉ាគីស្ថាន-អ៊ីរ៉ង់ ។ សេចក្តីប្រកាសបញ្ជាក់ថា ពេលនេះ រដ្ឋាភិបាលអាមេរិកគ្មានទំនាក់ទំនងការទូត ឬកុងស៊ុលជាមួយប្រទេសអ៊ីរ៉ង់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixNtcVH2VmRzT7ilZ2ysaLTnM-WBj4BLRkjXzDR4sJJ3v-9gxQjkpJIQbSfEs533bICVlELJypBV-hhFKsZqUFaZPzWd_lncsdCsLfveqh8LKeTZ85qKikurEavJDN6mVGxUhL5_O7Kb7vTWpF6D52qzGImYZgdLyJ6zUrthVno0h3nXQ7mR1hFU4FYiaK/s1110/photo_2026-02-06_16-37-29.jpg

បច្ចុប្បន្ន ស្ថានការណ៍រវាងអាមេរិក និងអ៊ីរ៉ង់កាន់តែឡើងកំដៅខ្លាំង ហើយអ៊ីរ៉ង់បានចាត់វិធានការបង្កើនសន្តិសុខ ដោយការបិទផ្លូវភ្លាមៗ បិទប្រព័ន្ធទំនាក់ទំនងតាមអ៊ីនធើរណេត និងបិទទំនាក់ទំនងតាមទូរស័ព្ទដៃ និងទូរស័ព្ទលើតុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVUQTkPpXg8aNvvoHdVsuORdeju1QKB_wkDyu4uCfHahemSbr9_xaolb827L5z-HSUns-RasffZqN91fUQ4o5_oyWLvRG-kcSyh6NOVhJ0KKFboSzLZhFBwit1XNA4e1ftaDLkS0lwEWnRGwAWX2Ho4eaJtygjXXMscpCD2MfyvTXuTB_WqODTsqVxEeTu/s1280/photo_2026-02-06_16-37-30%20(2).jpg

គួរបញ្ជាក់ថា នាវាដឹកយន្តហោះ USS Abraham Lincoln របស់កងទ័ពអាមេរិកបានដកថយទៅកាន់ឆ្នេរសមុទ្រខាងត្បូងប្រទេសយេម៉េន និងចតឆ្ងាយពីអ៊ីរ៉ង់ក្នុងចម្ងាយប្រមាណ១,៤០០គីឡូម៉ែត្រ បន្ទាប់ពីអ៊ីរ៉ង់បញ្ជូនដ្រូន១គ្រឿងសំដៅទៅនាវានេះ ។ អាមេរិកមានគម្រោងចរចាជាមួយអ៊ីរ៉ង់នៅប្រទេសអូម៉ង់ នាថ្ងៃទី៦ ខែកុម្ភៈ ទោះជាភាគីទាំងពីរខ្វែងគំនិតគ្នាពាក់ព័ន្ធនឹងមីស៊ីលក្តី ខណៈអ៊ីរ៉ង់ថា នឹងជជែកជាមួយអាមេរិកតែរឿងមីស៊ីលប៉ុណ្ណោះ ៕