Home ព័ត៌មានអន្តរជាតិ ថៃរកឃើញអ្នកឆ្លងជំងឺគ្រុនសេក (Psittacosis) ជាថ្មី

ថៃរកឃើញអ្នកឆ្លងជំងឺគ្រុនសេក (Psittacosis) ជាថ្មី

11
0

ប្រទេសថៃ ៖ នាយកដ្ឋានគ្រប់គ្រងជំងឺប្រទេសថៃបានបញ្ជាក់ជាផ្លូវការនៅដើមខែកុម្ភៈ ឆ្នាំ២០២៦ ថា ស្ត្រីថៃម្នាក់អាយុ៥៥ឆ្នាំ បានកើតជំងឺគ្រុនសេក (Psittacosis) ដោយសារឆ្លងពីសត្វសេកដែលខ្លួនចិញ្ចឹម ហើយអាការៈជំងឺនេះស្រដៀងនឹងផ្តាសាយធំ ដូចជា ៖ ក្តៅខ្លួន ឈឺខ្លួនប្រាណ ប៉ុន្តែស្ត្រីរូបនេះជាសះស្បើយហើយ ។ នាយកដ្ឋានគ្រប់គ្រងជំងឺជំរុញឱ្យពលរដ្ឋថៃ ជាពិសេស មនុស្សចាស់ ប្រុងប្រយ័ត្នសត្វស្លាប ដូចជា ៖ សេក ព្រាប ដោយចៀសវាងផ្តល់ចំណីឱ្យព្រាប និងសត្វស្លាបផ្សេងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaWwXH7EDfP6f2JZ8P0kDXw2v-7MgHDuPZydMxs0WFWU0FJLQn9NZwfxpZGbefhUXplstITmBnQxLUvbnQY6mco9G0hfIu7cBFsjPDern2-HXXNepxt_ToEdt_drNIk70PwqCrs6RX0YwsiKnmNQkhmXi3fx5FBjK_zDBky67n8fOA9wtWyxUS03Bsp-OB/s1200/photo_2026-02-06_16-46-56.jpg

ពីដំបូង ស្ត្រីរូបនេះមិនដឹងថាខ្លួនកើតជំងឺគ្រុនសេកទេ និងមានអាការៈក្តៅខ្លួន ឈឺខ្លួនប្រាណ ក៏ទៅទិញថ្នាំពេទ្យនៅគ្លីនិកមកលេបដោយខ្លួនឯង ប៉ុន្តែមិនជាសះស្បើយ ទើបទៅពិនិត្យអាការៈនៅមន្ទីរពេទ្យ លទ្ធផលត្រួតពិនិត្យរបស់មន្ទីរពេទ្យបញ្ជាក់ថា កើតជំងឺគ្រុនសេក ។

បើតាមនាយកដ្ឋានគ្រប់គ្រងជំងឺប្រទេសថៃ ស្ត្រីនេះបានព្យាបាលជំងឺគ្រុនសេកជាសះស្បើយតាំងពីខែធ្នូ ឆ្នាំ២០២៥ និងជំរុញឱ្យពលរដ្ឋប្រុងប្រយ័ត្នសត្វស្លាប ។ នាយកដ្ឋានបញ្ជាក់ថា ជំងឺគ្រុនសេកឆ្លងពីសត្វសេក និងព្រាបឈឺ ប៉ុន្តែពលរដ្ឋមិនគួរភ្ញាក់ផ្អើលនឹងជំងឺគ្រុនសេកទេ ពីព្រោះវាមិនមែនទើបតែឆ្លងថ្មី ហើយខុសគ្នាពីជំងឺផ្តាសាយបក្សី និងខុសពីជំងឺកូវីដ-១៩ ពលរដ្ឋថៃផ្សេងទៀតបានកើតជំងឺនេះកន្លងមក និងព្យាបាលជាសះស្បើយអស់ហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglTOX5FNJ53EOemKTLnp_x3ol0lfc-IyoxIdA9Swq9Fhjkle1iLw4H9JHq1qabqYJcWb_cNm_7ZVKeRnDVPjWtTaOG1yZJZiXnuACrG2U7wVKkTExsLTPawLbsK3ONsgsN98qm8cahvIbQCOjm0CMjLHx33sNzmiRzaAMUTcTwfDwMk4PSBAgboKoXcHgN/s1280/photo_2026-02-06_16-46-55.jpg

នាយកដ្ឋានបានដាស់តឿនទៅកាន់មនុស្សចាស់ និងអ្នកមានជំងឺប្រចាំកាយ ត្រូវថែទាំសុខភាពឱ្យល្អ ពីព្រោះមនុស្សចាស់ឆាប់ឆ្លងជំងឺនេះ ។ រីឯកសិករចិញ្ចឹមសត្វស្លាប ត្រូវលាងសម្អាតកន្លែងចិញ្ចឹមឱ្យល្អ ដោយចៀសវាងចិញ្ចឹមក្នុងទ្រុងបិទជិត គ្មានខ្យល់ចេញ-ចូល ព្រមទាំងចៀសវាងផ្តល់ចំណីឱ្យព្រាប និងសត្វស្លាបផ្សេងទៀត ពីព្រោះលាមកសត្វស្លាបនឹងចម្លងជំងឺគ្រុនសេកមកមនុស្ស ។

គួរបញ្ជាក់ថា ជំងឺគ្រុនសេក (Psittacosis) ខុសគ្នាពីជំងឺគ្រុនផ្តាសាយបក្សី និងជំងឺកូវីដ-១៩ គឺជំងឺគ្រុនសេក បង្កឡើងដោយបាក់តេរីម្យ៉ាងនៅក្នុងលាមកសត្វស្លាប ជាពិសេស សេក និងព្រាប និងមានអត្រាស្លាប់ទាប ។ ក្រៅពីនេះ បាក់តេរីចម្លងជំងឺគ្រុនសេក ត្រូវបានរកឃើញក្នុងសត្វផ្សេងៗផងដែរ រួមមាន ៖ ឆ្កែ ឆ្មា ដោយចម្លងមកមនុស្សតាមរយៈការដកដង្ហើម ហើយអ្នកឆ្លងឆ្លងជំងឺនេះច្រើន រួមមាន ៖ ពេទ្យសត្វ អ្នកចិញ្ចឹមសត្វស្លាប និងអ្នកផ្តល់ចំណីឱ្យសត្វស្លាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_0fNBMBF6Y1yd3cL0BTzDTD00tLGzn0scmReWyet4BmpsVrGw0tm90URagiNExx0zFYIVtqDX6hp70U2A4qeXhIOIpo8ZPxMTrrHbl01YSQPFKa78BH-dAXPdQj_M3-VH-Ac9789YUoMTh5jWBIkNTh_tNy29g-CLPzvCuN-xMXtTiWZvi-ky59WM-f_x/s580/photo_2026-02-06_16-46-56%20(3).jpg

អ្នកកើតជំងឺគ្រុនសេក នឹងមានអាការៈក្តៅខ្លួនបន្តិច រងាញាក់ ឈឺក្បាល ឈឺសាច់ដុំ និងក្អកស្ងួត ហើយបង្ហាញអាការៈបន្ទាប់ពីឆ្លងជំងឺនេះចាប់ពី៥ថ្ងៃ ទៅ១៤ថ្ងៃ ។ រីឯអ្នកជំងឺមានអាការៈធ្ងន់ធ្ងរឈានទៅបាត់បង់ជីវិត ភាគច្រើនជាមនុស្សចាស់ ឬអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ ។

បច្ចុប្បន្ន មិនទាន់មានវ៉ាក់សាំងការពារជំងឺគ្រុនសេកទេ ប្រសិនបើធ្លាប់កើតជំងឺនេះ នឹងកើតម្តងទៀតនាថ្ងៃអនាគត ។ ហេតុនេះ ត្រូវនៅឱ្យឆ្ងាយពីសត្វស្លាប, ហាមប៉ះពាល់សត្វស្លាប និងលាងសម្អាតកន្លែងចិញ្ចឹមសត្វស្លាបជារៀងរាល់ថ្ងៃ, ប្រើប្រាស់ឧបករណ៍ការពារខ្លួន ដូចជា ៖ ពាក់ស្រោមដៃ និងពាក់ម៉ាស់ ពេលចាប់សត្វស្លាបឈឺ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmbiEYdrPP8nA2qdncCszent0gojM1juYj8PM2QfwhkOA5-Lms_6MdtWZ7PHO5JIQ8I2eeAN6JWBPKmXrxqs6pcw-NC2GMXE6W8vhHlxIj4GiXFcXG5nfjqaogP38BwmPnsVb3C9lOMwYjmc6rPPi6icX0-3z2T9mgCkaNLpPOpBpN3iUSYFE13EMWdPTu/s800/photo_2026-02-06_16-46-56%20(2).jpg