Home ព័ត៌មានជាតិ FBI អាមេរិកកោតសរសើកម្ពុជា ចំពោះលទ្ធផលជាក់ស្ដែងក្នុងការបង្ក្រាបបណ្ដាញ Online Scam

FBI អាមេរិកកោតសរសើកម្ពុជា ចំពោះលទ្ធផលជាក់ស្ដែងក្នុងការបង្ក្រាបបណ្ដាញ Online Scam

16
0

រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់មកពីការិយាល័យស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាមេរិក (FBI) បានសម្ដែងការកោតសរសើរយុទ្ធនាការកាន់តែខ្លាំងឡើងរបស់រដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងការឆបោ.កតាមអ៊ីនធឺណិត និងបានបង្ហាគពីការប្តេជ្ញាចិត្តក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបច្ចេកទេសជាមួយកម្ពុជាឲ្យបានខ្លាំងក្លាបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAZNFNcwQNYgtAKQr0tAQBi3_pBljyiw_ANXSANJlnwrNI18pUqYs-xOGaWCUb1CMYyKbVML-XmPqVKrHohw5Rei2iF94qXFg0-WNE4-SYRYakpqqyOTA_SbrO4ms5xStyszdEK1HRD4R6Pz9KqAFQ4qmndXqczHFuFm9-7IuMz5Hu5xarDTaHowTue6YS/s900/photo_2026-02-05_09-08-46%20(3).jpg
យោងតាមសេចក្ដីប្រកាសព័ត៌មានក្រោយកិច្ចប្រជុំកម្រិតខ្ពស់មួយកាលពីថ្ងៃពុធ លោក Scott Schelble អនុប្រធានរងនៃផ្នែកប្រតិបត្តិការអន្តរជាតិរបស់ FBI បានជួបជាមួយឯកឧត្តម ឆាយ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbwVO-gKX-VaO4BTUZO3Ho8v4DrtsptNbtNMVP5DD9b07IrHm9BuNHnG6Od7BUnjqp65B9bDXJKwZUgUwZqrbC3cOtpdyp12gAYyCDBFqFapWXNKAszvk0zJIt5BQ9GFYDLDsSfbFXsE01IE71eg9ERyeNefEU_Dy9kFVcExu05h2jbW-7QyDiftXUV85N/s900/photo_2026-02-05_09-08-46%20(2).jpg
ការពិភាក្សាបានផ្តោតលើ «លទ្ធផលជាក់ស្តែង» ដែលសម្រេចបានក្រោមយន្តការ គ.ប.ឆ.ប គឺជាស្ថាប័នឯកទេសមួយដែលមានសម្តេចនាយករដ្ឋមន្ត្រី មហាបវរ ធីបតី ហ៊ុន ម៉ាណែត ជាប្រធាន។ ក្នុងពេលដំណាលគ្នានោះ លោក Schelble បានបង្ហាញការកត់សម្គាល់ថា សកម្មភាពអនុវត្តច្បាប់ថ្មីៗនេះបម្រើជាសញ្ញាច្បាស់លាស់ថា កម្ពុជាមិនមែនជាជម្រកសម្រាប់ក្រុមឧក្រិដ្ឋជនតាមអ៊ីនធឺណិតទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJWgFaL9HYBJhGWZsSiMrS2LM_-dZ-kQRQFghJ1p2jVILwPHKiWHSBmJLZoaQbZ3i4JymQ1dd3Mp8h7eHiQdriFT0Gb_sG7QwwQUUOAW9k9k5MiqPbLNal2jlkaQ_SpKATNnPDif54Ny81CEmM1PJCzn6rHKbUT69kgso9fIrG-2aISGY0xFIXFs-ZvT72/s900/photo_2026-02-05_09-08-46.jpg

លោក Schelble បានទទួលស្គាល់ថា “ការក្លែងបន្លំតាមអ៊ីនធឺណិតគឺជាវិបត្តិសកលដ៏ស្មុគស្មាញមួយដែលប៉ះពាល់ដល់ប្រទេសជាច្រើន។ វាមិនមែនជាបញ្ហាប្រឈមតែមួយគត់សម្រាប់ប្រទេសកម្ពុជានោះទេ”។ លោកបានសង្កត់ធ្ងន់ថា ទំហំនៃឧក្រិដ្ឋកម្មទាំងនេះតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិដ៏រឹងមាំ ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ FBI ក្នុងការពង្រឹងភាពជាដៃគូរបស់ខ្លួនជាមួយ CCOS។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1__IbTeEJ2F34m6BM1vBELEJnjy0DHbcELrAlsAw0E1DL4_QDJAVsTO5XjeU6uVF5-Y3QYPeirTySoS8QzDPJMMsStbqbO-xFHJQS9uY_NFeCrcOXJQuWEecPKD6Q1VgWfJhw7936Ru6S7M8elhvRY850IXZm8UGq_i7QB0mkXASGjFNNX14F54RNlqpo/s1024/photo_2026-02-05_09-08-47.jpg

ដោយឡែកចំពោះលោកទេសរដ្ឋមន្ត្រី ឆាយ ស៊ីណារិទ្ធ បានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានប្រកាសជំហរក្នុងការប្រយុទ្ធប្រឆាំង និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយដាក់ចេញវិធានការជំនាញ និងច្បាប់យ៉ាងម៉ឺងម៉ាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWxq0d39iYb8Oj22loRTd_-ESNopiO7JY8eAo1ZNN61qCge8m28RuXAoxJV_Bog25Lx-mY_xnigNGU77vx7WLlbD4jqedNvtt6F9IUbJEuRMObqT8RkYiR7RckVV3iWf8mvQ_zqxELHeA882Zt9YYKwPSsp-lfhlzNJRxYiO0_cI2Ruq9aFyijsIWeV69b/s1280/photo_2026-02-05_09-08-47%20(2).jpg

តាមរយៈយន្តការ គ.ប.ឆ.ប. សមត្ថកិច្ចកម្ពុជានឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ទាំងទ្វេភាគី និងពហុភាគី ដើម្បីស្រាវជ្រាវឱ្យដល់ឫសគល់នៃបណ្តាញ និងហិរញ្ញវត្ថុរបស់បណ្តាញឧក្រិដ្ឋជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIYtphtXgZynKgaF5oUlGhnSuggqizQI2w0klyzYZo9fmBD7mLzGS3tRsjhU-Hc3Zrjox5JHDJ5UA2j_9L_gpNI0X5p01xq1PC_L3Mm5idfKfveuLHZ72_F6oP7wIp_hsSb8nmYgMKyM-YHnlGCEiTSQUiZV7TgjXACiQnW5_XoezmWlxqsdE0bTMQygxH/s1024/photo_2026-02-05_09-08-47%20(3).jpg
ជាចុងក្រោយ កិច្ចប្រជុំខាងលើត្រូវបានបញ្ចប់ដោយការប្តេជ្ញាចិត្តក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបច្ចេកទេស។ ហើយភាគីទាំងពីរបានពិភាក្សាអំពីផែនទីបង្ហាញផ្លូវសម្រាប់កិច្ចសហការនាពេលអនាគត ជាពិសេសផ្តោតលើការពង្រឹងសមត្ថភាពរបស់ការអនុវត្តច្បាប់កម្ពុជា ដោយលោក Schelble បានបង្ហាញឆន្ទៈច្បាស់លាស់ក្នុងការបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការរវាង FBI និង គ.ប.ឆ.ប.៕