Home ព័ត៌មានអន្តរជាតិ បន្ទាន់! Toyota ប្រកាសប្រមូលរថយន្ត Prius ស៊េរីឆ្នាំទាំងនេះចូលវិញក្រោយរកឃើញថាមានបញ្ហាធំមួយ

បន្ទាន់! Toyota ប្រកាសប្រមូលរថយន្ត Prius ស៊េរីឆ្នាំទាំងនេះចូលវិញក្រោយរកឃើញថាមានបញ្ហាធំមួយ

41
0

បងប្អូនអ្នកជិះ Prius សូមប្រុងប្រយ័ត្ន! ឥឡូវនេះក្រុមហ៊ុនតូយ៉ូតា បានប្រកាសថា រថយន្ត Prius ប្រមាណជាង ២៤ម៉ឺនគ្រឿង ត្រូវបាន recall ឬ ប្រមូលចូលវិញជាបន្ទាន់ដើម្បីជួសជុល ក្រោយគេបានពិនិត្យឃើញមានបញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធបញ្ជារទ្វារខាងក្រោយរបស់វា។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Nippon របស់ជប៉ុន កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvc-VSGJnQBnShUpsd3vBCW1Is3DdqiHyD0oLdh9yyWI29U2w9mDTHEcy0Cw5obuTsEU1rb5v91geuzjQs2WqGv8aenq389UbnvM-0LelrcTCGjjDDk12Lmxn-xMxxOLL1TtFBtevJ6coSn6dbkB2P441YTPyk3ZebHlvyEEz7mZF36KAPfaglGLztVTvF/s1280/photo_2026-01-31_08-34-16.jpg
យោងតាមប្រភពខាងលើ ក្រុមហ៊ុន Toyota Motor Corporation បានប្រកាសប្រមូលរថយន្ត Prius hybrid ប្រមាណ 240,000 គ្រឿង ដែលផលិតរវាងថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ 2023 និងថ្ងៃទី 4 ខែវិច្ឆិកា ឆ្នាំ 2025 បន្ទាប់ពីរកឃើញបញ្ហាដែលអាចអនុញ្ញាតឱ្យទ្វារក្រោយរបស់វារបើកដោយខ្លួនឯង ក្នុងអំឡុងពេលដែលរថយន្តកំពុងបើកបរលើផ្លូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8nUYWy7OCrqGEYSNOAxjvzcLe9XNG9o7gQ-Cslu-W-0RXJpBuvq9MchA3ef0RMmUOosCnC29MaE69UOuAwuvu1ItgzNEXhGvMA4fKjESL94AxlAtmVuixLlGScQVTYtPO2QeHGW7hkjBKX9PThPF0DndroqPlE7RYDK820HLyc9beN01o-dcbvmx2wlTd/s1280/photo_2026-01-31_08-34-17%20(2).jpg

ក្នុងករណីអាក្រ.ក់បំផុត ទ្វារខាងក្រោយអាចបើកដោយស្វ័យប្រវត្តិ ខណៈពេលដែលរថយន្តកំពុងធ្វើចលនា ដែលទាំងនេះបណ្ដាលមកពី switch របស់វាត្រូវបានបង្កើតឡើងនៅក្នុងខ្សែតែមួយជាមួយកុងតាក់បើក-បិទទ្វារ ដែលជាកំហុសធំមួយ អាចអនុញ្ញាតឱ្យទឹកចូលទៅក្នុងប្រព័ន្ធអគ្គិសនីនៅជិតទ្វារក្រោយនៅពេលលាងសម្អាត ឬមានភ្លៀងធ្លាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq2q_W2UmthfntZMrHoUjRbKMi0jbFBZ7IGm5jXaoD0wFRK9r5y1korZGNKV3_ME-uoR-npWn3B-alaJKELNHoAvLO2lgtR2o3uYLTwhRQEPcih-7yntVPBxqlHPZB8ho3FEpXjpspNDkey8GGAFbU9n6AWc_SwTr2aEvPr1aZFyaLV7L0IiQjNKZV54NK/s1280/photo_2026-01-31_08-34-17.jpg

រហូតមកដល់ពេលនេះ មានឧបទ្ទវហេតុពីរហើយដែលបានកើតឡើងទាក់ទងនឹងបញ្ហានេះនិងត្រូវបានរាយការណ៍នៅក្នុងប្រទេសជប៉ុន។ បច្ចុប្បន្ន ក្រុមហ៊ុនតូយ៉ូតា កំពុងអនុវត្តការងារនេះដោយមិនគិតថ្លៃសម្រាប់ម្ចាស់រថយន្ត ហើយកំពុងជូនដំណឹងដល់អតិថិជនផ្សេងៗទៀតអំពីការប្រមូលរថយន្តមកវិញ ជាមួយនឹងការណែនាំអំពីរបៀបប្រើប្រាស់បន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQUvdPLfwzKwQJnPBzxBwL6qESL4KLkdAPSU4as1nd1zcYVnyNTBNuNXA6sBN1MmOMck7hTtxUCORuDTIbTcDfGT5ObdH9yuzhzZdr_wqLZo5POHKBsQehLXefeQ-XGsTbDJ7HtF-ODeMc3r3_wfxnmIOAl14z4PULTGX52C7_u7PvspcefDEEiv6Vh3vB/s1280/photo_2026-01-31_08-34-18.jpg

គួរជម្រាបថា រថយន្ត Prius ម៉ូដែល hybrid គឺជារថយន្តដ៏ពេញនិយមបំផុតមួយរបស់ក្រុមហ៊ុន Toyota នៅទូទាំងពិភពលោក។ វាត្រូវបានគេស្គាល់ថាជាប្រភេទរថយន្តដែលសន្សំសំចៃប្រេងឥន្ធនៈ និងការទទួលយកបច្ចេកវិទ្យាកូនកាត់តាំងពីដំបូង។ ទោះជាយ៉ាងណាក៏ដោយ ដូចក្រុមហ៊ុនផលិតរថយន្តផ្សេងៗទៀតដែរ ក្រុមហ៊ុន Toyota បានប្រឈមមុខនឹងការប្រមូលរថយន្តមកវិញជាច្រើនម៉ឺនគ្រឿងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ជាពិសេសពាក់ព័ន្ធនឹងម៉ូដែល និងប្រព័ន្ធផ្សេងៗ ដើម្បីធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់៕