Home តារាជាតិ អ្នកមួយចំនួនភ្ញាក់ផ្អើលក្រោយឃើញលោកជំទាវ យឹម ឆៃលីន ចំណាប់ធ្វើម្ហូបមិនចាញ់ចុងភៅជំនាញ

អ្នកមួយចំនួនភ្ញាក់ផ្អើលក្រោយឃើញលោកជំទាវ យឹម ឆៃលីន ចំណាប់ធ្វើម្ហូបមិនចាញ់ចុងភៅជំនាញ

34
0

មិនត្រឹមតែស្រស់ស្អាតទាក់ចិត្តទាក់បេះដូងសាធារណជនប៉ុណ្ណោះទេប៉ុន្តែថ្មីៗនេះលោកជំទាវ យឹម ឆៃលីន បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនភ្ញាក់ផ្អើលក្រោយពីឃើញថាលោកជំទាវប្រសប់ធ្វើម្ហូបមើលទៅមិនចាញ់ចុងភៅជំនាញប៉ុន្មាននោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuFFMdwsW18dund9M3YcOy8uyHHp143Fhm0C_tJXxkI1_04acyt_YYHbXVB9FuaqrryoH28VuPJVY08GaDSHqVoHF6wLd06ncCJeW0kYxL_0ff9XsyldlZU8_Bfg05VWe5awV5nlXHcWTZ17cwMCxGn_lsUOO_cHzKOWK7gfORBCRyGFU2Lknh2lAtf31C/s2004/image_2026-01-29_10-03-47.png
តាមរយៈវីដេអូដែលមានការបង្ហោះនៅលើបណ្តាញសង្គមលោកជំទាវ យឹម ឆៃលីន បានរៀបចំបុកល្ហុកដោយផ្ទាល់ដៃឱ្យកូនរបស់ខ្លួនដែលកំពុងតែបន្តសិក្សានៅប្រទេសអង់គ្លេស។ ដើម្បីបន្ថែមរសជាតិឱ្យកាន់តែឆ្ងាញ់មិនត្រឹមតែមានជាបុកល្ហុកប៉ុណ្ណោះទេថែមទាំងមានបាយដំណើបចំហុយនិងជើងមាន់អាំងផងដែរ។ បន្ទាប់ពីទស្សនិកជនបានឃើញលោកជំទាវ យឹម ឆៃលីន ប៉ិនប្រសប់បែបនេះហើយអ្នកលេងអ៊ីនធឺណិតបានចូលរួមបញ្ចេញមតិជាច្រើនថា «អត់ដឹងថាគាត់ពូកែចឹងសោះ, ស្អាតហើយចំណាប់ធ្វើម្ហូបទៀតបងស្រី, បានទាំងព្រម ស្អាត ឆ្លាត ពូកែ, ទាំងស្អាតនិងពូកែ ថ្លៃថ្នូរទៀតបង….»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinwd4xQUiWbHVSNoSmCK6jAzsbgNeiQCpCtyMF82-o8-AOR5olb9_-PuV2rtoFmKlJdRzIuNFaB1A8xCFIAhYwtO4ChO-piCnHtxy8BrGDIRdOnrtpjJySQk6sq35f7-FVL76pa2JFXDG6oJOnajzXZ8OI8lknsncyJXMVsVTU7OV9ZMHyTIsY5dLBVALW/s2048/image_2026-01-29_10-03-48.png

ក្រៅពីមុខម្ហូបបុកល្ហុក ទស្សនិកជនបានឃើញលោកជំទាវធ្វើម្ហូបជាច្រើនទៀតដូចជា សម្លម្ជូរគ្រឿងត្រកួន និង ធ្វើនំបាក់បិន ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzVr9QnE6XFWZB8SDxsL-IrdHrna_XM6tufs24MbNbO4_2q5JDE105cCt9BiHRknTZpeEzUR8_KWiF2yKDvRjMCqKtLiN_7AW5zbnP0drk2DZOZrQjdqkg_k8cTaNtNf2keehPOu2i7VSThOsj6_PSGQORpqqCyb9I2sxyEMEULx-T0_o_9bG78l3Buspv/s1919/image_2026-01-29_10-03-49.png

ជារឿយៗលោកជំទាវ យឹម ឆៃលីន ត្រូវបានទស្សនិកជនសរសើរមិនដាច់ពីមាត់អំពីសម្រស់ដ៏ស្រស់ស្អាត ប្រកបដោយភាពថ្លៃថ្នូររៀបចំខ្លួនស្របទៅនឹងកម្មវិធី។ ក្រៅពីសម្រស់ទស្សនិកជនក៏ចាប់អារម្មណ៍ទៅនឹងគ្រឿងអលង្ការថ្លៃៗ និងកាបូបប្រណីតៗរបស់លោកជំទាវផងដែរ៕