វ៉ាស៊ីនតោន ៖ ព្យុះរដូវរងាដ៏ធំសម្បើមមួយបានបោកបក់ឆ្លងកាត់តំបន់ធំៗជាច្រើននៃសហរដ្ឋអាមេរិក ដោយនាំមកនូវល្បាយព្រិល ភ្លៀងកក និងព្រិលធ្លាក់ខ្លាំង ដែលរំខានដល់ជីវិតប្រចាំថ្ងៃរបស់មនុស្សជាង១៨០លាននាក់ និងបង្អាក់ជើងហោះហោះរាប់ម៉ឺននៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយរបស់BBC នៅថ្ងៃចន្ទនេះ។
.jpg)
យោងតាមទីភ្នាក់ងារជាតិឧតុនិយមអាមេរិក (NWS) ព្រិល, ទឹកកក និងភ្លៀងធ្លាក់ខ្លាំងកំពុងបង្កើតលក្ខខណ្ឌ “គំរាមកំហែងដល់អាយុជីវិត” ដែលលាតសន្ធឹងពីរដ្ឋតិចសាស់ ដល់រដ្ឋញូវអ៊ីងឡេន ហើយអាចមានរយៈពេលជាច្រើនថ្ងៃ។ លក្ខខណ្ឌនេះ បាននាំឲ្យពលរដ្ឋរាប់សែនគ្រួសារនៅសហរដ្ឋអាមេរិកគ្មានអគ្គិសនីប្រើប្រាស់ ខណៈព្យុះធំមួយបានបោ.កបក់ទូទាំងប្រទេស និងបានបណ្ដាលឱ្យមានការលុបចោលជើងហោះហើរ និហើតផ្លូវ និងសាលារៀនជាច្រើនកន្លែងត្រូវបានបិទ។.jpg)
រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនអាមេរិក បានព្រមានថា នឹងមានប្រជាជនអាមេរិកដល់ ២៤០លាននាក់ អាចរងផលប៉ះពាល់ដោយសារព្យុះរដូវរងាឈ្មោះថា Fern ខណៈរដ្ឋយ៉ាងហោចចំនួន១៦ និងរដ្ឋធានីវ៉ាស៉ីនតោន បាននាំគ្នាប្រកាសភាពអាសន្ន។ ទីភ្នាក់ងារជាតិឧតុនិយមអាមេរិក បានទទូចឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះព្យុះរដូវរងាមួយនេះ ហើយបានព្យាករថា នឹងមានព្រិលធ្លាក់យ៉ាងក្រាស់ចាប់តាំងពីរដ្ឋ New Mexico រហូតដល់រដ្ឋ Maine។

អាជ្ញាធរបានជំរុញឱ្យប្រជាពលរដ្ឋនៅជៀសវាងការធ្វើតាមដំណើរចេញក្រៅប្រសិនបើមិនមានការចាំបាច់ និងត្រូវត្រៀមខ្លួនជានិច្ចសម្រាប់ការរំខានដែលអាចកើតមាន ខណៈដែលសីតុណ្ហភាពនៅតែទាបជាងសូន្យអង្សារ។
.jpg)
បន្ថែមលើនោះ អ្នកព្យាករណ៍អាកាសធាតុបានព្រមានថា ផលប៉ះពាល់នេះអាចអូសបន្លាយយូរ ដោយសារព្រិលនៅតែធ្លាក់បន្ថែម ឯស្ថានភាពទឹកកកនៅតែបន្ត។ ដូចនេះមន្ត្រីជំនាញនឹងបន្តតាមដានស្ថានភាពនេះបន្ថែមទៀត ដោយណែនាំសាធារណជនឱ្យអនុវត្តតាមព័ត៌មានថ្មីៗអំពីអាកាសធាតុ និងការណែនាំអំពីសុវត្ថិភាព ខណៈដែលអាកាសធាតុរដូវរងាដ៏ធ្ងន់ធ្ងរកំពុងផ្លាស់ប្តូរទៅទិសខាងកើត៕










