ថ្មីៗនេះនៅក្នុងពិធីជប់លៀងខួបកំណើតរបស់តារារ៉េប វណ្ណដា មានសិល្បករសិល្បការិនីដែលស្និទ្ធស្នាលជាមួយគ្នាបានចូលរួមយ៉ាងសប្បាយរីករាយហើយក្នុងនោះទស្សនិកជនសង្កេតឃើញថាក៏មានវត្តមានរបស់ RavenBlaze ផងដែរ។ ការចូលរួមនេះបញ្ជាក់យ៉ាងច្បាស់លាស់ថាមិត្តភាព វណ្ណដា និង RavenBlaze នៅតែបន្តរឹងមាំដដែល។
![]()
ដូចប្រិយមិត្តដែលតាមដានវិស័យសិល្បៈជ្រាបមកហើយថាកាលពីខែ តុលា ឆ្នាំ២០២៥ កន្លងមក អ្នកធ្វើ Reaction ល្បីឈ្មោះ RavenBlaze បានបង្ហោះវីដេអូមួយដើម្បីឆ្លើយតបទៅកាន់អ្នកគាំទ្រអំពីការអវត្តមានរបស់ខ្លួនក្នុងនាមជាពិធីករក្នុងកម្មវិធី។ ដោយឆាប់ជឿទុកចិត្តគេពេកនិងខឹងខ្លួនឯងផង វីដេអូនោះត្រូវបានអ្នកមួយចំនួនគិតថា RavenBlaze ទំនងជាអន់ចិត្តជាមួយនឹង វណ្ណដា។ យ៉ាងណាមិញក្រោមមកដោយសារតែមានការជជែកវែកញែកច្រើន RavenBlaze បានស្រាយបញ្ជាក់ថាលោកមិនបានអន់ចិត្តជាមួយនឹង វណ្ណដា ទេពីព្រោះវណ្ណដា មិនមែន អ្នករៀបចំកម្មវិធីឡើយ។ 
បន្ទាប់ពីរយៈពេល៣ខែមក ពោលគឺនៅយប់ថ្ងៃទី២២ ខែមករា ដែលចំថ្ងៃកំណើត វណ្ណដា គឺអ្នកគាំទ្របានឃើញ RavenBlaze ចូលរួមក្នុងកម្មវិធីជប់លៀងពោរពេញដោយភាពសប្បាយរីករាយ។ លើសពីនេះ RavenBlaze ក៏បានបង្ហោះរូបមួយសន្លឹកជាមួយនឹង វណ្ណដា អបអរកំណើតតារាចម្រៀងរូបនេះដូចគ្នា។

នេះអាចកាន់តែបញ្ជាក់ច្បាស់ថា ទំនាក់ទំនងរវាង RavenBlaze និង វណ្ណដា ពុំទាន់ទៅណាឆ្ងាយនោះទេ អ្នកទាំងពីរនៅតែផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នាបានល្អទោះបីជាកន្លងមកធ្លាប់ត្រូវបានមនុស្សមួយចំនួនសង្ស័យថាអន់ចិត្តចំពោះគ្នា៕










