រងភាពអយុត្តិធម៌ ការឈឺចាប់ហួសប្រមាណ ភាពអាម៉ាស់ត្រូវគេលាបពណ៌ដោយមិនញញើតដៃតារាចម្រៀង ពេជ្រ សូលីកា ថានាងជឿជាក់លើកម្មផល បុណ្យបាបនឹងសងទៅកាន់ម្ចាស់ដើមគុណនឹង១០។ មិនត្រឹមតែប៉ុណ្ណោះ ពេជ្រ សូលីកា ថែមទាំងនិយាយទៀតថាទោះបីជាបែកគ្នាយូរក្តីប៉ុន្តែបុគ្គលលាបពណ៌នាងចរិតនៅតែក្មេងបៀមដៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl2W4fpzga8p_MoGtvo86EJJ1FD-FNhZKMR05dtub4F4h0FPE0XtgbOpkgdPvOC2nrW6Elq5RGNF8wkPhI8MByilDRnphzUOt7E9-wSbcd2wfE83mqZhGaJK-ztLfxdNH4W5_bBfl-nIYH96RVtCttPWSf1lTn8A927kjEnQS83l6mWBFsg_q7YoNGO-Bd/s1908/image_2026-01-23_15-08-06.png

តារាចម្រៀង ពេជ្រ សូលីកា បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍បន្ទាប់ពីបង្ហោះចាក់ដោតមួយនៅលើផេករបស់ខ្លួនស្របពេល ទីនីន កំពុងមានវិវាទជាមួយនឹងបុគ្គលម្នាក់។ នៅរសៀលថ្ងៃទី២៣ មករា ម្ចាស់បទ«ថែការចងចាំ» បានរៀបរាប់ថា «ភាពរងអយុត្តិធម៌និងក្តីអាម៉ាស់ ដែលខ្ញុំទទួលបានច្រើនឆ្នាំកន្លងទៅ ដែលខ្ញុំធ្លាប់ត្រូវបានគេលាបពណ៌ដោយមិនញញើតដៃ ខ្ញុំមិនអង្គុយចាំមើលកម្មឱ្យផលទេ ព្រោះខ្ញុំជឿលើបុណ្យបាប បុណ្យដែលធ្វើចេញពីចិត្ត។ សាងអ្វីវានិងវិលរកម្ចាស់ដើមវាវិញគុណនិង10 ព្រោះរបួសផ្លូវចិត្តខ្ញុំពេលនោះវាធ្ងន់ធ្ងររហូតមិនអាចទទួលការព្យាបាលបានយ៉ាងដំណំ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7hXkt_oaNs55Vx-l_WmlaJKjcYwecyH6GRc6kkZAtjJkBAIR9Z0t2Sv006dPhryHM02JKLL4ExDAa6jgrEgzpt28LHIcl3xRxT7wnTKqbhXG4ijYp66J9k3cChe2fGWTBsj7ZCCVPh2EiY8goLZRmyaxpI_-Ug9WgXQRtQILaV7UHPQB38KmAl4FxZIZW/s2048/image_2026-01-23_15-07-58.png
តារាចម្រៀងរូបនេះបន្តទៀតថា «ពេលនោះពិបាកបំផុតគឺខ្ញុំត្រូវប្រឈមមុខជាមួយរឿងការជាន់ឈ្លីកិត្តិយស មើលងាយជេរប្រមាថដែលខ្ញុំមិនបានធ្វើដូចគេចោទប្រកាន់។ ចរិត Scorpio រៀងចរិតចាស់ទុំបន្តិចមិនចូលចិត្តបកស្រាយពីភាពស្អាតស្អំខ្លួនឯងឱ្យគេដឹងឮច្រើនទេ។ ខ្ញុំនៅតែជឿលើពេលវេលា ទុកឱ្យពេលវេលាជាអ្នកធ្វើការ រួចបន្តសាងអំពើល្អដោយមិនរង់ចាំការតបស្នង»។ ពេជ្រ សូលីកា បានសង្កត់ធ្ងន់ថា «បែកគ្នាយូរហើយចរិតនៅតែក្មេងបៀមដៃ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHCXwvHJ0QBfZSURFozyuCrXyjIXd0C8mlWk3eMVslu5JCr5SPELg28zemZrzQSnCZ06fJazSlOVnEoDxYnC1l2J6_KBdrAJV-MQL25o3Xzd3pyjE3oRgDItfGicwhyphenhypheniiPZt6SqX4vMqoe2n2CkAGcq9kF657CehG3Gk_2FmKpdsWtGU0inHRqwPErYsV4/s2048/image_2026-01-23_15-08-05.png
ជុំវិញការបង្ហោះសាររបស់ ពេជ្រ សូលីកា ត្រូវបានគេសង្ស័យថានាងចង់សម្តៅទៅកាន់អតីតមិត្តសម្លាញ់របស់ខ្លួន។ សំណេររបស់ ពេជ្រ សូលីកា ទីនីន ក៏បានចែករំលែកបន្តផងដែរ។ ក្រោយមក ទីនីន បានបង្ហោះសំណេរសូមទោសតារាចម្រៀង ពេជ្រ សូលីកា ចំពោះការប្រព្រឹត្តរបស់ខ្លួនកន្លងមកដែលកាន់ជើងគេស្តីថាឱ្យតារាចម្រៀងរូបនេះខ្លាំងៗ៕