សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយលើវេទិកាកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅទីក្រុង Davos ប្រទេសស្វីស ថា អាមេរិកមិនពាក់ព័ន្ធនឹងសង្គ្រា.មនៅអ៊ុយក្រែនទេ វាជាតួនាទីរបស់សហគមន៍អឺរ៉ុបដែលត្រូវរកវិធីបញ្ចប់សង្គ្រា.មរវាងអ៊ុយក្រែន និងរុស្ស៊ី ។ គោលជំហររបស់លោកត្រូវបានប្រទេសនានាចាត់ទុកថា ព្រងើយកន្តើយចំពោះសង្គ្រា.មនេះដែលអូសបន្លាយរយៈពេលជាច្រើនឆ្នាំ និងជាគោលជំហរផ្ទុយពីប្រធានាធិបតីអាមេរិកអាណត្តិមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLwvl_zdciPDoQzqARTDYtEKqfcW44jAejkNNUxATItG28m3GHeeiUu9k1WRvhF4EN6ehOVYF4QLvpwTkisZdAWHRTkvP8G_9JF_Aw89MfLLq5jDv5Sr5esgFGCBWJCUadeIwufpDtwST2hzPXhqAgK-0Gh3sKpxRIp5lwUCbpas2VaxqR9Ema2h3v_ODD/s1280/photo_2026-01-22_10-42-49.jpg

ពេលថ្លែងសុន្ទរកថាលើវេទិកាកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅទីក្រុង Davos ប្រទេសស្វីស លោកប្រធានាធិបតី Trump បានលើកឡើងពីសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី ព្រមទាំងចោទប្រកាន់ពីទង្វើរបស់អង្គការ NATO ចំពោះអាមេរិក មិនយុត្តិធម៌យ៉ាងខ្លាំង ។ លោកថា សង្គ្រាមរវាងអ៊ុយក្រែន-រុស្ស៊ីនឹងមិនកើតឡើងទេ ប្រសិនបើពេលនោះ លោកកាន់តំណែងជាប្រធានាធិបតីអាមេរិក ការបោះឆ្នោតនៅអាមេរិកកាលពីឆ្នាំ២០២០ គ្មានភាពយុត្តិធម៌ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZb3kKDKRU1iZIgipGSQbBj8wWy5nw5F4LkVq0P3WvMFhLrZwsN5Gv9zCvlpvUaFrotnS8XqZg_JqVmIm6h_d-5br8nxpVDVzRzSBxYy8qW3Qezw3psIJB9r9ofb9NW5SFQaN0GhKQC9E2BZV-3Y1DWOx-H_4vA12sX3Vbru9zHEhCA32HyYVVhw58CSzi/s1100/photo_2026-01-22_10-42-48.jpg
លោកប្រធានាធិបតី Trump បានសួរថា តើអាមេរិកទទួលបានអ្វីមកវិញពីការព្យាយាមបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ក្រៅពីធ្វើឱ្យមនុស្សស្លាប់ ការបំផ្លិចបំផ្លាញ និងត្រូវចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅឱ្យអ៊ុយក្រែនដែលមើលមិនឃើញតម្លៃរបស់អាមេរិក ។ លោកជំរុញឱ្យសហគមន៍អឺរ៉ុប និងអង្គការ NATO រកវិធីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ពីព្រោះមិនមែនជាតួនាទីរបស់អាមេរិក អាមេរិកមិនពាក់ព័ន្ធទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi20vPOTGKY2PFTSDYKLTDE9qPZb5JNxBPAaJi2PHSQGZ4vyrdt5ciBls4hz3ipsUCvcmt4tCv1yrA_MHOVFD4lZE8u912l9-j_0s4z3-2rTCxiXm-8jCel2b78DTNxGJkKweJNDZIhco5cUliLnyt_TecfzArsNuNmyzv6z8e6priKF3on2Aqe0Q1NxY3b/s1024/photo_2026-01-22_10-42-49%20(2).jpg
គួរបញ្ជាក់ថា មុនពេលឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិទី២ លោកប្រធានាធិបតី Trump ប្រកាសថា ចំណាយពេលត្រឹមតែ១ថ្ងៃប៉ុណ្ណោះក្នុងការបញ្ចប់សង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី ប៉ុន្តែរហូតមកដល់ពេលនេះ សង្គ្រាមនៅតែបន្ត បើទោះជាលោកព្យាយាមប្រើប្រាស់គ្រប់វិធីសាស្ត្រដើម្បីឱ្យប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin យល់ព្រមចរចាក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8uU0I0uJf1WKVVhBgfUybTckFkH3G72bZtwkXGMKduavuqeB0ae0Qec8xX3zE-s30Zc2ndSiYBrIsIViGs7AdmRGFHfKf6vvrmcIzJ57bz9FMw2EXKzHlPSZprg6P6R5YfgUWylIOG3uIbSsDC76285H6VAW9bSjUCvUj5WrQG2FsGTijUVbMbpFNpVyN/s680/photo_2026-01-22_10-42-49%20(3).jpg

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ជំរុញឱ្យអាមេរិកដាក់សម្ពាធលើលោក Putin បន្ទាប់ពីរុស្ស៊ីវាយប្រហារតាមផ្លូវអាកាសលើកចុងក្រោយលើអ៊ុយក្រែនធ្វើឱ្យដាច់ចរន្តអគ្គិសនី ។ លោកថា អាមេរិកមិនទាន់មានកម្លាំងគ្រប់គ្រាន់ដើម្បីបញ្ឈប់រុស្ស៊ីនៅឡើយទេ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Trump អាចដាក់សម្ពាធលើប្រធានាធិបតីរុស្ស៊ី ប្រសិនបើអាមេរិកចង់ធ្វើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY3M4opTOZVN30JvmGDfGKMvPwaqs1bO280aBUGytHcYkhrQNSWcf_DZmhpDvEKHhZ4MDlsNriXC9kszDYHNBx_V4eaYfXQjXhVDgL_oreTuPlxw2hd5XpCdSdGXFPz5gIBP_OJe_9dDp3nL7jLFVHEqn7LM8nAmvT6Ym2SRIPPioHd_bAUKz7PXArvcIh/s888/photo_2026-01-22_10-42-49%20(4).jpg

ប្រធានាធិបតីអ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើដំណើរទៅទីក្រុង Davos ជាកន្លែងមេដឹកនាំពិភពលោកជួបជុំគ្នាក្នុងកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក ប្រសិនបើអាមេរិកតម្រូវឱ្យចុះហត្ថលេខាលើឯកសារធានាសន្តិសុខសម្រាប់អ៊ុយក្រែន និងផែនការក្រោយសង្គ្រាម ៕