សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយលើវេទិកាកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅទីក្រុង Davos ប្រទេសស្វីស ថា អាមេរិកមិនពាក់ព័ន្ធនឹងសង្គ្រា.មនៅអ៊ុយក្រែនទេ វាជាតួនាទីរបស់សហគមន៍អឺរ៉ុបដែលត្រូវរកវិធីបញ្ចប់សង្គ្រា.មរវាងអ៊ុយក្រែន និងរុស្ស៊ី ។ គោលជំហររបស់លោកត្រូវបានប្រទេសនានាចាត់ទុកថា ព្រងើយកន្តើយចំពោះសង្គ្រា.មនេះដែលអូសបន្លាយរយៈពេលជាច្រើនឆ្នាំ និងជាគោលជំហរផ្ទុយពីប្រធានាធិបតីអាមេរិកអាណត្តិមុន ។
ពេលថ្លែងសុន្ទរកថាលើវេទិកាកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅទីក្រុង Davos ប្រទេសស្វីស លោកប្រធានាធិបតី Trump បានលើកឡើងពីសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី ព្រមទាំងចោទប្រកាន់ពីទង្វើរបស់អង្គការ NATO ចំពោះអាមេរិក មិនយុត្តិធម៌យ៉ាងខ្លាំង ។ លោកថា សង្គ្រាមរវាងអ៊ុយក្រែន-រុស្ស៊ីនឹងមិនកើតឡើងទេ ប្រសិនបើពេលនោះ លោកកាន់តំណែងជាប្រធានាធិបតីអាមេរិក ការបោះឆ្នោតនៅអាមេរិកកាលពីឆ្នាំ២០២០ គ្មានភាពយុត្តិធម៌ ។

លោកប្រធានាធិបតី Trump បានសួរថា តើអាមេរិកទទួលបានអ្វីមកវិញពីការព្យាយាមបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ក្រៅពីធ្វើឱ្យមនុស្សស្លាប់ ការបំផ្លិចបំផ្លាញ និងត្រូវចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅឱ្យអ៊ុយក្រែនដែលមើលមិនឃើញតម្លៃរបស់អាមេរិក ។ លោកជំរុញឱ្យសហគមន៍អឺរ៉ុប និងអង្គការ NATO រកវិធីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ពីព្រោះមិនមែនជាតួនាទីរបស់អាមេរិក អាមេរិកមិនពាក់ព័ន្ធទេ ។
.jpg)
គួរបញ្ជាក់ថា មុនពេលឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិទី២ លោកប្រធានាធិបតី Trump ប្រកាសថា ចំណាយពេលត្រឹមតែ១ថ្ងៃប៉ុណ្ណោះក្នុងការបញ្ចប់សង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី ប៉ុន្តែរហូតមកដល់ពេលនេះ សង្គ្រាមនៅតែបន្ត បើទោះជាលោកព្យាយាមប្រើប្រាស់គ្រប់វិធីសាស្ត្រដើម្បីឱ្យប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin យល់ព្រមចរចាក្តី ។.jpg)
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ជំរុញឱ្យអាមេរិកដាក់សម្ពាធលើលោក Putin បន្ទាប់ពីរុស្ស៊ីវាយប្រហារតាមផ្លូវអាកាសលើកចុងក្រោយលើអ៊ុយក្រែនធ្វើឱ្យដាច់ចរន្តអគ្គិសនី ។ លោកថា អាមេរិកមិនទាន់មានកម្លាំងគ្រប់គ្រាន់ដើម្បីបញ្ឈប់រុស្ស៊ីនៅឡើយទេ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Trump អាចដាក់សម្ពាធលើប្រធានាធិបតីរុស្ស៊ី ប្រសិនបើអាមេរិកចង់ធ្វើ ។.jpg)
ប្រធានាធិបតីអ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើដំណើរទៅទីក្រុង Davos ជាកន្លែងមេដឹកនាំពិភពលោកជួបជុំគ្នាក្នុងកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក ប្រសិនបើអាមេរិកតម្រូវឱ្យចុះហត្ថលេខាលើឯកសារធានាសន្តិសុខសម្រាប់អ៊ុយក្រែន និងផែនការក្រោយសង្គ្រាម ៕










