តូក្យូ ៖ ក្រោយរំលងអស់រយៈពេលជាង ៣ឆ្នាំ តុលាការជប៉ុនបានសម្រេចកាត់ទោ.សលោក Tetsuya Yamagami អាយុ ៤៥ ឆ្នាំ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទ.លើអតីតនាយករដ្ឋមន្ត្រី Shinzo Abe កាលពីឆ្នាំ ២០២២ នៅក្នុងសាលក្រមដែលតុលាការស្រុកណារ៉ាបានចេញនៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៦។ នេះបើតាការចុះផ្សាយរបស់ BBC។
.jpg)
លោក Tetsuya Yamagami បានសារភាពថា ខ្លួនពិតជាបា.ញ់សម្លាប់លោក Abe ដោយកាំភ្លើងកែច្នៃដែលផលិតនៅផ្ទះ កាលពីអំឡុងពេលលោក Abe ចេញថ្លែងសុន្ទរកថានៅទីសាធារណៈ ដើម្បីឃោសនាការបោះឆ្នោតនៅទីក្រុងណារ៉ាក្នុងខែកក្កដា ឆ្នាំ ២០២២ ពិតមែន។ 
នៅក្នុងសវនាការ ឃា.តករបាននិយាយថា គោលបំណងរបស់គេ គឺដើម្បីបំផ្លា.ញឥទ្ធិពលរបស់ព្រះវិហារបង្រួបបង្រួមមួយ ដែលគេបានចោទប្រកាន់ថាបានបំផ្លាញគ្រួសាររបស់គេ ហើយបន្ទាប់មកបានកំណត់គោលដៅលើលោក Abe ដោយសារតែព្រះវិហារខាងលើ មានទំនាក់ទំនងជាមួយអតីតមេដឹកនាំរូបនេះ។.jpg)
ឃា.តកម្មទៅលើលោក Abe នៅពេលនោះ គឺជាការវា.យប្រហារមួយដែលធ្វើឱ្យប្រទេសជប៉ុនភ្ញាក់ផ្អើល ដែលជាប្រទេសមួយដែលត្រូវបានគេស្គាល់ថាមានការគ្រប់គ្រងលើអាវុធយ៉ាងតឹងរ៉ឹង និងមានកម្រិតអំពើហិង្សាដោយកាំភ្លើងទាបបំផុត។
.jpg)
គួរបញ្ជាក់ថា បើទោះបីជាពេលនោះលោក Abe លែងជាមេដឹកនាំជប៉ុនក៏ដោយ ប៉ុន្តែលោកនៅតែបន្តជាបុគ្គលដ៏មានឥទ្ធិពលនិងសំខាន់ខ្លាំងមួយរូប ក្នុងជួរគណបក្សកាន់អំណាច LDP ហើយបានកាន់តួនាទីជានាយករដ្ឋមន្រ្តី រយៈពេលសរុប៣១៨៨ថ្ងៃ អំឡុង២អាណត្តិដាច់ដោយឡែកពីគ្នា ហើយបានលាលែងកាលពីខែកញ្ញា ឆ្នាំ២០២០ ដោយសារហេតុផលបញ្ហាសុខភាព។
.jpg)
មកទល់ពេលបច្ចុប្បន្ន លោកស្រី Sanae Takaichi ដែលគេស្គាល់ថាជាកូនសិស្សរបស់លោក កំពុងដឹកនាំប្រទេសជប៉ុន និងបក្ស LDP ប៉ុន្តែសមត្ថភាពរក្សាអំណាចរបស់បក្ស បានថយចុះខ្លាំង ចាប់តាំងពីលែងមានរូបលោក៕










