ហូជីមិញ ៖ ក្រុមហ៊ុនបច្ចេកវិទ្យា Viettel បានចាប់ផ្ដើមសាងសង់រោងចក្រផលិត «បន្ទះឈីប» ជាលើកដំបូងបង្អស់នៅក្នុងប្រទេសវៀតណាម ដែលគ្រោងថានឹងធ្វើរួចរាល់នៅក្នុងអំឡុងពេលពី 3-4ឆ្នាំខាងមុខ ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការស្រាវជ្រាវលើបច្ចេកវិទ្យាផលិត «បន្ទះឈីប» របស់ប្រទេសខ្លួនឲ្យមានកម្រិតខ្ពស់ជាងមុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារ VN Express។
.jpg)
លោក Tao Duc Thang ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Viettel បានថ្លែងថា គម្រោងនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបង្ហាញពីសមត្ថភាពផលិតបន្ទះឈីបក្នុងស្រុកដំបូងរបស់ប្រទេសវៀតណាម និងសម្រាប់ការដាក់មូលដ្ឋានគ្រឹះដើម្បីធ្វើជាម្ចាស់លើបច្ចេកវិទ្យាស្នូល និងការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល។
លោកនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានមាននិយាយថា «គម្រោងនេះបង្ហាញពីសមត្ថភាពរបស់វៀតណាមក្នុងការធ្វើជាម្ចាស់លើបច្ចេកវិទ្យាទំនើបៗបន្តិចម្តងៗ»។ នៅពេលដែលរោងចក្រនេះដំណើរការរួច រោងចក្រនេះវាត្រូវបានគេរំពឹងថានឹងផ្គត់ផ្គង់បន្ទះឈីបដល់ឧស្សាហកម្មសំខាន់ៗដូចជា អាកាសចរណ៍ ទូរគមនាគមន៍ អ៊ីនធឺណិតនៃវត្ថុ ការផលិតរថយន្ត ឧបករណ៍វេជ្ជសាស្ត្រ និងស្វ័យប្រវត្តិកម្ម ដែលផ្ដល់នូវខ្សែសង្វាក់ផលិតកម្មយ៉ាងទូលំទូលាយ។
សូមជម្រាបថា ប្រទេសវៀតណាមបានដាក់គោលដៅក្នុងការបណ្តុះបណ្តាលវិស្វកររចនាបន្ទះឈីបចំនួន 50,000 នាក់នៅឆ្នាំ 2030 ក្រោមកម្មវិធីអភិវឌ្ឍន៍កម្លាំងពលកម្មស៊ីមីកុងដុកទ័ររបស់ខ្លួន ហើយព្យាករថាកម្លាំងពលកម្មបន្ទះឈីបសរុបរបស់ខ្លួននឹងមានលើសពី 100,000 នាក់នៅឆ្នាំ 2040 ខាងមុខ។.jpg)
លោក Tao Duc Thang ប្រធាន និងជានាយកប្រតិបត្តិនៃគម្រោងនេះ រោងចក្រផលិតបន្ទះឈីបខាងលើ ត្រូវបានគេរំពឹងថានឹងបញ្ចប់ការសាងសង់ឲ្យរួចរាល់នៅក្នុងពេលឆាប់ៗ ហើយគ្រោងនឹងបើកការផលិតសាកល្បងដំបូងនៅចុងឆ្នាំ 2027 ដោយផ្ដោតលើការកែលម្អប្រតិបត្តិការឱ្យស្របតាមស្តង់ដារអន្តរជាតិ ចាប់ពី 2028 ដល់ 2030៕










