ថ្មីៗនេះអ្នកនាង កន្និដ្ឋា សូរ បានបង្ហោះសំណេរមួយទាក់ទងនឹងជនជាតិចិនបានធ្វើឱ្យមានការបញ្ចេញមតិជាច្រើន។ ក្នុងផ្នែកបញ្ចេញមតិយោបល់គេសង្កេតឃើញថាអ្នកខ្លះក៏បានគាំទ្រការលើកឡើងនោះ ប៉ុន្តែមួយផ្នែកទៀតពុំគាំទ្រឡើយ។ ជាក់ស្តែងអ្នកនាង ចន ច័ន្ទលក្ខណា សម្តែងការមិនយល់ស្របដោយចាត់ទុកថា កន្និដ្ឋា សូរ អ្នកប្រាជ្ញលង់នឹងអំណួតរើសអើងពូជសាសន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj9SZbPicQ4HnQD-jpQJlKS4ng0nwJWAvGft6VgcjcL5Y5Ni4Ke5qYJw33Yhb_f786MNcOuyPXRuqdEAXwH9VME9IFGsxOIMC4WF8hYTnCpWsOyklIPEpv_HWBwl4SgvHPbaiTOOmHd95XvY6PBvGAHKJFAgxtYMPm5aHm1haX7C1fY6FBuhW0ZufeM8Zz/s2048/image_2026-01-16_15-50-14.png

កាលពីថ្ងៃទី១៥ កន្និដ្ឋា សូរ បានបង្ហោះសំណេរមួយថា «ឱ្យតែចិនចូលប្រទេសណារលាយប្រទេសហ្នឹង ឆបោកតាមអនឡាញ គ្រឿងញៀន កម្ចីចងការ ចាប់ជំរិត អាវុធមិនដើរ ស៊ីអាជីវកម្មក្នុងស្រុកអស់»។ ក្នុងផ្នែកខម្មិន កន្និដ្ឋា សូរ បន្ថែមថា បន្ទាប់មកប្រទេសដែលចិនបានចូលរួច ខូចកេរ្ដិ៍ឈ្មោះខ្ទេចខ្ទីអស់ គេមិនចង់រាប់រក គេឃាំងវីសា អាជីវកម្មបរទេសគេមិនចង់ចូល បើមើលរូបភាពពីខាងក្រៅពេលចិនចូលឃើញដូចចំណេញណាស់ តែធាតុពិតពីខាងក្នុងគឺរលួយ ប្រទេសខាតបង់លើសដើម។ កន្និដ្ឋា សូរ ថា គួរឱ្យស្ដាយខ្មែរជំនាន់ថ្មីមិនបានស្គាល់ពីអត្ថន័យពិតនៃចរិតកុម្មុយនិស្ដ មនុស្សពីប្រទេសហ្នឹងភាគច្រើនចរិតគឺមិនធម្មតាដូចពួកយើងនេះទេ ខ្ញុំសង្ឃឹមថាកូនខ្មែរជំនាន់ថ្មីនឹងយល់ដឹងខ្លាំងជាងនេះទៀតអំពីរឿងទាំងនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsyOlSLec8LoRBx6SFCyuXkEfeXnqIX52B8YVqMFGthlHG0zfYCFyJzfQpiN2tEvwAflObXHfa_cGwo1gnPzaf35M8Ri07SZhG3FHDYxi2hKhUxeW77ZZN_-6sbOCyQvGspPC8nOdWwiIkD84ysdKmRqEFTt3fQa_rRNfuJONXu56WFzcuV8L2nUzxokfa/s807/image_2026-01-16_14-52-21.png

សំណេរដែល កន្និដ្ឋា សូរ បានបង្ហោះបង្កឱ្យមតិប្រតិកម្មចម្រុះនៅលើបណ្តាញសង្គមដោយមានអ្នកខ្លះគាំទ្រនិងមានអ្នកខ្លះមិនគាំទ្រឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1-DCAzS54_mKEV-Pn5wPgHmnhBi9r1k_1mMfHn-L1AnobM5OfDSP9AMHLP78EDPWEA5JVK_qiWOGmEVsxljh2HLgxfJzM-g-3aIqk8Xi5PT28eaSGaP6GGDzbd7d-Nl3zjMoC19OlLHYFiFlSTqOWgnak-SWsFZSe9nUDxVwNfd1SWLgBlKez8xmsUhp4/s2048/image_2026-01-16_15-50-19.png

អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាអនុប្រធានសមាគមសិល្បករបានបង្ហាញគោលជំហរមិនគាំទ្រនូវការលើកឡើងរបស់ កន្និដ្ឋា សូរ ដោយតារាសម្តែងជើងចាស់រូបនេះបានបង្ហោះថា «អ្នកប្រាជ្ញលង់និងអំណួតរហូតក្លាយជា ទឹកជោរ អ្នកប្រាជ្ញល្បីពេករហូតក្លាយជាបុគ្គលដែលរើសអើងពូជសាសន៍ ប្រទេសណាខ្លះដែលរលាយដោយសារតែចិន? សូមរាប់ឈ្មោះ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqtU-T5pdoPec611pFQ2cJNcgasmxchOkUsGDb8yQkml69RF8Y1CDw1G_reOR11lZe4_YTwxR0JfKNxOhkQ4sZMLDWwB6XwW_TYZi4dtvAqOCDErHSNY_NV-kFZ9ImbIl-EqktjMl2fgOy2f_9SwnxEaokojUNaFubpKA8ub9sqMRHB9AKP6wvR4BVJgq-/s2048/image_2026-01-16_15-50-20.png

ទោះជាយ៉ាងណា បន្ទាប់ពីបង្ហោះខ្លឹមសារទៅកាន់ កន្និដ្ឋា សូរ មិនយូរប៉ុន្មានសំណេររបស់អ្នកនាង ចន ច័ន្ទលក្ខណា ក៏បានបាត់ចេញពីបណ្តាញសង្គមផងដែរ៕