រាជធានីភ្នំពេញ៖ ក្រោយមានការបោះទីតាំងលក់ដូររំលោ.ភលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈអស់រយៈពេលរាប់សិបឆ្នាំកន្លងមកត្រង់ចំណុចផ្សារដើមគរ ពេលនេះរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសថានឹងមិនមានការអនុញ្ញាតឲ្យអាជីវករបន្តធ្វើសកម្មភាពបែបនោះទៀតឡើយ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ តទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUS0V1O8CGwohlKKqR2hguwUejTEWDeiQB87kObt_M2wd3xO5olrDNIESgbaZnhd6biVs_ZLn6Y0fNGz0I1GQnYMxV-NCeMhykDGc7KeNdTO1lrgR2jqdBI9qMQksUdwCs27ndqYsQHhAtIu0RFxdokLypkdIzJCVfhO573D8TP9xoEfJ8e69UP8oWZvOb/s1280/photo_2026-01-10_16-13-11.jpg

តាមរយៈកិច្ចខិតខំប្រឹងប្រែងដេីម្បីរួមចំណែកដល់ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ បញ្ចៀសការកកស្ទះចរាចរណ៍ កាត់បន្ថយនូវឧបទ្ទវហេតុផ្សេងៗ រួមទាំងលើកកម្ពស់សោភ័ណភាពទីក្រុង រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការហាមឃា.ត់មិនអនុញ្ញាតឱ្យមានការលក់ដូរលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈទៀតឡើយ នៅតំបន់ជុំវិញផ្សារដើមរដែលស្ថិតលើមហាវិថីមុនីរ៉េត, មហាវិថីម៉ៅសេទុង និងតំបន់ពាក់ព័ន្ធជុំវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHKNsteUy4haUgCsi4onuAeTevGaoEirNy3E3ELOQqA8R2syz-zjP-m19YraLHTEdNC3Cn4gWKPP7RHmqWY4AxD2-nSjvxeYmH-o7s2VQdjSEHr9ZukcWk_xhBQ-nwc-6npaCmVl09TUhLP9ykcGAcHVrYzSkCS06lTBfFOmMpYxE07eMhMdNyKBWgfm9D/s1024/photo_2026-01-10_16-13-12.jpg

តែក្នុងពេលជាមួយគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋនិងបងប្អូនអាជីវករលក់ដូរជុំវិញផ្សារដេីមគរទាំងអស់ ឲ្យចូលរួម និងសហការអនុវត្តក្នុងការប្ដូរទៅប្រកបអាជីវកម្មនៅផ្សារបោះដុំលក់បន្លែផ្លែឈេី ឬផ្សារដេីមគរថ្មីវិញ ដោយរដ្ឋនឹងផ្ដល់ការសម្របសម្រួល ព្រមទាំងអត្ថប្រយោជន៍សំខាន់ៗ់ជាច្រើន ដើម្បីជួយសម្រាលបន្ទុកចំណាយ និងគាំទ្រដល់អាជីវកម្ម របស់បងប្អូនអាជីវករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5DP5pKutYkrEvbcS2Fp10ssaSJw4aPCN1kl4bVr9tSx_pbpiUhD_GWjE6BjQWSMEJYrY6NnUHn08GeCnlOCIYhg1Hp0R0TGEzBltp1R7Mcw2s3CyO9vpPfBg62dj-JFsadYjQaR8EDHPUn32V-Fvwv0KzZBs014pnTmcywWoSNGWmvoHgaD0vc1jvTLWk/s1280/photo_2026-01-10_16-13-11%20(2).jpg

អាជីវករដែលបានស្ម័គ្រចិត្តមកលក់ដូរនៅផ្សារដេីមគរថ្មី នឹងទទួលការលើកទឹកចិត្តជាច្រើនដូចជា៖ ការអនុគ្រោះថ្លៃឈ្នួលតូបរយៈពេល២ឆ្នាំដំបូង ដោយពុំមានប្រាក់កក់ ពុំគិតថ្លៃទឹកភ្លេីងរយៈពេល៦ខែដំបូង, ការរៀបចំប្រព័ន្ធទុកដាក់សម្រាមត្រឹមត្រូវ ធានាអនាម័យ និងបរិស្ថានស្អាត, ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជា៖ ភ្លើងបំភ្លឺផ្លូវ ចំណតយានយន្តធំទូលាយ បង្គន់អនាម័ យគ្រប់គ្រាន់ ដល់អាជីវករផ្ទាល់ និងអតិថិជន ព្រមទាំងអត្ថប្រយោជន៍គាំទ្រជាច្រើនទៀតពី គម្រោងមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk3CGUb-NZb04UP6_w2h6mWRlEy_yzE8-9lCdtGplfd7R3A1R_amOQJWIPjkm3C7VQQaUlXbBmUiXNmRcxsmh4QQF-aIMkdaBIsMj-r5CL70bmsftNRbglI3SS5DpZHXOyJhACuVh3K792tUeT1rcj_7lBKa-gPhwpSyo8DYxUijn4ADT416rJTADaR_iQ/s800/photo_2026-01-10_16-13-12%20(2).jpg

ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញបានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះតទៅ រដ្ឋបាលរាជធានីភ្នំពេញនឹងមិនអនុញ្ញាតឱ្យមានការលក់ដូរឥតសណ្ដាប់ធ្នាប់រំលោភចិញ្ចេីមផ្លូវ និងទ្រូងផ្លូវសាធារណៈទៀតឡើយ នៅតំបន់ជុំវិញផ្សារដេីមគរ ព្រមទាំងតំបន់ពាក់ព័ន្ធជុំវិញ ដេីម្បីលេីកកម្ពស់សោភ័ណភាពហេដ្ឋារចនាសម្ព័ន្ធ និងសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ ៕