សេអ៊ូល៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol អាចនឹងត្រូវប្រឈមមុខនឹងការកាត់ទោ.សប្រ.ហារជីវិត ជុំវិញការប៉ុនប៉ងធ្វើច្បាប់អាជ្ញាសឹកដែលបរាជ័យរបស់គាត់ក្នុងឆ្នាំ 2024 ។ នេះបើយោងតាមរបាយការណ៍ Reuters ចេញផ្សាយនៅថ្ងៃទី9 ខែមករា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGYgLk9bUAK1axUZfU0c0N05x1kzk42v89oM5qGmaPRT200M9dRk4GnPL5w1ZzcAjlmoQFMMgGVssGiaRfI4sBQRIhiNMHoZDB_CNbNAJUZqtBnA_ONCvDNNhxVT-q0tl8WFQ-AbPgiViZjmdxT4pG2_O9DZhzDF7-nHWJV9R4XpZbXkny4Kf8jlvSQuNb/s728/photo_2026-01-10_09-26-49.jpg
លោក Yoon ត្រូវបានចោ.ទប្រកាន់ថាជាមេក្លោងនៃចលនាបះបោរ ដែលស្ថានទម្ងន់ទោ.សនេះអាចនឹងត្រូវប្រហារជីវិត ឬជាប់ពន្ធនាគារអស់មួយជីវិតក្រោមច្បាប់កូរ៉េខាងត្បូង ប្រសិនបើត្រូវបានរកឃើញថាលោកពិតជាបានប្រព្រឹត្តខុសបែបនមែន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9CBsYpB26OSzYoiywzFfne96JKPnmq0Wm_FfYfQX1V4T4cMBH5yKLKgyTzD0SEf-n3K-JKGbuUzCtJq-kEV3dpzKKb8DKlBrS-mb6Ju5KG2HswpBg4h7oNNUTCsOJILtxN1j8yIfpFC6nQJEo3RRZ2BdhMRcz0-nfLiYXVNTOFZGpsGgOZj5mlcQLd45L/s770/photo_2026-01-10_09-26-49%20(2).jpg

តាមច្បាប់កូរ៉េខាងត្បូង ការដឹកនាំដែលអនុញ្ញាតឲ្យមានសកម្មភាពយោធា ឬអំពើហិង្សា គឺស្មើនឹងបទឧក្រិដ្ឋធ្ងន់ធ្ងរបំផុតប្រឆាំងនឹងរដ្ឋ។ បើទោះជាទោ.សកំហុសជាក់លាក់របស់លោក Yoon នៅមិនទាន់ត្រូវបានរៀបរាប់លម្អិតនៅក្នុងតុលាការនៅឡើយ ប៉ុន្តែអ្នកជំនាញផ្នែកច្បាប់និយាយថា ការចោទប្រកាន់ទាំងនេះ គឺធ្ងន់ធ្ងរគ្រប់គ្រាន់ដើម្បីអនុញ្ញាតឱ្យព្រះរាជអាជ្ញាស្នើសុំការកាត់ទោ.សប្រ.ហារជីវិតសម្រាប់គាត់ ទោះបីជាមានការផ្អាកច្បាប់នេះជាយូរមកហើយក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3g2vEmkW5yYcKZ8rf9jg8k8R4ZtpqoFEoQUd-hI5nvqV0z7UH-LecQ9Iq72mv9ExX42KZTawZgqO92c76baIqhiunrYfIOmIuSLom8eTz90knQlQckdbXQ3Z3S66vDzAtXmbii3oYSAWZmvnqoa-fuYibnyi514ZbJ0ZXuG6iFucsdFistX8fuBYMEisp/s1110/photo_2026-01-10_09-26-49%20(3).jpg
គួររម្លឹកថា កាលពីឆ្នាំ 2024 ក្នុងអាណត្តិគ្រប់គ្រងរបស់លោក Yoon Suk Yeol ជាប្រធានាធិបតីកូរ៉េខាងត្បូង លោកត្រូវបានព្រះរាជអាជ្ញារកឃើញថា បានរៀបចំផែនការដើម្បីព្យួររដ្ឋសភា និងចោទប្រកាន់គូប្រជែងនយោបាយថាជា «កងកម្លាំងប្រឆាំងរដ្ឋ» រួចយកវាធ្វើជាលេសដើម្បីប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងប្រទេស ដែលកាលនោះបង្កនូវភាពចលាចលយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ លោកនិងបក្ខពួកថែមទាំងបានបង្កើនភាពតានតឹងជាមួយកូរ៉េខាងជើង តាមរយៈប្រតិបត្តិការដ្រូនសម្ងាត់ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir_9BOLIGGeOfLEnFuiy88tE8h5aHOxLVLlNVWm6uR_zwUNT5hAS7eAx4q6Fl-l_dL76AVbG5vRYmruNo5BrSY7zvvGLpwyuOWxscc0M1ri72Jub08SZXmA663pwYF4lRSKdlMEaCgWs3FzmPTpjyVQeoR8OZ2Dvg9-g6j4usmWInKBiX3-lXyRmS7Mwzy/s1280/photo_2026-01-10_09-26-49%20(4).jpg

ទោះជាយ៉ាងណា អតីតប្រធានាធិបតី វ័យ 65ឆ្នាំ រូបនេះបានបដិសេធរាល់ការចោ.ទប្រកាន់ទាំងឡាយ ដោយអះអាងថា ការប្រកាសច្បាប់អាជ្ញាសឹកគឺជាអំណាចរបស់ប្រធានាធិបតី ដើម្បីដាស់តឿនអំពីការរាំងស្ទះរបស់បក្សប្រឆាំង។ អ្នកគាំទ្រលោក Yoon បានបន្ទរការអះអាងទាំងនោះ ដោយព្រមានថា ការកាត់ក្តីនេះអាចធ្វើឱ្យការបែកបាក់នយោបាយនៅក្នុងប្រទេសកាន់តែធ្ងន់ធ្ងរឡើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZOf5_D3mPrgN8LUvUMqL0E0FZ6Pwd5ngvmxhjltwZADrA2spV9dJhIX9gARoCCC29styNDs9dn54elhenp6gETNU6nL8O-MpWQN8YHygR5ni-1LGUB3y3n1CbmWsHmHYVDQTUJmVS8yONcNELbMu01rSrIFM0dUpWmHDVALPfougpA_Hpkn65lac3feAE/s1024/photo_2026-01-10_09-26-49%20(5).jpg
សូមជម្រាបថា ច្បាប់កាត់ទោសប្រហារជីវិតអ្នកទោសនៃចលនាបះបោរនៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានផ្អាកលែងមានការអនុវត្តចាប់តាំងពីឆ្នាំ 1997 មក ទោះបីជាគេមិនទាន់លុបចោលទោសនេះក៏ដោយ។ យ៉ាងណាមិញ តុលាការត្រូវបានគេរំពឹងថានឹងប្រកាសសាលក្រមម្ដងទៀតនៅខែកុម្ភៈ ខាងមុខនេះ៕