អ៊ីស្តង់ប៊ុល៖ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានសន្យាថាគាំទ្រ «ដោយគ្មានលក្ខខណ្ឌ» ចំពោះគោលនយោបាយរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងនៅពីថ្ងៃសុក្រ ទី៩ មករា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRsz5nO9Wnmr55-5jqpsrrXd-MDr9CGaXv_hEU6nQc2w_KzOwgoFFlZZruX1zhePe1d5NaiioL4YgeRHsyaTP1d5HM8vYnHNaVbCvB-2RfPYZ05cznuMpsxGzB_LcIGTXxiQEWAiQqJoS5XeQscpV6tsJpfLHhObITDWDlaUaJNqMP1vtQzFm3HRx9kkLv/s1280/photo_2026-01-09_15-58-09.jpg

តាមរយៈសេចក្ដីរាយការណ៍ខាងលើ លោកគីម ជុងអ៊ុន បានប្រាប់លោកពូទីននៅក្នុងលិខិតមួយថា «ខ្ញុំនឹងគោរព និងគាំទ្រដោយគ្មានលក្ខខណ្ឌចំពោះគោលនយោបាយ និងការសម្រេចចិត្តទាំងអស់របស់អ្នក ហើយខ្ញុំមានឆន្ទៈនៅជាមួយអ្នកជានិច្ច ដើម្បីជាប្រយោជន៍ដល់អ្នក និងប្រទេសរុស្ស៊ីរបស់អ្នក។ ជម្រើសនេះនឹងស្ថិតស្ថេរ និងអចិន្ត្រៃយ៍»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY3E0u-eP3zMwQFtk_nJE4SVU6x0VNhkdvcNhwfnSXKUQHTHZuClY_DeeiH4Dbkee9A1q0UaDLZKzOvSkCW_torxid5F4UKhopvvYRke1EaNhOQnX7zyezEwkQcky3aVyeQt_ErXNq9wNDpsX-Qtiec2egbmD9MiiC6-8rwh5WbRZeJeRVEUJRH5s2L9Dl/s1280/photo_2026-01-09_15-58-09%20(2).jpg

នៅក្នុងលិខិតនោះ លោកគីម បានបន្តទៀតថា «ខ្ញុំទទួលបានអារម្មណ៍ម្តងទៀតនូវទំនាក់ទំនងមិត្តភាពពិតប្រាកដរវាងយើង និងការប្រើប្រាស់ឱកាសនេះ ខ្ញុំចង់សង្កត់ធ្ងន់ថា ខ្ញុំចាត់ទុកទំនាក់ទំនងមិត្តភាពជាមួយអ្នកថាជាទំនាក់ទំនងដ៏មានតម្លៃ និងជាមោទនភាពបំផុត» នេះបើតាមអ្វីដែលមេដឹកនាំកូរ៉េខាងជើងបានសរសេរដោយផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8DL1gUu9V-AJp6nafRD7UU3CxwHAIs3RTF6NJuWYxKuIrN2juVrmUQIgbWEFW-rQg6v7uzSikMk5EiTQjDwZEcD95VI0as-F0NY0gN1CPcRzCthyphenhyphenA5o4NBRPoFC01coifg0BVGNLJMcDvPfV0GFSZE-A27n9gWvspOb-78sEmfygpHXbNYx_cQl29qf6B/s1280/photo_2026-01-09_15-58-09%20(3).jpg

គួរបញ្ជាក់ថា ទំនាក់ទំនងរបស់កូរ៉េខាងជើងជាមួយរុស្ស៊ីកាន់តែមានភាពស្អិតរមួតជាមួយគ្នានៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសចាប់តាំងពីពេលដែលទីក្រុងព្យុងយ៉ាងបានដាក់ពង្រាយកងទ័ពរបស់ខ្លួន នៅក្នុងសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPrbtdCL53fefRdbF2yyuzhc1JTZA65_I5PhQrNwcEAUiciC-dSPathYdsT4x_Zh6lV0RaJXAN64-foc4iOhG3ryuwUdQgaM4FnZd03z3BrRxGIqS9xg7DS-uuce7n3xYlwsZPi5vlBqXANDbgryd-3o1RSDf2BLibbj2g6VSAArHLVfyoIepOjbfNB6_B/s1280/photo_2026-01-09_15-58-10.jpg

កាលពីខែសីហា កូរ៉េខាងជើងបានបញ្ជូនវិស្វករយោធាប្រហែល 1,000 នាក់ទៅកាន់ទីក្រុង Kursk ភាគខាងលិចនៃប្រទេសរុស្ស៊ី ដើម្បីជួយកងកម្លាំងរុស្ស៊ីក្នុងការសម្អាតមីនដែលគេដាក់ក្នុងអំឡុងពេលប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBo5nub1OA3MJj-izBTjaOYS7BWOmKtITkMebYeiFKQTVf84yr03jr8x-0MLA6fKOfgCGmwwxo9FBwDNk92nWX13a8PTwcEh8B_PXkcUHw6JThDhjCafEDAMzaJTS-yK6ABGz1zHZfI1fB5rB6gTAJyuhyDu8MSOgAxJxZDWk2mgH4n6uya97KN4wBI1vw/s1024/photo_2026-01-09_15-58-09%20(4).jpg

យោងតាមទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង ការដាក់ពង្រាយនេះបានកើតឡើងបន្ទាប់ពីការបញ្ជូនកងទ័ពប្រយុទ្ធប្រមាណ 15,000 នាក់ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់រុស្ស៊ី ដែលមានរបាយការណ៍មួយចំនួនបានអះអាងថា ទីក្រុងព្យុងយ៉ាងបានបាត់បង់កងទ័ពចំនួន 2,000 នាក់នៅក្នុងសង្គ្រាមនោះ។ មិនតែប៉ុណ្ណោះកាលពីឆ្នាំ២០២៤ កូរ៉េខាងជើង និងរុស្ស៊ីបានចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដោយសន្យាគាំទ្រយោធាទៅវិញទៅមក ប្រសិនបើប្រទេសណាមួយត្រូវបានវាយប្រហារដោយភាគីទីបី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi6abq-4p4Bxpl9sQmqBUbftWTR8uQJH9f6tYwMBmgpVixOxRPff0HAomWFu1caskDK-YozEnJYzDWFtcjAT30aq6IIDGUFMNOrRRjCR9SWK74W3hFYxGRX6tOSvLPJFwkHZhCU-vX4Km0kBoOLW9tzFg45O9odc7FJtbd9wo_lOt3efxMXT8b1Kamu6EM/s808/photo_2026-01-09_15-58-10%20(2).jpg