លោក Pravit Rojanaphruk អតីតអ្នកកាសែតដ៏ឆ្នើម្នាក់របស់ថៃបានលើកឡើងពីការព្រមានរបស់លោកកន្លងមកថា ប្រទេសថៃអាចយកឈ្នះកម្ពុជាក្នុងផ្លូវសង្រ្គា.ម ប៉ុន្តែនឹងចា.ញ់នៅក្នុងក្រសែភ្នែករបស់សហគមន៍អន្តរជាតិថាជាជនអាក្រ.ក់ឈ្លានពានទឹកដីគេ បន្ទាប់ពីមានការរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានធំៗជាបន្តបន្ទាប់ អំពីសកម្មភាពយកបន្លាលួសនិងទូរកង់តេនឺមកបាំងខណ្ឌលើទីតាំងដីដែលមានជម្លោះ។
យោងតាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ លោក Pravit បានបង្ហាញពីការកត់សម្គាល់របស់លោកថា ប្រទេសថៃនឹងត្រូវបានគេមើលឃើញថាជាអ្នកឈ្លានពាន ជាជនអាក្រក់ តាមរយៈសេចក្ដីរាយការណ៍ចុងក្រោយបង្អស់ ពីទីភ្នាក់ងារព័ត៌មាន Al Jazeera ដែលជាបណ្តាញទូរទស្សន៍ភាសាអង់គ្លេសឈានមុខគេមួយក្នុងចំណោមបណ្តាញទូរទស្សន៍ឈានមុខគេទាំងបីរបស់ពិភពលោក ។
ក្នុងការរាយការណ៍ព័ត៌មាននោះ អ្នកយកព័ត៌មានរបស់ Al Jazeera បាននិយាយថា៖ ប្រទេសថៃបានប្រើកម្លាំងយោធាដើម្បី «ដណ្តើមយកទឹកដី» នៅកម្ពុជា ដោយមិនបានលើកឡើងពីទឹកដីដែលមានជម្លោះនោះទេ។ ការអះអាងនេះនឹងធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ថា ប្រទេសថៃសព្វថ្ងៃនេះស្រដៀងនឹងប្រទេសមួយនៅមជ្ឈិមបូព៌ាដែលតែងតែប្រយុទ្ធគ្នាដណ្តើមទឹកដី។.jpg)
បន្ថែមលើអ្វីដែលខ្លួនបានលើកឡើង លោក Pravit បានចោ.ទជាសំណួរថា ហេតុអ្វីបានជាអ្នកយកព័ត៌មានរាយការណ៍ពីរឿងនេះ? តើវាដោយសារតែក្រសួងការបរទេសថៃបរាជ័យក្នុងការធ្វើទំនាក់ទំនង? ឬក៏អន្តរជាតិបានឃើញសភាពការណ៍ជាក់ស្ដែងហើយអស់ជំនឿលើប្រទេសថៃ?
ប៉ុន្តែសព្វថ្ងៃនេះ សង្គមថៃមិនខ្វល់ទេ ពួកគេហាក់កំពុងជាប់គាំងនៅក្នុងអណ្ដូង ពោលគឺជាប់នៅក្នុងសង្គមរបស់មនុស្សញៀនសង្គ្រាម ខ្វះការយល់ដឹង និងមិនខ្វល់ពីរបៀបដែលសហគមន៍អន្តរជាតិគិត ឬមើលឃើញលើប្រទេសថៃឡើយ។ អតីតអ្នកកាសែតឆ្នើមរូបនេះបានសង្កត់ធ្ងន់ថា វាពិតជាមិនសមទាល់តែសោះ ចំពោះការយកកេរ្តិ៍ឈ្មោះប្រទេសមកបំផ្លាញបែបនេះ។.jpg)
បន្ថែមលើនោះ បើតាមការកត់ចំណាំរបស់លោក Pravit ជនជាតិថៃមួយចំនួន ដែលនៅតែមានវិចារណញាណ អាចបែងចែករវាងអ្វីខុស អ្វីត្រូវ បានសម្ងំពួននៅស្ងៀមស្ងាត់និងធ្វើពុតជាមិនដឹងខ្លួន មិនព្រមហាមាត់និយាយអ្វីឡើយ ប៉ុន្តែពួកគេមិនដឹងទេថា ការធ្វើបែបនេះ គឺពួកគេកំពុងអនុញ្ញាតឱ្យកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃដួលរលំនៅចំពោះមុខហើយ ដូច្នេះអ្នកទាំងអស់គ្នាមិនគួរនៅស្ងៀមទៀតទេ។
ទាំងអស់នេះ គឺជាការលើកឡើងរបស់ លោក Pravit Rojanaphruk ដែលធ្វើឡើងក្នុងគោលបំណងដាស់សតិដល់រដ្ឋាភិបាល និងប្រជាជនជ្រុលនិយមរបស់ថៃឲ្យភ្ញាក់ដឹងខ្លួនឡើងវិញ ដ្បិតឥឡូវនេះប្រទេសថៃទាំងមូលកំពុងតែត្រូវបានគ្រប់គ្រងដោយក្រុមមនុស្សដែល«ស្រវឹងសង្រ្គាម» ធ្វើអ្វីៗតាមតែមហិច្ចតាលោ.ភលន់របស់ខ្លួន លែងដឹង លែងខ្វល់ពីកេរ្តិ៍ឈ្មោះប្រទេសនិងសន្តិភាពទៀតហើយ៕










