តារាចម្រៀង ឱក សុគន្ធកញ្ញា បានសម្តែងការស្ងប់ស្ញែងយ៉ាងខ្លាំងចំពោះទឹកចិត្តក្រុមចម្រៀង K-Pop Nchive ដែលមិនរំសាយកម្មវិធីប្រគំតន្រ្តីរបស់ខ្លួនក្នុងពេលដែលប្រទេសកម្ពុជាប្រឈមនឹងការឈ្លានពានពីប្រទេសថៃ។ មិនត្រឹមតែមិនរំសាយប៉ុណ្ណោះទេប៉ុន្តែក្រុមចម្រៀងនេះថែមទាំងបេ្តជ្ញាចិត្តជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍និងសុខសុវត្ថិភាពកម្ពុជាទៀតផងដែលកត្តានេះហើយធ្វើឱ្យជនជាតិសៀមមួយចំនួនសម្តែងការខឹងសម្បារចំពោះ Nchive។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9hQKjc0_XIHtsP4L-g7CsJwdiN4PX5UGXamPxDM0fNRJPrVLaHCDhNQ0d-nKJWXGebeHK4JfDEuZujZyAem1wTDERYc2Guwb5ug5YRBZabJeqp5GGkLpiiZJchoWZVoT8yenjXCZIVk7hqAOjf-hnLd3PCJ6oxOFDQaRcSy0zycG7Oso9PwFcdgy5oRNi/s1920/image_2026-01-02_10-24-43%20(2).png

តាមរយៈវីដេអូមួយដែលចែករំលែកនៅលើបណ្តាញសង្គមទិកតុកកាលពីពេលថ្មីៗនេះតារាចម្រៀង ឱក សុគន្ធកញ្ញា បានសរសើរទឹកចិត្តក្រុម Nchive ដែលស្ថានភាពនេះប្រសិនជាពួកគាត់ចង់លុបចោលកម្មវិធីក៏បានប៉ុន្តែ Nchive មិនលុបចោលនោះទេនៅតែផ្តល់ការចូលរួម។ តារាចម្រៀង ឱក សុគន្ធកញ្ញា បានសម្តែងការសប្បាយចិត្តរីករាយនិងផ្តល់ភាពកក់ក្តៅទៅកាន់ Nchive ផងដែរ។ ពាក្យសម្តីរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា បានធ្វើឱ្យអ្នកគាំទ្រក្រុមចម្រៀងនេះសប្បាយចិត្តយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi03iLeiT3AqGz0Tol5iukFGgek1Fl_0GT0SZrLZ-3b1dH3VJbJa2Zc8U-rB-nbcxZMLGs-Pfe2ZeqwF4Jr0L8tPnA71YXB9pR9XxE4YHfLUrjQ444ty2ZKshsGjoU-c8bwGvCFsu3hcniCKxc2Tv-M3eI087TsKlEJ7-G-mW807OShwX32Rq54hCpBayx3/s1201/image_2026-01-02_10-24-44.png

គួរបញ្ជាក់ផងដែរថានេះជាលើកទី២ហើយដែលក្រុមចម្រៀង K-Pop Nchive បានមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបើទោះបីជាពួកគេមកចំពេលប្រទេសខ្មែរ-ថៃមានការប៉ះទង្គិចគ្នាក្តីប៉ុន្តែពួកគេសម្រេចចិត្តមិនបោះបង់មិនមានការពន្យារពេលឬលុបចោលឡើយ។ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រកម្ពុជាជ្រួលជ្រាបពេញបេះដូងនោះ Nchive បានបេ្តជ្ញាចិត្តជួយផ្សព្វផ្សាយដល់ពលរដ្ឋកូរ៉េនិងពិភពលោកពីសុខសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជាទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijvR2FxFBcUOAn__4E2K7_y4N5wbf0nLV4dpHzSJ2bSKk1UASqNFQoQxD5kl8vP-sQIhHU0kC9ebb8UB8ndG1nos3wSc0G0YOiTtREcvTD5c-bKEkRL1C0GtrYt-Oya7NQ5bHhCM7YQ0k_pfPrGhOtvVfksFJjAHFUCInjCTxbioLea_hXmPR3QcGSbwYG/s2048/image_2026-01-02_10-09-39.png
ការប្តេជ្ញាចិត្តរបស់ក្រុមចម្រៀង Nchive បែបនេះហើយបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃមួយចំនួនឡាំបាចំពោះក្រុមចម្រៀងដែលមានសមាជិកចំនួន៦រូបនេះដោយប្រកាសពហិការមិនគាំទ្រ។ ទោះយ៉ាងណា អ្នកគាំទ្រកម្ពុជាបានបង្ហាញគោលជំហរយ៉ាងរឹងមាំការពារក្រុម Nchive ពីអ្នកលេងបណ្តាញសង្គមផ្ទះលេខពីរ៕