សូមបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅ និងរាក់ទាក់បំផុតទៅកាន់ពួកគាត់! នៅខណៈនេះមានភ្ញៀវទេសចរជនជាតិឥណ្ឌាកាន់ច្រើនឡើង បានប្ដូរទិសដៅកម្សាន្តរបស់ពួកគេមកកាន់ប្រទេសកម្ពុជាយ៉ាងច្រើនកុះករ ក្រោយមានខកចិត្តនឹងទង្វើប្រមា.ថមើលងាយមកលើសាសនាពីសំណាក់ប្រទេសជិតខាងភាគខាងលិខរបស់កម្ពុជា។
តាមការឲ្យដឹងរបស់ក្រសួងទេសចរណ៍ គិតត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ គឺមានភ្ញៀវទេសចរឥណ្ឌា ដែលធ្វើដំណើរតាមជើងហោះហើរផ្ទាល់ពី Kolkata ដែលមកកាន់ទឹកដីសៀមរាបអង្គរ មានចំនួនកាន់តែច្រើនឡើង។ ទន្ទឹមនឹងការមកដល់របស់ពួកគាត់ យើងបានបង្ហាញ និងរៀបរាប់អំពីប្រាសាទអង្គរវត្តដ៏អស្ចារ្យ ដែលធ្វើពួកគាត់ចងចាំប្រកបដោយភាពសប្បាយរីករាយក្រោយបញ្ចប់ទស្សនាចរ ជាមួយការគ្រវីក្រម៉ាដែលជាអត្តសញ្ញាណមួយរបស់ជនជាតិខ្មែរយើង។
មិនត្រឹមតែប៉ុណ្ណោះ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ភ្ញៀវទេសចរឥណ្ឌាជាច្រើនបានបង្ហាញពីការគោរពស្រសាញ់វប្បធម៌ និងមរតកជាតិខ្មែរ តាមរយៈការស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ នៅបរិវេណប្រាសាទអង្គរផងដែរ។ ទិដ្ឋភាពនេះបានបង្ហាញពីការស្រលាញ់ពេញចិត្ត និងចាប់អារម្មណ៍លើវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ខ្មែរ ព្រមទាំងបង្ហាញពីភាពទាក់ទាញនៃអត្តសញ្ញាណវប្បធម៌ជាតិចំពោះភ្ញៀវអន្តរជាតិយ៉ាងខ្លាំង។.jpg)
ទិដ្ឋភាពនេះមិនត្រឹមតែបង្កើតភាពស្រស់ស្អាតជាសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីសារៈសំខាន់មួយស្តីពីការអភិរក្ស និងការផ្សព្វផ្សាយវប្បធម៌ខ្មែរ ទៅកាន់ពិភពលោកផងដែរ។
អ្នកទេសចរជាតិ និងអន្តរជាតិជាច្រើន បានសរសើរដល់កាយវិការ ការបត់បែនទៅតាមទំរង់ប្រពៃណីទំនៀមទំលាប់ខ្មែរ ដោយចាត់ទុកថា នេះជារូបភាពដែលពោរពេញទៅដោយអត្ថន័យ ដែលបង្ហាញពីកិត្តិយស និងតម្លៃមរតកវប្បធម៌កម្ពុជា ក្នុងសម័យទំនើប។
គួរជម្រាបថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរជនជាតិឥណ្ឌាមកកាន់ប្រទេសកម្ពុជានៅពេលនេះ កើតឡើងបន្ទាប់ពីពួកគាត់ទទួលបានអារម្មណ៍ថាមិនមានសុវត្ថិភាព និងមិនត្រូវបានស្វាគមន៍ពីសំណាក់ប្រទេសជិតខាងភាគខាងលិចរបស់កម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការបំផ្លា.ញរូបសំណាកព្រះវិស្ណុនាពេលថ្មីៗនេះ ដែលពលរដ្ឋឥណ្ឌាភាគច្រើនយល់ឃើញថា គឺជាការប្រមា.ថមាក់ងា.យយ៉ាងខ្លាំងដល់សាសនាហិណ្ឌូរបស់ពួកគេ។
.jpg)
ផ្ទុយពីការប្រព្រឹត្តដ៏អសីលធម៌របស់ថៃ កម្ពុជាដែលជាប្រទេសតូចមួយ បានបង្ហាញពីការគោរព និងការថែរក្សាយ៉ាងយកចិត្តទុកចំពោះសម្បត្តិវប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់មួយចំនួនដែលមានប្រភពពីសាសនាហិណ្ឌូ។ មិនតែប៉ុណ្ណោះ ប្រជាជនកម្ពុជាទៀតសោតក៏ជាជាតិសាសន៍មួយដែលមានសណ្ដានចិត្តស្មោះត្រង់ រួសរាយរាក់ទាក់និងទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសទាំងអស់ដោយមិនមានការរើសអើងជាតិសាសន៍ ឬពណ៌សម្បុរឡើយ។
.jpg)
កត្តានេះហើយ បានធ្វើឲ្យភ្ញៀវទេសចរឥណ្ឌាដែលមានបំណងចង់ទៅកម្សាន្តនៅប្រទេសជិតខាងកម្ពុជាមួយនោះ ផ្លាស់ប្ដូរទិសដៅរបស់ពួកគេ ហើយជ្រើសយកកម្ពុជាធ្វើជាទីកន្លែងសម្រាប់វិស្សមកាលដ៏មានអត្ថន័យ និងពោរពេញដោយភាពកក់ក្ដៅជំនួសវិញ៕










