ទ្រី សក្កដា ដែលជាសិល្បករនិងអ្នកនិពន្ធមួយរូបបានបង្ហាញការហួសចិត្តយ៉ាងខ្លាំងទៅកាន់លោកជំទាវម្នាក់ដែលដេកឱបភ្លើងឈ្លក់វង្វេងនឹងអំណាចបុណ្យសក្តិបែរជាមកដាក់ពាក្យបណ្តឹងលោកទាំងដែលខ្លួនចុះជួយជនភៀសសឹកមកជាច្រើនថ្ងៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBVjBiqHOed9Mlqkt1S51xxMO8HpHOW9N49pufu97ceyApXLBeOp3el3QK_KszTYZE7E3pjCWD9oQSJUFKuoydPtmT_7tC-ggKFMDAHGhr0EWMm75GkUFxlQrEPbjGVR6sJ9IY9YgJqLBMyIPT8FLGrVSawjYwpzJylNR3oZh7VvdJS_Q-soiyiKWLUfBF/s2048/image_2025-12-29_09-08-00.png

កាលពីល្ងាចថ្ងៃទី២៨ ខែធ្នូ ទ្រី សក្កដា ហៅ អាណា សក្កដា បានបង្ហោះសំណេរមួយថា «លោកព្រះ តួនាទី និងឋាន:ខ្ពង់ខ្ពស់ បែរជាមកដាក់ពាក្យបណ្តឹងមករករឿងក្មេងតូចម្នាក់នេះ ស្របពេលដែលគ្នាចុះជួយបងប្អូនជនភៀសសឹក ឆ្លងកាត់គ្រាប់បែកសឹងគ្រប់កន្លែង តែលោកជំទាវកំពុងដេកនៅក្នុងភូមិគ្រឹះ ដេកបើកម៉ាស៊ីនត្រជាក់ ចាំបន្តិចណាលោកជំទាវ ចាំខ្ញុំពន្យល់លោកជំទាវ និងបងប្អូនខ្មែរឱ្យយល់ មិនបាច់ចេញលិខិតមេធាវីកោះអញ្ជើញអីទេ ខ្ញុំគ្មានពេលទៅជួបទេ ព្រោះខ្ញុំអត់ចូលចិត្តចំណាយពេលវេលាអត់ប្រយោជន៍ទេ»។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIawuo4XmaO1V7yJcNePS9ki-eVXnwPzNW_cxP_wuXw0roHpaTFvkSJdvGyEdF7PCvgKTKzLwce5nbeJG8f8BpBNN_dJ1o6zaE0PnTF1edw3SFOYGzBmCjlM8pHTx-qYI11fGhELWaEzANwoPkGQJaPTlmR_ACiYR_QN84Jammr3PnwAUwSbX0YaUEbY7v/s1985/image_2025-12-29_09-08-03.png

    ទ្រី សក្កដា បន្តទៀតថា «បើចង់ជួបខ្ញុំ មកហាងខ្ញុំមក ហើយជួបតែ៥នាទីបានហើយ ខ្ញុំរវល់រៀបស្បៀងទៅខេត្តទៀត ក្បាលអានេះអត់ដែលខ្លាចរឿងគុកច្រវ៉ាក់ទេ អធ្យាស្រ័យ តែបុណ្យបាបមានណា ! ចាំជួបគ្នានៅតុលាការណា សូមបញ្ជាក់ណា ខ្ញុំកូនអ្នកព្រះវិហារ ឪខ្ញុំជាទាហានពលី គេហៅថាពូជអ្នកប្រយុទ្ធ ការពារផលប្រយោជន៍ជាតិ អត់ដែលធ្វើរឿងអត់ប្រយោន៍ជាន់ជាតិសាសន៍ខ្លួនឯងទេ»។ បន្ទាប់ពីចេញសំណេររួចសិល្បកររូបនេះបានចេញវីដេអូមួយដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ផ្ញើជូនលោកជំទាវប៉ិនជាន់ក្បាលអ្នកទន់ខ្សោយ ខ្លាំងតែជាមួយខ្មែរគ្នាឯង ប៉ិនអាខាងលាបពណ៌គេ ឈ្លក់វង្វេងនឹងអំណាចបុណ្យសក្តិ លែងស្គាល់គុណធម៌ ទេវតាហេតុអីបានោ្យមនុស្សធុនហ្នឹងក្លាយជាអ្នកមាន? តែបុណ្យបាបមានពិត ! បងប្អូនខ្មែរជួយខមមិនពិចារណាប្រដៅគាត់ផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyoJItHZE4Xjs_V2QbXr2pkKb9-Dz4ll_lq43RG51ugk8_6PLcb_2VEqTdnyaApF2GHl3C3AkMfaV3U7CNteYZJYJft_7h23Vs4xIG8_So37IoKRxV8MmL5Tu6XhEbDoVntl_u8eaQLBf3c4EJhAZr_fqYtBsHPhRCvbsY6tqfw_PMd-3DM-UiVFp9q-4W/s2048/image_2025-12-29_09-08-04.png

    ក្នុងវីដេអូ ទ្រី សក្កដា បានបង្ហាញការហួសចិត្តផង អស់សំណើចផងទៅកាន់ជំទាវម្នាក់នោះដែលបានដាក់ពាក្យបណ្តឹងមកកាន់ខ្លួន។ ជុំវិញបញ្ហានេះលោកបានពន្យល់ថាមានថ្ងៃមួយលោកបានបង្ហោះសំណេររឿងចោរសៀម ដែលដាក់ថា១-០ ហើយអ្នកដែលកាន់ជើងខាងសៀមជាលេខ១ឱ្យវិនាសព្រាត់ប្រាស់ដែលពូកែធ្វើស៊ីបោកអ្នកអនឡាញ។ ក្រោយពីបញ្ចេញសំណេររបស់ខ្លួនក្នុងន័យប្រៀបធៀបទៅកាន់ចោរសៀម ទ្រី សក្កដា បានបង្ហាញថានៅពេលលោកបានមកដល់ភ្នំពេញលោកបានឆែកមើលនៅក្នុងប្រអប់សារឃើញលិខិតមេធាវីកោះហៅអញ្ជើញលោកពីលោកជំទាវម្នាក់ដែលមានខ្សែធំពីរឿង ១-០ ថាលោកឌឺ ដៀមដាមគាត់ហើយឱ្យទៅជួបមេធាវីគាត់ព្រោះវាធ្វើឱ្យប៉ះពាល់កិត្តិយសនិងបានបរិហាកេរ្តិ៍គាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjacakOwqJT4Br-4vkeroqAF44iJTg1Gu6rjt3XRM5vCjYpR8UG8iWM0RlZ-os5srMODn4xSMdyiCf7X7xH-o3bBLHNyUCUwIP9Qbd18Fuw1Kmkqs4skm4etcL48Shyphenhyphen_rCz3LFjcTbEaJ-OP32H-kYqxxOsBEgFBDYT2Rzr54-KKv3UbwSFDhYh2GS3E0F5/s2048/image_2025-12-29_09-07-58.png

    ទ្រី សក្កដា បានអះអាងថាខ្លួនលោកមិនបាននិយាយប៉ះពាល់ដល់ឈ្មោះលោកជំទាវនោះទេ ហើយអាចដាក់ពាក្យបណ្តឹងមកកាន់តុលាការបានលោកនឹងទៅស្រាយបំន្លឺពីព្រោះលោកស្អាតស្អំ ៕