អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានចេញមក“ថ្កោលទោសយ៉ាងដាច់អហង្ការ” ចំពោះការវា.យប្រហា.រភេរវកម្មដ៏សាហាវទៅលើវិហារអ៊ីស្លាមមួយក្នុងទីក្រុង Homs ប្រទេសស៊ីរី ក្នុងអំឡុងពេលអធិស្ឋានកាលពីថ្ងៃសុក្រ។

តាមការចុះផ្សាយនៅលើគេហទំព័រព័ត៌មាននៃអង្គការសហប្រជាជាតិ ប្រទេសស៊ីរីបានដើរលើផ្លូវឆ្ពោះទៅរកការផ្លាស់ប្តូរនយោបាយចាប់តាំងពីការផ្តួលរំលំរបប Assad កាលពីខែធ្នូឆ្នាំមុន ប៉ុន្តែនៅតែបន្តប្រឈមមុខនឹងអំពើហិង្សានិកាយសាសនា និងអំពើហិង្សាផ្សេងៗទៀត។ ក្នុងនោះបើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ក្រុមមួយដែលមានឈ្មោះថា Saraya Ansar al-Sunna គឺជាអ្នកដែលត្រូយទទួលខុសត្រូវចំពោះបញ្ហា។
.jpg)
ដោយឡែក នៅក្នុងសេចក្តីថ្លែងការណ៍របស់ UN កាលពីថ្ងៃសុក្រ ទី២៦ ខែធ្នូនេះ គឺ“អគ្គលេខាធិការបានបញ្ជាក់ជាថ្មីថា ការវាយប្រហារប្រឆាំងនឹងជនស៊ីវិល និងទីកន្លែងសក្ការៈបូជា គឺជារឿងដែលមិនអាចទទួលយកបានទេដាច់ខាត។ លោក António Guterres សង្កត់ធ្ងន់ថា អ្នកដែលទទួលខុសត្រូវត្រូវតែត្រូវបានកំណត់អត្តសញ្ញាណ និងនាំខ្លួនទៅកាត់ទោសជាធរមាន”។.jpg)
មិនតែប៉ុណ្ណោះលោកក៏បាន “កត់សម្គាល់ផងដែរថា អាជ្ញាធរស៊ីរីបានថ្កោលទោសការវាយប្រហារនេះ និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងធ្វើឱ្យជនល្មើសទទួលខុសត្រូវ”។
.jpg)
តាមរយៈសេចក្តីថ្លែងការណ៍ខាងលើ ប្រមុខអង្គការសហប្រជាជាតិក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃអ្នកដែលបានស្លា.ប់ និងបានជូនពរជនរងគ្រោះដែលរងរបួសផ្សេងៗទៀតឲ្យឆាប់ជាសះស្បើយផងដែរ៕









