ប្រទេសថៃ ៖ នៅប្រទេសថៃ អ្នកណាៗក៏ដឹងដែរថា សង្គ្រា.មរវាងកម្ពុជា-ថៃលើកនេះ គឺរៀបចំដោយនាយករដ្ឋមន្ត្រីថៃចាំផ្ទះសហការជាមួយកងទ័ព ក្នុងគោលបំណងរកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០២៦ ក្រោយរងការស្តីបន្ទោសពីសង្គមយ៉ាងខ្លាំងដែលអសមត្ថភាពដឹកនាំប្រទេសគ្រប់វិស័យ ជាពិសេស បណ្តោយឱ្យពលរដ្ឋភាគខាងត្បូងស្លា.ប់ដោយសារទឹកជំនន់រហូតជាង១,០០០នាក់ ។ លើសពីនេះ នាយករដ្ឋមន្ត្រីមានទំនាក់ទំនងជិតស្និទ្ធជាមួយមេឧក្រិដ្ឋ.កម្មឆ្លងដែនបរទេស និងព្យាយាមលាក់បាំងព័ត៌មាន បើមិនបង្កសង្គ្រា.មឈ្លានពា.នកម្ពុជា នឹងគ្មានផ្លូវបន្តតំណែងឡើយ ។

ស្របពេលពលរដ្ឋថៃមួយចំនួនគាំទ្រសង្គ្រាមបង្ហូរឈាម ប៉ុន្តែក៏មានពលរដ្ឋថៃជាច្រើនបានបញ្ចេញមតិក្នុងបណ្តាញសង្គមទាមទារឱ្យមេដឹកនាំរបស់ខ្លួនបញ្ចប់សង្គ្រា.មឈ្លានពានដោយការចរចាឆាប់ៗ ដោយសារវាគ្មានប្រយោជន៍អ្វី ក្រៅពីចង់យកឈ្នះកម្ពុជាដោយប្រើប្រាស់អាវុធ និងយន្តហោះចម្បាំង F-16 ហើយសុខចិត្តលះបង់ជីវិតកងទ័ព និងពលរដ្ឋឱ្យស្លាប់ដោយសារសង្គ្រាម ។ ម្យ៉ាងទៀត សង្គ្រាមមិនផ្តល់លទ្ធផលល្អឡើយ មានតែធ្វើឱ្យពលរដ្ឋខាតបង់ពេលវេលារកស៊ី បាត់បង់ការងារ គ្មានប្រាក់សងបំណងធនាគារ ដោយស្នាក់នៅក្នុងជំរំភៀសសឹករង់ចាំប្រាក់សំណងតិចតួចពីរដ្ឋាភិបាល ។

ពលរដ្ឋថៃម្នាក់មានឈ្មោះក្នុង TikTok ថា «kasitisantalunai» និយាយថា គ្រប់សង្គ្រាមក្នុងប្រវត្តិសាស្ត្រនាពេលកន្លងមក គឺសុទ្ធតែបញ្ចប់ដោយការចរចាសន្តិភាព ដូចជា ៖ សង្គ្រាមលោកលើកទី១ បានសម្លា.ប់ជីវិតមនុស្សចាប់ពី១៥លាន ទៅ៤០លាននាក់ ចុងក្រោយ បញ្ចប់ដោយការចរចា ។ រីឯសង្គ្រាមលោកលើកទី២ បាត់បង់ជីវិតមនុស្សចាប់ពី៥០លាន ទៅ៨៥លាននាក់ ក៏បញ្ចប់ដោយការចរចាដែរ ។

ចំណែកពលរដ្ឋថៃវិញបែរជាទាមទារឱ្យកងទ័ពធ្វើសង្គ្រាមវាយប្រហារកម្ពុជាឱ្យធ្ងន់ធ្ងរបំផុត តើពួកគេនឹងឱ្យកងទ័ពបញ្ចប់សង្គ្រាមពេលណា? តើប្រទេសថៃទទួលបានអ្វីមកវិញបន្ទាប់ពីឈ្នះសង្គ្រាម ខណៈកងទ័ពថៃស្លាប់ជាច្រើននាក់? យើងដឹងច្បាស់ថា សង្គ្រាមទាំងអស់ត្រូវតែបញ្ចប់ដោយការចរចា ប៉ុន្តែមនុស្សមួយចំនួនញុះញង់ឱ្យបង្កសង្គ្រាមដោយប្រើប្រាស់អាវុធធុនធ្ងន់កាន់តែខ្លាំងឡើងៗ រហូតបាត់បង់ជីវិតកងទ័ពនៅសមរភូមិ ដោយមិនខ្វល់ពីក្រុមគ្រួសារកងទ័ពសោកសង្រេងដោយសារបាត់បង់សមាជិកគ្រួសារ ។

ពលរដ្ឋថៃគួរស្នើឱ្យរដ្ឋាភិបាលធ្វើសង្គ្រាមពាណិជ្ជកម្មវិញ ដែលមិនមែនជាសង្គ្រាមដូចពេលបច្ចុប្បន្នបណ្តាលឱ្យបាត់បង់ជីវិតកងទ័ព និងជនស៊ីវិល ឬស្នើឱ្យរដ្ឋាភិបាលប្រញាប់ចរចាសន្តិភាពដើម្បីបញ្ចប់សង្គ្រាមឆាប់ៗ ល្អជាងញុះញង់ឱ្យវាយប្រហារកម្ពុជាយ៉ាងចាស់ដៃ ។ តើថៃធ្វើសង្គ្រាមដើម្បីអ្វី ឬដើម្បីឱ្យកម្ពុជាចុះចាញ់មិនអាចតបតវិញ ហើយនឹងមានមនុស្សប៉ុន្មាននាក់ទៀតដែលត្រូវស្លាប់មុនបញ្ចប់សង្គ្រាម ។

ហេតុនេះ ពលរដ្ឋត្រូវជួយគ្នាដាក់សម្ពាធរដ្ឋាភិបាលថៃ និងដាក់សម្ពាធនាយករដ្ឋមន្ត្រីចាំផ្ទះ លោក Anutin Charnvirakul ឱ្យប្រញាប់សុំចរចាសន្តិភាពជាមួយកម្ពុជាឱ្យលឿនបំផុតដើម្បីកុំឱ្យមនុស្សស្លាប់បន្តទៀត មិនមែនញុះញង់ឱ្យធ្វើសង្គ្រាមយ៉ាងចាស់ដៃដើម្បីបំពេញចិត្តអ្នកណាម្នាក់ ឬបំពេញចិត្តមនុស្សមួយក្រុម ។ ការសំណូមពរនេះ មិនមែនខ្ញុំមិនស្រឡាញ់ប្រទេសជាតិនោះទេ ប៉ុន្តែខ្ញុំមិនចង់ឱ្យបាត់បង់ជីវិតមនុស្សច្រើនជាងនេះ ។ នេះបើតាមការលើកឡើងរបស់ម្ចាស់ TikTok ឈ្មោះ «kasitisantalunai» ។

គួរបញ្ជាក់ថា កន្លងមក ពលរដ្ឋនៅខេត្តឈៀងម៉ៃបាននាំគ្នាតវ៉ាឱ្យមេដឹកនាំបញ្ចប់សង្គ្រាមឈ្លានពានកម្ពុជាផងដែរដែរ ពីព្រោះមិនមែនពលរដ្ឋថៃទាំងអស់សុទ្ធតែគាំទ្រសង្គ្រាមទេ ពីព្រោះសង្គ្រាមមានតែនាំមកនូវការខាតបង់ទ្រព្យសម្បត្តិ និងជីវិតមនុស្ស ពលរដ្ឋកម្ពុជានិងថៃសុទ្ធតែជាមនុស្សដូចគ្នា ហើយសោកស្តាយដែលសាច់ញាតិស្លាប់ដោយសារសង្គ្រាម ។ អ្នកដែលជំរុញឱ្យកងទ័ពធ្វើសង្គ្រាមឈ្លានពាន ដោយសារមិនបានភៀសសឹក រស់នៅសុខស្រួល មិនធ្លាប់ឆ្លងកាត់សង្គ្រាម ដោយចង់បំពេញមហិច្ឆតាវាតទីទឹកដីតាមរយៈការអប់រំប្រវត្តិសាស្ត្រក្លែងក្លាយ ។

បើតាមពលរដ្ឋនៅជំរំភៀសសឹកនានានៅព្រំដែនប្រាប់ថា ពិបាកខ្លាំងណាស់ ពីព្រោះគ្មានប្រាក់សងបំណងធនាគារ គ្មានប្រាក់បង់រំលោះយានជំនិះ ដោយសារមិនបានប្រកបមុខរបរ ឬធ្វើស្រែចម្ការ ។ ពួកគេចាប់ផ្តើមធុញទ្រាន់នឹងមេដឹកនាំរបស់ខ្លួន មិនព្រមបញ្ចប់សង្គ្រាម និងបារម្ភខ្លាចសង្គ្រាមនេះអូសបន្លាយរហូតដល់ឆ្នាំ២០២៦ ៕