ក្រោយពីស្វែងយល់ចិត្តគ្នាអស់រយៈពេលជាច្រើនឆ្នាំពេលនេះ រ៉េត សារីតា និងគូដណ្តឹងជាជនបរទេសបានចូលរោងជ័យតាមប្រពៃណីទំនៀមទម្លាប់ខ្មែរហើយដែលពិធីមង្គលការអ្នកទាំងពីររៀបចំនៅខេត្តសៀមរាប។ ទន្ទឹមនឹងនេះ សារីតា បានទម្លាយប្រាប់សាធារណជនអំពីមូលហេតុដែលនាងនិងស្វាមីជ្រើសរើសទឹកដីអង្គររៀបចំពិធីសំខាន់ក្នុងជីវិតរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_8q3Iho4IkS8M7YJ9XOWBSPd_Rm4ZHchQNM4OYtovsobui8Ar5bdgHWkeHcQM0S1yuaAHJnHpTNwy5231Fqw017L8QYQu4x-xR_PcFW0ku0Z9PsNoeZ3gFzlcD73Q1xMzoVv4L8OStPN3tsfM2JQZjGwOqngLnfBdmGExDlbMbQLgCZfs3tsUYn4Py7wt/s2048/image_2025-12-19_11-03-55.png
នៅព្រឹកថ្ងៃទី១៩ ខែធ្នូ នេះ រ៉េត សារីតា បានបញ្ជាក់នៅលើបណ្តាញសង្គមរបស់ខ្លួនថា «ខេត្តសៀមរាបមិនមែនជាស្រុកកំណើតយើងខ្ញុំទាំងពីរនាក់ទេប៉ុន្តែទីនេះគឺជាកន្លែងមួយដែលមានអត្ថន័យនិងពិសេសបំផុតសម្រាប់យើងខ្ញុំទាំងពីរនាក់ ដែលពិតជាស័ក្តិសមក្នុងការទទួលបាននូវការគោរពខ្ពង់ខ្ពស់បំផុត ពីសំណាក់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។ ហេតុនេះហើយខេត្តសៀមរាបបានក្លាយជាទីតាំងសម្រាប់យើងខ្ញុំទាំងពីររូប រៀបអាពាហ៍ពិពាហ៍»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZNjfyMk3t7grIScWY698EWwh5ejrQETAe5YR3ZtgSjtgbs-CzwmOAEYP3xkfGKJ-6V5yjbDd003ITpMBaJ5ieq8nY0nkBwxpdmpnz2LmrXdXPGSLsDYfxJRFI3dXexe8mGO8extiIuTyvEBvS39a_0616EOQNVpSsr5I7GU3GHSERmG_WFbfXwNWxtFdO/s2048/image_2025-12-19_11-03-56.png

មូលហេតុចម្បងដែល រ៉េត សារីតា និងស្វាមីជនបរទេសសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍នៅលើទឹកដីអច្ឆរិយៈនេះគឺក្នុងគោលបំណងផ្សព្វផ្សាយវប្បធម៌អរិយធម៌ ទេសចរណ៍ ទៅកាន់ពិភពលោកឱ្យស្គាល់កាន់តែច្បាស់ និងជាចរន្តសេដ្ឋកិច្ចជួយទៅដល់សិល្បករនិងអាជីវកម្មក្នុងស្រុក។ មូលហេតុចុងក្រោយនោះគឺដោយសារអ្នកទាំងពីរគោរពនិងស្រឡាញ់ទឹកដីអច្ឆរិយៈនេះជាខ្លាំងដែលមិនអាចកាត់ថ្លៃបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJBB7B4nDy5ve-CbRrL1pHp9wVamKLUfsCXHKmxrWHmy4LpIWSeSxTSHY1oJAtW6I5jRrv6fclFL3RP6c9eK2gdlj8gqR-SZM1Ty8NvUgTjemxdBz_jLoSNDkfAAbMamp_JeM-g6JG4TztW4usj1ddY0XfZy3iHbcOgdU9tNt5eSFfOA-LSmQy2IPwEY47/s1440/image_2025-12-19_11-03-53%20(2).png

ងាកមកកាន់លោក តូម៉ាស់ ហ៊ីមេនេស វិញបានបង្ហោះនៅលើបណ្តាញសង្គមនាពេលថ្មីៗមុនពេលរៀបអាពាហ៍ពិពាហ៍ជាមួយនឹង រ៉េត សារីតា លោកបង្ហាញថាដ្បិតលោកមានឈាមជ័រអាម៉េរិកប៉ុន្តែលោកមានបេះដូងជាខ្មែរ ខណៈលោកក៏ធ្លាប់បួសក្នុងវិស័យព្រះពុទ្ធសាសនាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBPEobPY2I75E5V-MqA9U2vFiNomYbRWl-eMrfErOVnHl9cenGASugozlyNT2OjHN-pkqezOXbX6Su86wOVfog0jTX2h7z8CCCbF-FcGL2Ke0JYM2cdWii23CiGG2zEkSXq9N-py6s3ZrPKv4CaE1dgnam7BxgR67Sqd3QgDQf_SNABWerpPtpft4T-lUC/s1800/image_2025-12-19_11-04-02.png

គួរបញ្ជាក់ផងដែរថា លោក តូម៉ាស់ បានស្នើសុំ រ៉េត សារីតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២០ រៀបការគឺនៅខែកុម្ភៈ ឆ្នាំ២០២៤ លើភ្នំទឹកកកនៃប្រទេស New Zealand៕