បន្ទាប់ពីចេញបទចម្រៀង ចោរ ហើយត្រូវបានជនបរទេស Reaction ជាច្រើននាក់និងមានមតិយោបល់ឈរខាងកម្ពុជាយ៉ាងផុសផុល វណ្ណដា ថាចម្រៀងនៃការពិតគឺមិនអត់ប្រយោជន៍នោះទេ។ លើសពីនេះ វណ្ណដា ថាដល់ពេលបកស្បែកមុខជាតិសាសន៍មួយនេះឱ្យគេដឹង ខណៈក៏ត្រៀមលុតតារាថៃដែលរ៉េបមិនចំរ៉េបស្តាប់មិនជួន ប៉ុន្តែរង់ចាំមកពេញតុសិនចាំទទួលភ្ញៀវពីព្រោះទឹកមាត់លោកថ្លៃ។
.png)
កាលពីថ្ងៃទី១៣ ខែធ្នូ វណ្ណដា បានទម្លាក់បទ «ចោរ» ជាមួយនឹងបារ៉ូលពិឃាតជាច្រើនរហូតដល់កំណត់អាយុសម្រាប់អ្នកចូលទស្សនាធ្វើឱ្យអ្នកមួយចំនួនមិនអាចចូលស្តាប់ចម្រៀងរបស់លោកបាន។ ជាការកត់សម្គាល់ជាមួយនឹងចំណងជើងអក្សរធំ វណ្ណដា បានបង្កប់អក្សរចំណងជើងតូចទៀតផង។តាមរយៈចម្រៀងរបស់ វណ្ណដា នេះក៏បានសាយភាយដល់ជនបរទេសជាច្រើនខណៈមានខម្មិនជាច្រើនបានបង្ហាញគោលជំហរជាមួយនឹងប្រទេសកម្ពុជា។
កាលពីយប់ថ្ងៃទី១៧ ខែធ្នូ គណនីផ្ទាល់ខ្លួនរបស់ វណ្ណដា ក៏បានចែករំលែកបទ «ចោរ» ចេញពីឆាណែលយូធូប ដោយបានរៀបរាប់ថា«កុំគិតថាចម្រៀងនៃការពិតគឺអត់ប្រយោជន៍ បើក ១៨+ ស្តាប់បានប៉ាប៉ិននេះ អេមហួស ចុះទំរាំអត់បិតទៀត? អរគុណបំផុតពេលមនុស្សមកពីគ្រប់ប្រទេសគាំទ្រខ្មែរ ដែលដឹងថាយើងជាអ្នកអង់អាចការពារប្រទេស »។ តារារ៉េបរូបនេះបន្តទៀតថា «អត់ចាំទេ ដល់ពេលត្រូវពេលបកស្បែកពួកជាតិសាសន៍ថោកទាបហ្នឹងឱ្យគេដឹងហើយ នៅពួករ៉េបមិនចំរ៉េប២,៣តុទៀតចាំមកពេញតុ ទទួលភ្ញៀវត ទឹកមាត់យើងថ្លៃ»។ វណ្ណដា ថាខ្លួនធ្វើគណៈកម្មការកម្មវិធីរ៉េបដែរ ពួកអ្នករ៉េបអត់ជួន ខ្លួនស្តាប់ម៉េចចូល។ ក្នុងនោះ វណ្ណដា បានបញ្ជាក់ទៀតថាលោកកំពុងតែ មើលបរទេសដែលreaction គេឈរជាមួយយើង គេនិយាយជំនួសយើងដែលនេះជាទ័ពឌីជីថល។
ទន្ទឹមនឹងបកអាក្រាតសៀមជាចោរតជំនាន់ និងរៀបរាប់ខ្លឹមសារជាច្រើនទៀត ប្រជាជនថៃជាច្រើនបានសម្តែងការខឹងសម្បារមកកាន់ វណ្ណដា សាជាថ្មី។ ទោះបីជាប្រឈមនឹងការបាត់បង់អ្នកគាំទ្រនៅថៃតែតារាចម្រៀងរ៉េបមានដើមកំណើតនៅខេត្តព្រះសីហនុរូបនេះសុខចិត្តជ្រើសរើសនិយាយការពិតហ៊ានតតាំងជាមួយនឹងចោរឈ្លានពាន ខណៈលោកនិងក្រុមការក៏បានរៃអង្គាសថវិកា និងទឹកប្រាក់បានមកពីការប្រគំតន្រ្តីនៅបារាំងត្រៀមជួយជនភៀសសឹកផងដែរ៕










