តាមរយៈការបង្ហាញរបស់អ្នកបង្កើតមាតិកា សាយទី បានឱ្យដឹងថាតារាសម្តែង ស៊ីន យូប៊ីន បានជួយអង្កររហូតដល់៣តោនមកកាន់មូលនិធិនៅ Vin Mart ដើម្បីសម្រួលទុក្ខលំបាករបស់បងប្អួនភៀសសឹក។ កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះក៏បានជួយជាស្បៀងថ្នាំសង្កូវតាមរយៈមូលនិធិរបស់តារាចម្រៀង នីកូ ផងដែរ។
ដូចប្រិយមិត្តជ្រាបមកហើយថាតារាសម្តែង ស៊ីន យូប៊ីន បានប្រឈមនឹងមតិប្រតិកម្មយ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គមស្របពេលថៃនិងកម្ពុជាមានសង្គ្រាមជាមួយគ្នាដោយតារាស្រីរូបនេះពុំបាននិយាយចំៗការពិតដែលថាថៃឈ្លានពានកម្ពុជាឡើយ។ គេពុំដឹងមូលពីក្រោយយ៉ាងណានោះទេប៉ុន្តែ យូប៊ីន បានបង្ហោះពីផលប៉ះពាល់ដែលកម្ពុជាទទួលបាន ខណៈនាងបានចេញវីដេអូបួងសួងនិងដឹងគុណចំពោះវីរៈភាពរបស់កងទ័ពកម្ពុជា។
.png)
កាលពីពេលថ្មីៗនេះ ស៊ីន យូប៊ីន និងប្អូនស្រី ស៊ីន ជេននី បានជួយជាស្បៀងនិងថ្នាំសង្កូវមួយចំនួនតាមរយៈមូលនិធិរបស់តារាចម្រៀង នីកូ ខណៈពេលនេះ ស៊ីន យូប៊ីន បានជួយអង្កររហូតដល់៣តោនឯណោះទៅដល់ជនភៀសសឹក។ អ្នកបង្កើតមាតិកា សាយទី បានបញ្ជាក់កាលពីយប់ថ្ងៃទី១៦ ខែធ្នូ នេះថាតារាសម្តែង ស៊ីន យូប៊ីន បានជួយអង្កររហូតដល់៣តោនជូនដល់ជនភៀសសឹក។ អង្ករនេះគឺបានដឹកចេញកាលពីយប់មិញនេះតែម្តងតាមរយៈមូលនិធិនៅទីតាំង Vin Mart។
នៅយប់ថ្ងៃទី១៦ ធ្នូ នេះដែរ UNICEF Cambodia ក៏បានបង្ហោះរូបភាពតារាសម្តែង ស៊ីន យូប៊ីន និងអ្នកបង្កើតមាតិកាផ្សេងទៀត បាននៅជាមួយក្មេងៗភៀសសឹកក្នុងការគាំទ្រផ្នែកផ្លូវចិត្ត រួមទាំងជំនួយផ្លូវចិត្តបឋមដែលកុមារកំពុងប្រឈមក្នុងអំឡុងពេលនេះផងដែរ៕










