ប្រទេសថៃ៖ ក្រោយពីមានការសង្ស័យថា មានបណ្ដាញរត់ពន្ធផ្លូវក្នុងលួចផ្គត់ផ្គង់ប្រេងឥន្ធនៈពីប្រទេសថៃទៅឲ្យប្រទេសកម្ពុជា ក្រុមហ៊ុនថាមពលរដ្ឋថៃ PTT បានបកស្រាយនៅថ្ងៃចន្ទនេះថា ចាប់តាំងពីចុងខែមិថុនាមក ខ្លួនមិនបាននាំចេញប្រេងពីក្រុមហ៊ុនទៅឲ្យកម្ពុជាឡើយ ដោយបញ្ជាក់ពីគោលជំហររបស់ខ្លួនបន្ថែមថា នឹងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់យោធាថៃនៅក្នុងជម្លោះព្រំដែនជាមួយកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmDGimPA3qJSQiUtziRLyxZr2mR6iFUTQEFwvIlKXKSghNj-y8802oTSmBSK-LNxhNPEjCT680qrpQdmPjtZeSPcvIgPsB4SJ92byDgedGUD8KEX4plf1vOe7HGr71lfEjMeZHgB0qktXygIp6yhOrda4QIlMhHb7mOATqAyAqSiu_CT8a4ww6voD5Lj1x/s1200/photo_2025-12-16_10-36-25.jpg

នាថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញនេះ ក្រុមហ៊ុន PTT OR ដែលផ្គត់ផ្គង់ថាមពលឧស្ម័ន និងប្រេងឥន្ធនៈដ៏ធំបំផុតរបស់ថៃ បានចេញសេចក្ដីថ្លែងការណ៍បន្ទាន់មួយដើម្បីបញ្ជាក់ថា ពួកគេមិនមានការដឹកជញ្ជូនប្រេងមកកម្ពុជាទៀតនោះទេ ទាំងផ្លូវគោក និងផ្លូវទឹក ពោលគឺការនាំចេញប្រេងទៅកម្ពុជា ត្រូវបានបញ្ឈប់ទាំងស្រុងចាប់តាំងពីមានការបិទព្រំដែន កាលពីចុងខែមិថុនាកន្លងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNME0ZDOE1VNfFPRPDnfU-6-rHRA63jPisS6obg48HgKM3UUdzvHhKjWaJ_EwtAUFN3N0079A-Hd1bR0GNH4SOmCOaQSRqkNmjnOddUUCzrdonL8x9p1ORYSMZJWYhYZnqAe86dR60VsbiaWLBRSmZKOl-aRuVVmDBB7qU9nf1UiTWwfTQEOQTlLKn4bkS/s1280/photo_2025-12-16_10-36-26.jpg
ជាមួយគ្នានោះ ក្រុមហ៊ុន PTT ក៏បានបញ្ជាក់ឡើងវិញពីជំហររបស់ខ្លួនក្នុងការគាំទ្រដល់សកម្មភាពយោធាថៃនៅក្នុងជម្លោះព្រំដែនដែលកំពុងតែមាននៅពេលបច្ចុប្បន្ននេះផងដែរ។ នៅក្នុងសេចក្ដីថ្លែងការណ៍ខាងដដែលនោះ ក្រុមហ៊ុន PTT បានសង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្តរបស់ពួកគេ គឺជាការរក្សាសន្តិសុខជាតិជាអាទិភាពចម្បង។ ពួកគេនឹងផ្តល់ការលើកទឹកចិត្ត និងការគាំទ្រដល់មន្ត្រី និងភ្នាក់ងារថៃទាំងអស់ដែលពាក់ព័ន្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFmWKzWsKxt_eZL4_foo1lBFRNJY0OjPl33dZzm6PhAHxyioDhtj4sJ1LcGueCezH4YWt8L2FDDBTLMhAezN8clzzKa-CTJzdt-IiURquWL1PfzmBrlGucdLzT0m00GWuMvR7iDka3DzBpw4TxqfnpVg3rEYO2QIL-B8lCZlRg35Yds6JtflGM1F2JC8Xh/s1280/photo_2025-12-16_10-36-25%20(2).jpg

ការចេញមកបកស្រាយរបស់ក្រុមហ៊ុន PTT ដូចខាងលើ ធ្វើឡើងក្រោយពេលដែលពាក្យចចាអារ៉ាមថា មានក្រុមហ៊ុនផ្គត់ផ្គង់ប្រេងដ៏ធំមួយលួ.ចលក់ប្រេងទៅឲ្យកម្ពុជា តាមរយៈការនាំចេញទៅឡាវ ហើយបន្ទាប់មកក៏ដឹកចេញពីឡាវបន្តមកដល់កម្ពុជា។ ដើម្បីរឹតបន្តឹង និងទប់ស្កាត់កុំឲ្យមានការលួចលក់ប្រេងទៅឲ្យកម្ពុជាបន្តបែបនេះ មេបញ្ជាការភូមិភាគទី២ថៃ លោក វិរៈយុទ្ធ រ៉ាក់សុីន បានបញ្ជាឲ្យមន្រ្តីច្រកព្រំដែន ចុងមេក បិទច្រកព្រំដែនជាប់ឡាវដើម្បីត្រួតពិនិត្យ ដែលធ្វើឲ្យឡានដឹកប្រេងជាង ៨០គ្រឿងត្រូវជាប់គាំងអស់រាប់សិបម៉ោង។ ប៉ុន្តែក្រោយមកក៏បានធ្វើការសូមអភ័យទោសប្រទេសឡាវវិញ ព្រោះមិនបានពិនិត្យឃើញអ្វីខុសប្រក្រតីដូចការសង្ស័យរបស់ខ្លួនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6rkk801jBcrFZ47xcdMdlw0X0-Wg_DG8BZjDCvxvqqSz9DOLarMectQ5txyyxO4m8oQ9AHn9hGu9GTz0ISHNiwWWMzCzIJE_Jy44Tl5EH6O17ylg7sGotP8b3IO-LZ6RnVdFEfykwcbMZxfQ37Yn2w-on82jLBF-d1X8D4jCST3L1aRE5dGfwC3VJedKJ/s2560/image_2025-12-16_11-09-21.png

គួរបញ្ជាក់ថា ចាប់តាំងតែពីចុងខែមិថុនាមក កម្ពុជាបានប្រកាសរួចមកហើយថា នឹងបិទការនាំចូលប្រេង និងឧស្ម័នរបស់ប្រទេសថៃ ដោយងាកទៅរកប្រភពផ្គត់ផ្គង់ផ្សេងៗ ក្រោយអ្នកនយោបាយក្នុងស្រុកថៃគំរាមកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេង ក្នុងបរិបទតានតឹងព្រំដែន។ ដូច្នេះបើគិតឲ្យដល់ទៅ ថៃមិនចាំបាច់ព្យាយាមទប់ស្កាត់ការនាំចេញប្រេងមកកម្ពុជានោះទេ ព្រោះរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសមិនឲ្យនាំចូលប្រេងពីថៃស្រាប់ទៅហើយ។ លើសពីនេះ បើតាមស្ថានភាពប្រជាជនកម្ពុជានៅពេលនេះ ក៏មិនត្រូវការប្រេង សាំង ទំនិញ ឬសេវាកម្មផ្សេងៗពីក្រុមហ៊ុនថៃផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-wwhaAXQxYcss0gkIhVY8lXYXQ8zVn51EufLpffVNSfTxXZ5RMvE-iDp0-cenIT4JgX2Bt3Dh3vAliX3yJwVqbdS7FS1fIOGd4qp0uSAyffbdseTTAqSlZEXkD6JXil9dfUtiw0sugiV73ZqwJAUn4kE8zToja-aUCLwwN2z0NZYlXs3q_Ke0PGJVvS_5/s1440/image_2025-12-16_11-09-20.png